Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឧ

Chuon Nath's Khmer-Khmer Dictionary
  1. ឧក្រិដ្ឋ ( គុ.គុនសព្ទ ) [អុក-ក្រិត] or ឧក្រឹដ្ឋ   ( បា. ឬ សំ. ក្ល.None )
    (បា. សំ.) (ឧត្ក្ឫឞ្ត; ឧក្កដ្ឋ) ធ្ងន់, យ៉ាង​ធ្ងន់; ធំ, យ៉ាង​ធំ; តឹង, យ៉ាង​តឹង, យ៉ាង​តឹងតែង, យ៉ាង​ម៉ឺងម៉ាត់ ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឧក្កដ្ឋ ឬ ឧក្កដ្ឋៈ) ។
    - ទោស​ឧក្រិដ្ឋ ឬ - ឧក្រិដ្ឋ​ទោស ទោស​ធ្ងន់ ។ បទ​ឧក្រិដ្ឋ​បទ​ល្មើស​ឬ​ដំណើរ​ល្មើស​ដែល​ប៉ះ​ទៅ​លើ​ទោស​ឧក្រិដ្ឋ : អំពើ​នុះ​ចូល​ក្នុង​បទ​ឧក្រិដ្ឋ ។
    - សាលា​ឧក្រិដ្ឋ សាលា​តុលាការ​ជំនុំ​ជម្រះ​ទោស​ឧក្រិដ្ឋ (ហៅ សាលា​ឧក្រិដ្ឋ ក៏​បាន) ។ ប្រើ​ជា កិ. វិ. ក៏​បាន :
    - ប្រព្រឹត្ត
    - ឧក្រិដ្ឋ ឬ - កាន់​ឧក្រិដ្ឋ ប្រព្រឹត្ត​ឬ​កាន់​យ៉ាង​តឹង ។ល។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : រី​ពាក្យ​ឧក្រឹដ្ឋ ប្រើ​បាន​តាម​ចិត្ត ផ្សំ​នឹង​គុណ​ទោស ឆ្ពោះ​ភាព​ធ្ងន់​តឹង ប្រឹង​ឬ​សន្តោស ដែល​ហួស​កំណោស ហៅ​ឧក្រឹដ្ឋ​បាន ។
  2. ឧគ្គហ​និមិត្ត ( ន.នាមសព្ទ ) [អ៊ុក-គៈ-ហៈ និមិត]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឧទ្រ្គហ + និមិត្ត) គ្រឿង​សម្គាល់​ដែល​អ្នក​ចម្រើន​កសិណ​កម្មដ្ឋាន​សង្កេត​យក​បាន គឺ​រូប​កសិណ​ដែល​ជាក់​ច្បាស់​ដល់​ដួង​ចិត្ត​នៃ​យោគី​ទោះ​ធ្មេច​ភ្នែក​ទៅ​ក៏​នៅ​តែ​ឃើញ​ជាក់​ច្បាស់​ដូច​កាល​ដែល​បើក​ភ្នែក​សម្លឹង : កើត​ឧគ្គហ​និមិត្ត (ព. ពុ.) ។
  3. ឧគ្ឃោសនា ( ន.នាមសព្ទ ) [អ៊ុក-ឃោសៈ ន៉ា]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឧទ្ឃោឞណា) ការ​ស្រែក​ប្រកាស, ការ​ប្រកាស​សេចក្ដី​ពេញ​សំឡេង : ធ្វើ​ឧគ្ឃោសនា​ឲ្យ​បាន​ឮ​រាល់​គ្នា ។
    - ឧគ្ឃោសនា​សព្ទ សូរ​សព្ទ​នៃ​ឧគ្ឃោសនា (ប្រើ​ជា ឧគ្ឃោសន​សព្ទ ក៏​បាន) ។ ឧគ្ឃោស-នាការ (< ឧគ្ឃោសនា + អាការ) អាការ​នៃ​ឧគ្ឃោសនា ។ល។
  4. ឧច្ច ( គុ.គុនសព្ទ ) [អ៊ុច-ចៈ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ខ្ពស់; គ្រលួច, ឧត្ដម ។ ឧច្ច​កុល ឬ--កូល ត្រកូល​ខ្ពស់, ត្រកូល​ឧត្ដម ។
    - ឧច្ច​គិរី ឬ
    - --បព៌ត ភ្នំ​ខ្ពស់ ។
    - ឧច្ច​គោត្ត ឬ
    - --គោត្រ គោត្រ​ខ្ពស់, គោត្រ​ឧត្ដម ឬ​ឧត្ដម​គោត្រ ។
    - ឧច្ច​គ្រឹះ ឬ - --គ្រឹហា ផ្ទះ​ខ្ពស់ ។
    - ឧច្ច​ព្រឹក្ស ដើម​ឈើ​ខ្ពស់ ។
    - ឧច្ច​វ័ន ព្រៃ​ស្រោង ។
    - ឧច្ច​សព្ទ ឬ - ឧច្ចា​សព្ទ សូរ​ស្រែក​ខ្លាំង; សូរ​ហ៊ោ ។
    - ឧច្ចាសនៈ ឬ - ឧច្ចាសន៍ អាសនៈ​ខ្ពស់ (និយាយ​ក្លាយ​ជា ឱច្ចាសន៍ ក៏​មាន, អ. ថ. ឱច-ចាស ឬ ឱចាស, ច្រើន​ប្រើ​ជា កិ. វិ. ឬ គុ. សំដៅ​សេចក្ដី​ថា “ខ្ពស់, ខ្ពស់​ជាង” : កូន, ឯង​កុំ​អង្គុយ​ឱច្ចាសន៍​លើ​ចាស់​ទុំ !, ទី​ឱច្ចាសន៍) ។
    - ឧច្ច​សយនៈ ឬ - ឧច្ចាសយនៈ ទី​ដេក​ខ្ពស់ (ប្រើ​ជា ឧច្ច​សយនា ឬ ឧច្ចាសយនា ក៏​បាន) ។
    - ឧច្ចាសយនៈ (ព. ពុ.) ឈ្មោះ​សិក្ខាបទ​ទី ៨ នៃ​អដ្ឋង្គិក​សីល​ឬ​ឈ្មោះ​សិក្ខាបទ​ទី ៩ នៃ​សីល​ដប់ (ហៅ​ឲ្យ​ពេញ​ថា ឧច្ចាសយន​មហា​សយនៈ) មាន​ការ​វៀរ​ទី​ដេក​ដ៏​ខ្ពស់​ដ៏​ប្រសើរ​ដែល​ទាស់​នឹង​បញ្ញត្តិ (ហៅ​កាត់​ខ្លី​ត្រឹមតែ ឧច្ចា ក៏​បាន : សីល​ឧច្ចា) ។ល។
  5. ឧច្ច-- or ឧច្ចា--
    (មើល​ក្នុង​ពាក្យ ឧច្ច) ។
  6. ឧច្ចារ ( ន.នាមសព្ទ ) [អ៊ុច-ចារ៉ៈ] or ឧច្ចារៈ   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ឧច្ចារ) លាមក, វច្ចៈ (ព. សា. អាចម៍) : ទល់​ឧច្ចារៈ  ទល់​លាមក ។
    - បន្ទោ​ឧច្ចារៈ បត់​ជើង​ធំ ។
    - បន្ទោ​ឧច្ចារៈ​បស្សាវៈ បត់​ជើង​ធំ​តូច ។
    - ឧច្ចារ​កិច្ច កិច្ច​ដោយ​ឧច្ចារៈ គឺ​ការ​បន្ទោ​ឧច្ចារៈ ។
    - ឧច្ចារដ្ឋាន ឬ
    - --ស្ថាន ទី​សម្រាប់​បន្ទោ​ឧច្ចារៈ; បង្គន់​បត់​ជើង​ធំ, វច្ចដ្ឋាន, វច្ច​កុដិ ។
    - ឧច្ចារ​មគ្គ ឬ
    - --ទ្វារ ទ្វារ​បាត ឬ​ទ្វារ​ធំ ។
    - ឧច្ចារ​រោគ រោគ​រាក​រូស; រោគ​ដែល​បណ្តាល​ពី​ឧច្ចារៈ (មាន​ក្លន, ប្រដិត​ជាដើម) ។ល។
  7. ឧច្ចារ--
    (មើល​ក្នុង​ពាក្យ ឧច្ចារ) ។
  8. ឧច្ចិនកម្ម ( ន.នាមសព្ទ ) [អ៊ុច-ចិ-ន៉ៈក័ម]   ( បា.បាលី​ ( បាលីភាសា ) )
    ការ​ជ្រើស​រើស, ការ​ជ្រើស​តាំង, ការ​សម្រិតសម្រាំង : ធ្វើ​ឧច្ចិន​កម្ម; ឧច្ចិន​កម្ម​នៃ​គណៈ​កម្មការ​ជម្រះ​បញ្ជី ។ ការ​បោះ​ឆ្នោត​ជ្រើស​រើស​រូប​មនុស្ស​ដើម្បី​ឋានៈ​អ្វី​នីមួយ ក៏​អាច​ហៅ​ថា ឧច្ចិន​កម្ម  បាន​ដែរ : ឧច្ចិន​កម្ម​តំណាង​រាស្រ្ត ។
  9. ឧច្ឆេទ ( ន.នាមសព្ទ ) [អ៊ុច-ឆេទៈ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ការ​កាត់​ផ្តាច់; ដំណើរ​ដាច់​សូន្យ ។
    - ឧច្ឆេទ​ទិដ្ឋិ ការ​យល់​ឃើញ​ថា​មនុស្ស​សត្វ​ទាំងអស់​សុទ្ធ​តែ​ស្លាប់​ទៅ​ហើយ​សូន្យ​លែង​កើត​ទៀត (ព. ពុ. រាប់​ចូល​ក្នុង​ពួក​មិច្ឆា​ទិដ្ឋិ​មាន​ទោស​ធ្ងន់) ។
    - ឧច្ឆេទ​វាទ សម្ដី​និយាយ​ផ្តាច់​ឬ​និយាយ​ដាច់​ស្រេច, សំដី​មិន​ពាំ​ត្រណោត ។ ព. ពុ. សំដី​និយាយ​ប្រកាន់​ឧច្ឆេទ​ទិដ្ឋិ ។
    - ឧច្ឆេទ​វាទិន ឬ
    - --វាទី អ្នក​ដែល​និយាយ​មិន​ពាំ​ត្រណោត ។ ព. ពុ. អ្នក​ដែល​និយាយ​ប្រកាន់​ឧច្ឆេទ​ទិដ្ឋិ (បើ​ស្ត្រី​ជា ឧច្ឆេទ​វាទិនី) ។
    - ឧច្ឆេទ​សម្មាន (--ស័ម-ម៉ាន) អ្នក​ដែល​ដាច់​សេចក្ដី​រាប់​អាន​គ្នា គឺ​អ្នក​ដែល​ធ្លាប់​តែ​រាប់​អាន​គ្នា​ហើយ​បែរ​ជា​លែង​រាប់​អាន​គ្នា​ទៅ​វិញ (បើ​ស្ត្រី​ជា ឧច្ឆេទ​សម្មានា) ។
    - ឧច្ឆេទ​សម្មាន​ភាព ដំណើរ​ដាច់​សេចក្ដី​រាប់​អាន​គ្នា ។ល។
  10. ឧច្ឆេទ--
    (មើល​ក្នុង​ពាក្យ ឧច្ឆេទ) ។

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar