Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឥ

Chuon Nath's Khmer-Khmer Dictionary
  1. ឥត្ថី ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ស្ត្រី “មនុស្ស​ដែល​បុរស​គួរ​ចង់​បាន, មនុស្ស​ដែល​ជា​គូ​នឹង​បុរស”) ស្ត្រី, ស្រី ។ សម្រាប់​ប្រើ​ក្នុង​កាព្យ កាល​បើ​កវី​ត្រូវ​ការ​ប្រើ, ដូច​ជា : ឥត្ថី​បុរស ជាតិ​ខ្មែរ​ទាំងអស់ ធ្វើ​ការ​ជួយ​រដ្ឋ ស្ទុះស្ទា-រទែង ខ្នះខ្នែង​តាម​បទ ធ្វើ​ការ​ប្រាកដ ជា​ធ្វើ​មែន​ៗ ។ ស្ម័គ្រ​ចិត្ត​ខ្លួន​ឯង ពុំ​មែន​ខ្លាច​ក្រែង អំពី​កំណែន សមិទ្ធិ​ច្រើន កើត​កើន​ក្នុង​ដែន រដ្ឋ​ខ្មែរ​មែនទែន ដូច​ផ្សិត​ខែ​ភ្លៀង ។ សម័យ​អង្គរ ប្រទេស​ខ្មែរ​ឈរ​នឹង​ថ្កល់​ឥត​ល្អៀង សម័យ​សង្គម និយម​ធម៌​ទៀង កម្ពុជា​ឥត​ជ្រៀង ជ្រេ​ទ្រេត-ទ្រោត​ឡើយ ។
    - ឥត្ថី​កថា សម្ដី​និយាយ​ពី​រឿង​ស្ត្រី, ពាក្យ​និយាយ​ពី​ស្រី​ញី ។
    - ឥត្ថី​កល្យាណ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឥត្ថី​រូប) ។
    - ឥត្ថី​កាម អ្នក​ដែល​ស្រឡាញ់​ស្ត្រី​ជ្រុល​ពេក, អ្នក​ងប់​ចិត្ត​ទៅ​រក​ស្ត្រី ។
    - ឥត្ថី​កុត្ត ឬ
    - --មន្ត,
    - --មាយា មាយា​ស្ត្រី, កិច្ច​កល​របស់​ស្ត្រី, ពុត​ស្រី ។
    - ឥត្ថី​ចរិយា ចរិយា​របស់​ស្ត្រី ។
    - ឥត្ថី​ជន ពួក​ស្ត្រី; ស្ត្រី​ទាំងពួង។
    - ឥត្ថី​ជាតិ ជាតិ​ជា​ស្ត្រី ។
    - ឥត្ថី​ធុត្តៈ ឬ - --ធូត អ្នក​លេង​ស្រី (វេវ. ស្ត្រី​ទ្យូត) ។
    - ឥត្ថី​ធុត្ត​ភាព ភាព​នៃ​មនុស្ស​ឥត្ថី​ធូត ។
    - ឥត្ថី​បមុខ (--ប៉ៈមុក) អ្នក​ដែល​យក​ស្ត្រី​ធ្វើ​ជា​មុខ, អ្នក​ដែល​អាង​តែ​ស្រី (វេវ. ស្ត្រី​ប្រមុខ) ។
    - ឥត្ថី​ភាព ភាព​ជា​ស្រី ។
    - ឥត្ថី​ភាវ​រូប (--វៈ--) រូប​ដែល​មាន​ភាព​ជា​ស្ត្រី, រូប​ស្ត្រី (ព. ផ្ទ. បុរិស​ភាវ​រូប) ព. អ. ។
    - ឥត្ថី​ភេទ (បា. ឥត្ថី​វេស) ភេទ​ស្ត្រី ។
    - ឥត្ថី​រ័តន៍ ឬ - --រត្ន ស្ត្រី​រ័ត្ន (ស្ត្រី​កែវ); ស្ត្រី​ឆើតឆាយ, នាង​ឆើតឆោម, នាង​ឆោម-ឆាយ; លក្ស្មី ។
    - ឥត្ថី​រូប ឬ
    - --កល្យាណ (--កល់-យ៉ាន) លម្អ​របស់​ស្ត្រី ។
    - ឥត្ថី​លក្ខណ៍ លក្ខណ៍​ស្ត្រី ។
    - ឥត្ថី​លិង្គ លក្ខណៈ​នៃ​ស្ត្រី ។ ព. វ. ភេទ​ស្ត្រី (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស្ត្រី​លិង្គ ក្នុង​ពាក្យ ស្ត្រី ទៀត​ផង) ។
    - ឥត្ថី​សម្ភោគ សម្ភោគ​ជាមួយ​នឹង​ស្ត្រី ។ល។ (មើល​ក្នុង​ពាក្យ ស្ត្រី ទៀត​ផង) ។
  2. ឥត្ថី --
    (មើល​ក្នុង​ពាក្យ ឥត្ថី) ។
  3. ឥត្ថីធុត្តភាព ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ) )
    ភាព​នៃ​មនុស្ស​អ្នក​លេង​ស្រី, អ្នក​ចង់​ស្រី, អ្នក​មិន​ឆ្អែត​ដោយ​យក​ស្រីៗ មក​បម្រើ​កាម​តណ្ហា ។
  4. ឥត្ថី​ភាវរូប ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ) )
    សញ្ញា​សម្គាល់​លក្ខណៈ​រូប​ដែល​ប្រកាស​ភេទ​ស្រី​ឲ្យ​ប្រាកដ ។
  5. ឥទ្ធានុភាព ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ) )
    (ឥទ្ធានុភាវ < ឥទ្ធិ + អានុភាវ) អានុភាព​នៃ​ឫទ្ធិ ។ វេវ. ឫទ្ធានុភាព ។
  6. ឥទ្ធិ ( ន.នាមសព្ទ ) [ឥត-ធិ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឫទ្ធិ) ឫទ្ធិ គឺ​សេចក្ដី​សម្រេច; សេចក្ដី​ចម្រើន; ដំណើរ​កើត​ការ; អានុភាព, អំណាច, អានុភាព​ដ៏​ស័ក្តិសិទ្ធ​ឬ​ជាក់​ស្តែង; អស្ចារ្យ; អានុភាព​ក្រៃលែង​ជាង​ធម្មតា... ។
    - ឥទ្ធិពល (--ពល់) កម្លាំង​នៃ​ឫទ្ធិ ។
    - ឥទ្ធិ​មន្ត (--ម៉ន់) ដែល​មាន​ឫទ្ធិ​ឬ​អ្នក​មាន​ឫទ្ធិ (ឫទ្ធិ​ម័ត) : បើ​ស្ត្រី​ជា​
    - ឥទ្ធិ​មតី ឬ - ឥទ្ធិ​មន្តី ។
    - ឥទ្ធិ​លាភ ការ​បាន​ឫទ្ធិ, ការ​សម្រេច​ឫទ្ធិ ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឫទ្ធិ ទៀត​ផង) ។
  7. ឥទ្ធិ --
    (មើល​ក្នុង​ពាក្យ ឥទ្ធិ) ។
  8. ឥទ្ធិបាទ ( ន.នាមសព្ទ ) [--បាត] or ឫទ្ធិ​បាទ   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ព. ពុ.) គុណ​ធម៌​ប្រៀប​ដូច​ជា​ជើង​ឬ​ដូច​ជា​ជំហាន​នៃ​សេចក្ដី​សម្រេច, នៃ​សេចក្ដី​ចម្រើន; មាន ៤ យ៉ាង ១- ឆន្ទៈ បំណង; ២- វិរិយៈ ព្យាយាម; ៣- ចិត្តៈ គំនិត (ចេះ​តែ​រស់​រវើក); ៤- វីមំសា ការ​ពិចារណា, ល្បង​មើល, ពិសោធ​មើល; ប្រឡង ។ ឥទ្ធិបាទ​ទាំង ៤ នេះ​ជា​ធម៌​សំខាន់​បំផុត​របស់​សត្វ​លោក (ទាំង​ផ្លូវ​លោក​ទាំង​ផ្លូវ​ធម៌) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : យើង​គួរ​សង្វាត បំពេញ​ឥទ្ធិបាទ ឲ្យ​បាន​គ្រប់គ្រាន់ គង់​នឹង​សម្រេច ប្រយោជន៍​ឃើញ​ទាន់- ភ្នែក​នា​បច្ចុប្បន្ន ពុំ​ដែល​ឃ្វាង​ឡើយ ។
  9. ឥធលោក ( ន.នាមសព្ទ ) [អ៊ិធៈ--]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឥហ--) លោក​នេះ, ដលោក (ជា​គូ​គ្នា​នឹង បរលោក “លោក​ខាង​មុខ”) : ប្រយោជន៍​ក្នុង​ឥធលោក​និង​បរលោក ។ ឥធលោកត្តភាព (បា. ឥធលោក + អត្តភាវ) អត្តភាព​ក្នុង​លោក​នេះ គឺ​ជាតិ​នេះ (ព. ផ្ទ. បរលោកត្តភាព “ជាតិ​ខាង​មុខ”) ។ ឥធលោក​សុខ (--កៈ--) សុខ​ក្នុង​លោក​នេះ គឺ​សុខ​សម្រាប់​ជាតិ​នេះ (ព. ផ្ទ. បរលោក​សុខ “សុខ​សម្រាប់​ជាតិ​ខាង​មុខ” ។ល។
  10. ឥន្ទ ( គុ.គុនសព្ទ ) or ឥន្ទ្រ   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    ដែល​ជា​ធំ, ជា​ឥស្សរៈ, ជា​ចម្បង​លើ​គេ ។ ន. ព្រះ​នាម​ទេវ​រាជ​ជា​អធិបតី​នៃ​ពួក​ទេវតា​ក្នុង​ឋាន​ត្រៃត្រិង្ស​សួគ៌ ទាំង​ជា​អ្នក​មាន​អំណាច​ត្រួតត្រា​លើ​ពួក​ទេវតា​នៅ​ឋាន​ចាតុម្មហារាជិក​សួគ៌​ផង, ជា​ទេវ​រាជ​ស័ក្តិសិទ្ធិ​វិសេស​មួយ​អង្គ ក្នុង​ពួក​ទេវតា​ជា​ទី​គោរព​របស់​ពួក​ព្រាហ្មណិក, ទាំង​ពួក​ពុទ្ធ​សាសនិក ក៏​តែងតែ​គោរព​ចំពោះ​ទៅ​រក​ទេវ​រាជ​អង្គ​នេះ តាម​កាល​ដ៏​គួរ​ម្តង​ៗ​ដែរ ។ ព្រះ​នាម​ព្រះ​ឥន្ទ​មាន​ច្រើន, ព. ទេ. ឬ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើ​ព្រះ​នាម​ថា កោសិយ, ឥន្ទ​កោសិយ, ឥន្ទ​ទេព, ឥន្ទ​ទេវ​រាជ, ឥន្ទ​រាជ, ឥន្ទ​រាជា, ឥន្រ្ទា, ឥន្រ្ទាធិរាជ, អមរិន្ទ, អមរេន្រ្ទ, វជិរ​បាណី, វជិរ​ហត្ថ, វជិរាវុធ, វជ្រាយុធ, វាសវ, សុជម្បតី ជាដើម អាច​ប្រើ​តាម​សេចក្ដី​ត្រូវ​ការ ។ ឥន្ទ​និម្មិត ឬ ឥន្រ្ទ​និរ្មិត រូប​ដែល​ព្រះ​ឥន្រ្ទ​និមិ្មត ។ ឥន្រ្ទ​បក្សី, ឥន្ទ​បុរស, ឥន្ទ​ព្រាហ្មណ៍, ឥន្ទ​យក្ខ ឬ ឥន្រ្ទ​យក្ស (អិន-ទៈ-- ឬ អិន-ទ្រៈ--) ព្រះ​ឥន្ទ​ដែល​និម្មិត​មក​ជា​បក្សី, ជា​បុរស, ជា​ព្រាហ្មណ៍, ជា​យក្ស ។ ឥន្ទប្បដិមា, ឥន្ទប្បដិរូប ឬ ឥន្រ្ទ​ប្រតិមា, ឥន្រ្ទ​ប្រតិរូប (អិន-ទ័ប-ប៉ៈដិម៉ា, --រូប ឬ​អិន-ទ្រ័ប-ប្រៈ--) រូប​ប្រៀប​ដោយ​រូប​ព្រះ​ឥន្រ្ទ គឺ​រូប​សិត​ជាដើម​ដែល​ធ្វើ​ជា​តំណាង​ព្រះ​ឥន្រ្ទ (ហៅ ឥន្ទ​រូប “រូប​ព្រះ​ឥន្រ្ទ” ក៏​បាន) ។ល។

<< Prev   1   2   3   4   5   6   ... 8   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar