Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឧ

Chuon Nath's Khmer-Khmer Dictionary
  1. ឧជុ ( គុ.គុនសព្ទ ) [អ៊ុ-ជុ]   ( បា.បាលី​ ( បាលីភាសា ) )
    (សំ. ឫជុ) ត្រង់; ទៀង​ត្រង់; ស្លូត​ត្រង់ ។
    - ឱជុ​កម្ម អំពើ​ត្រង់ ។
    - ឧជុ​ការណ៍ ហេតុ​ឬ​ដំណើរ​ត្រង់ ។
    - ឧជុ​ចិត្ត ចិត្ត​ត្រង់, ចិត្ត​ស្លូត​ត្រង់, ចិត្ត​សុចរិត ។
    - ឧជុ​ជន ឬ
    - --បុគ្គល ជន​ឬ​បុគ្គល​ស្លូត​ត្រង់ ។
    - ឧជុប្បដិបត្តិ ប្រតិបត្តិ​ត្រង់ គឺ​ការ​ប្រព្រឹត្ត​ឬ​កាន់​ត្រឹមត្រង់​តាម​គន្លង​ធម៌, តាម​លំអាន​ច្បាប់ ។
    - ឧជុប្បដិបន្ន (អ៊ុជុប-ប៉ៈដិបុ័ន ឬ--ប័ន) អ្នក​ប្រតិបត្តិ​ត្រឹមត្រង់​តាម​គន្លង​ធម៌, តាម​លំអាន​ច្បាប់ (បើ​ស្ត្រី​ជា ឧជុប្បដិបន្នា (អ៊ុជុប-ប៉ៈដិបុ័ន-ន៉ា) ។
    - ឧជុ​ភាព ភាព​ត្រង់; ភាវៈ​ឬ​សេចក្ដី​ស្លូត​ត្រង់ ។
    - ឧជុ​មគ្គ ផ្លូវ​ត្រង់ ។
    - ឧជុ​វាចា ឬ
    - --វាទ,
    - --កថា សម្ដី​ត្រង់។
    - ឧជុ​វាទី អ្នក​ដែល​តែង​តែ​និយាយ​ត្រង់ (បើ​ស្ត្រី​ជា ឧជុ​វាទិនី) ។
    - ឧជុ​សណ្ឋាន សណ្ឋាន​ត្រង់; ដែល​មាន​សណ្ឋាន​ត្រង់ ។
    - ឧជុ​សន្តាន សន្តាន​ចិត្ត​ត្រង់; អ្នក​ដែល​មាន​សន្តាន​ចិត្ត​ត្រង់ ។ល។
  2. ឧជុ--
    (មើល​ក្នុង​ពាក្យ ឧជុ) ។
  3. ឧជ្ឈាន ( ន.នាមសព្ទ ) [អ៊ុច-ឈានៈ; ព. កា. អ៊ុច-ឈាន]   ( បា.បាលី​ ( បាលីភាសា ) )
    (សំ. ឧទ្ធ្យាន) ការ​សម្លឹង​រំពៃ​ទោស​ដើម្បី​រិះ​គន់​គេ, ការ​និយាយ​អាក្រក់​ពី​គេ, ការ​ពោល​ទោស​គេ, ការ​និយាយ​ដើម​គេ; សេចក្ដី​រិះ​គន់​គេ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : កុំ​ប្រើ​ឧជ្ឈាន ព្រោះ​នាំ​ឲ្យ​មាន កំហុស​លើ​ខ្លួន បើ​បាន​ជា​ជ្រុល ម្តង​ហើយ​កុំ​ផ្ទួន ក្រែង​លោ​គាប់​ជួន ដល់​បង់​កេរ្តិ៍​ឈ្មោះ ។ 
    - ឧជ្ឈាន​កម្ម (អ៊ុច-ឈានៈក័ម) ន. (បា.) ការ​ពោល​ទោស​គេ គឺ​ការ​និយាយ​រិះ​គន់​ឬ​និន្ទា​ត្មះ​តិះដៀល​គេ​ដោយ​មាន​ហេតុ​ឬ​ដោយ​ឥត​ហេតុ : ឧជ្ឈាន​កម្ម​របស់​បុថុជ្ជន​មាន​សម​ហេតុ​សម​ផល​ខ្លះ ឥត​សម​ហេតុ​សម​ផល​ខ្លះ ។
    - ឧជ្ឈានប្បហាន (--ន៉ាប់-ប៉ៈ--) ការ​លះ​ឧជ្ឈាន​ភាព ។
    - ឧជ្ឈាន​ភាព (អ៊ុច-ឈានៈភាប) ភាវៈ​ឬ​ដំណើរ​និយាយ​អាក្រក់​ពី​គេ ។
    - ឧជ្ឈាន​សញ្ញា (អ៊ុច-ឈានៈស័ញ-ញ៉ា) សេចក្ដី​កួច​កាន់​ក្នុង​ការ​រិះ​គន់​គេ, ការ​រំពៃ​ទោស​គេ​ដោយ​សេចក្ដី​រិះ​គន់ ។
    - ឧជ្ឈាន​សញ្ញី អ្នក​ដែល​ប៉ិន​ឬ​ហៃ​ខាង​ការ​រិះ​គន់​គេ (បើ​ស្ត្រី​ជា ឧជ្ឈាន​សញ្ញិនី) ។ល។
  4. ឧជ្ឈាន--
    (មើល​ក្នុង​ពាក្យ ឧជ្ឈាន) ។
  5. ឧដុង្គ ( គុ.គុនសព្ទ ) [អ៊ុដុង]
    (ពាក្យ​ប្រើ​ក្លាយ​មក​ពី សំ. បា. ឧត្ដុង្គ) ខ្ពស់, ខ្ពង់ខ្ពស់; ប្រសើរ; ថ្លៃថ្លា ។ ន. ឈ្មោះ​រាជ​ធានី​ចាស់​មួយ​របស់​កម្ពុជ​រដ្ឋ ស្ថិត​នៅ​ត្រង់​ចន្លោះ​ទិស​ពាយ័ព្យ​និង​ទិស​ឧត្ដរ​នៃ​ក្រុង​ភ្នំពេញ ជា​នគរ​ទី ១ មុន​បន្ទាប់​នគរ​ភ្នំពេញ​សព្វ​ថ្ងៃ​នេះ : ក្រុង​ឧដុង្គ​មាន​ភ្នំ​ព្រះ​រាជ​ទ្រព្យ​ជា​លម្អ​មើល​ពី​ចម្ងាយ​ទៅ​ឃើញ​ត្រដែតត្រដឹម (ហៅ​ឲ្យ​ពេញ​ថា ក្រុង​ឧដុង្គ​មាន​ជ័យ ឬ ក្រុង​ឧដុង្គ​ឮ​ជ័យ; គួរ​សរសេរ​ឧត្ដុង្គ អ. ថ. អ៊ុត-ដុង, ប៉ុន្តែ​ធ្លាប់​ប្រើ​ជា ឧដុង្គ យ៉ាង​នេះ​យូរ​មក​ហើយ) ។ ឧដុង្គឧត្ដម ឧត្ដម​លើសលែង, ប្រសើរ​កន្លង (សរសេរ​ជា ឧត្ដុង្គឧត្ដម ក៏​បាន) ។
  6. ឧដ្ឋាន ( ន.នាមសព្ទ ) [អ៊ុត-ឋាន ឬ អ៊ុត-ឋាន៉ៈ] or ឧដ្ឋានៈ   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឧដ្ឋាន; ឧត្ថាន ឬ ឧត្សាន) ការ​ក្រោក; ការ​ក្រោក​ពី​ដេក; សេចក្ដី​ព្យាយាម​ក្លៀវក្លា, សេចក្ដី​ខំ​ប្រឹង​ពេញ​កម្លាំង​សេចក្ដី​ក្រវើនក្រតើន​ធ្វើ​ការ​ដោយ​មិន​ខ្ជិល​ច្រអូស : មនុស្ស​មាន​ឧដ្ឋានៈ តែង​ចួប​ប្រទះ​ប្រយោជន៍​ជា​ដរាប​ពុំ​ដែល​ខាន ។ ព. សុ. អ្នក​មាន​ឧដ្ឋាន តែង​បាន​ទ្រព្យ​ធន ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ឧដ្ឋាន​គឺ​ព្យាយាម មិន​ទីមទាម​ដោយ​ក្តី​ខ្ជិល មិន​ក្រាញ​ឲ្យ​រេចរិល អាច​រំកិល​បង្វិល​ការ ។ ជា​គុណ​ធម៌​ថ្លៃ អ្នក​ឈ្លាសវៃ​មាន​វិចារណ៍ ពុំ​ដែល​មាន​ថ្លោះ​ការ ព្រោះ​ដោយសារ​មាន​ឧដ្ឋាន ។ អ. ថ. អ៊ុត-ឋាន៉ៈ, ដូច​ជា ឧដ្ឋាន​កាល ឬ--វេលា កាល​ឬ​វេលា​ដែល​ត្រូវ​ក្រោក ។
    - ឧដ្ឋាន​ភាព ភាវៈ​នៃ​ឧដ្ឋានៈ ។
    - ឧដ្ឋាន​វន្ត (--វ័ន) អ្នក​ដែល​មាន​ឧដ្ឋានៈ (បើ​ស្ត្រី​ជា ឧដ្ឋាន​វន្តី ឬ--វតី) ។
    - ឧដ្ឋាន​សញ្ញា ការ​កំណត់​វេលា​ដែល​ត្រូវ​ភ្ញាក់​ឬ​ត្រូវ​ក្រោក​ពី​ដេក : គួរ​ធ្វើ​ឧដ្ឋាន​សញ្ញា​រាល់​ពេល​ដែល​រៀប​ដេក ។
    - ឧដ្ឋាន​សម្បទា ការ​បរិបូណ៌​ដោយ​សេចក្ដី​ខំ​ប្រឹង​ពេញ​កម្លាំង : ឧដ្ឋាន​សម្បទា​ជា​ជំនួយ​ជួយ​ឲ្យ​ភ័ព្វ​ព្រេង​សំណាង​ចេញ​មុខ​ឲ្យ​ផល (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សម្បទា ផង) ។
    - ឧដ្ឋាន​សម័យ សម័យ​ដែល​ត្រូវ​ក្រោក; សម័យ​ដែល​ត្រូវ​ខំ​ប្រឹងប្រែង​ធ្វើ​​កិច្ច​ការ​ដោយ​ពេញ​កម្លាំង (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ប្រទះ​ឧដ្ឋាន​សម័យ ត្រូវ​ប្រឹង​កែខៃ​ឲ្យ​ទាន់​គេ កុំ​នៅ​ទម្រន់​ដោយ​ធ្វេសទ្វេ គេ​ភ្ញាក់​ពី​ដេក​យើង​ត្រូវ​ភ្ញាក់ ។ គេ​ផ្តើម​កិច្ច​ការ​យើង​ត្រូវ​ផ្តើម កុំ​អើតអើម​ត្រាតែ​ខ្លួន​ធ្លាក់ ព្រយុង​ចំហុង​ផុង​ខូច​ល័ក្ខណ៍ រអាក់រអួល​ដួល​សន្លប់ ។ល។
  7. ឧដ្ឋាន --
    (មើល​ក្នុង​ពាក្យ ឧដ្ឋាន) ។
  8. ឧណ្ណា ( ន.នាមសព្ទ ) [អ៊ុន-ណា]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឧណ៌ា) រោម​ចៀម, រោម​ពពែ​ឬ​រោម​សត្វ​ចតុប្បាទ​ពួក​ចៀម​ពួក​ពពែ; សរសៃ​ពីងពាង; រោម​ប្រជុំ​ចិញ្ចើម គឺ​រោម​ដែល​ដុះ​នៅ​ត្រង់​ចន្លោះ​ចិញ្ចើម​ទាំង​ពីរ ។ ឧណ្ណានាភី (បា. --នាភិ) ពីងពាង ។
    - ឧណ្ណា​ពស្រ្ត ឬ - --ព័ស្រ្ត (--ពស់ ឬ ព័ស) សំពត់​រោម​ចៀម ។
    - ឧណ្ណា​ម័យ ដែល​ធ្វើ​ដោយ​រោម​ចៀម, ដែល​យក​រោម​ចៀម​ធ្វើ : កម្រាល​ឧណ្ណា​ម័យ ។
    - ឧណ្ណាលោម រោម​ប្រជុំ​ចញ្ចើម ។ ឈ្មោះ​វត្ត​ធំ​មួយ​ក្នុង​ក្រុង​ភ្នំពេញ, មាន​ចេតិយ​បុរាណ​ធំ​មួយ​នៅ​ខាង​ក្រោយ​ឧបោសថាគារ មាន​ចេតិយ​ធំ​បន្ទាប់ ៥ ព័ទ្ធ​ជុំ​វិញ ត​ភ្ជាប់​នឹង​ចេតិយ​ធំ; ក្នុង​ចេតិយ​ធំ​នោះ តាម​សេចក្ដី​តំណាល​ថា គេ​បញ្ចុះ​រោម​ប្រជុំ​ចិញ្ចើម​នៃ​ព្រះ​មហា​ថេរ​មួយ​អង្គ​មាន​នាម​ពុំ​ប្រាកដ... ។ លុះ​ដល់​មក​ពុទ្ធ​សករាជ ២៤២៣ សម្តេច​ព្រះ​មហា​សង្ឃ​រាជ​ព្រះ​នាម ទៀង (សុវណ្ណ​កេសរៈ) បាន​បញ្ចុះ​ព្រះ​បរម​សារីរិក​ធាតុ​នៃ​ព្រះ​សក្យ​មុនី​សម្មាសម្ពុទ្ធ​មួយ​ព្រះ​អង្គ​តូច​ក្នុង​ចេតិយ​ធំ​កណ្តាល, ព្រះ​បរម​ធាតុ​នោះ ព្រះ​សិរី​សុមង្គលាចារ្យ ជា​សង្ឃ​នាយក​នៅ​លង្កា​ទ្វីប​បាន​ចាត់​មហា​ថេរ​មួយ​រូប​ឈ្មោះ
    - នាថ​វីរិយ ឲ្យ​នាំ​មក​ថ្វាយ (តាម​អក្សរ​ចារឹក នៅ​លើ​មាត់​ទ្វារ​ចេតិយ​ទាំង​គូ​ខាង​មុខ​ចេតិយ​ធំ) ។ ពាក្យ​នេះ​ខ្មែរ​ប្រើ​ជា រ. ស. ថា ព្រះ​ឧណ្ណាលោម “រោម​ប្រជុំ​ចិញ្ចើម​ព្រះ​សម្ពុទ្ធ​ឬ​ក្សត្រិយ៍” (ដែល​កម្រ​មនុស្ស​ណា​មាន) ។
  9. ឧណ្ណា --
    (មើល​ក្នុង​ពាក្យ ឧណ្ណា) ។
  10. ឧណ្ហ ( គុ.គុនសព្ទ ) [អ៊ុន-ហៈ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឧ ឞ្ណ) ក្ដៅ ។ ព. ផ្ទ. សីត ឬ សីតល ។ (ខ្មែរ អ. ថ. អ៊ុន) សំដៅ​សេចក្ដី​ថា “ក្ដៅ​បន្តិច​ៗ, ក្ដៅ​សង្អន់​ៗ” : ទឹក​ក្ដៅ​ឧណ្ហ​ៗ (ដើម្បី​កុំ​ឲ្យ​ច្រឡំ, សរសេរ​ជា ឧណ្ហ៍ ក៏​បាន : ក្ដៅ​ឧណ្ហ៍​ៗ) ។
    - ឧណ្ហ​កាល ឬ
    - --សម័យ កាល​ឬ​សម័យ​ក្ដៅ, រដូវ​ក្ដៅ ។
    - ឧណ្ហ​ចិត្ត ឬ
    - --ហទ័យ ចិត្ត​ក្ដៅ, ចិត្ត​រហេវរហាវ; ចិត្ត​កំពុង​ក្ដៅ ។
    - ឧណ្ហ៍​ចិត្ត កក់​ក្ដៅ​ក្នុង​ចិត្ត, នឹក​សង្ឃឹម ។
    - ឧណ្ហដ្ឋាន ទី​ឬ​កន្លែង​ក្ដៅ ។ ឧណ្ហប្បទេស ប្រទេស​ក្ដៅ ។
    - ឧណ្ហ​ភ័យ ការ​ខ្លាច​ក្ដៅ ។
    - ឧណ្ហ​ភាព ភាវៈ​ក្ដៅ, កម្ដៅ ។
    - ឧណ្ហ​ភិត (បា. --ភីត) អ្នក​ខ្លាច​ក្ដៅ, អ្នក​ដែល​ចាញ់​ក្ដៅ ។
    - ឧណ្ហ​មាត្រ ប្រដាប់​សម្រាប់​ស្ទង់​មើល​ធាតុ​អាកាស ដើម្បី​ឲ្យ​ដឹង​ក្ដៅ​ត្រជាក់; កែវ​ស្ទង់​របស់​ពេទ្យ​សម្រាប់​ស្ទង់​មើល​នូវ​អាការ​ក្ដៅ​ត្រជាក់​ក្នុង​រូប​កាយ​អ្នក​ជំងឺ ។
    - ឧណ្ហ​រង្សី (បា. --រំសិ) ព្រះ​អាទិត្យ។
    - ឧណ្ហ​រោគ ឬ - ឧណ្ហាពាធ ជំងឺ​ក្ដៅ ។
    - ឧណ្ហ​វាត ខ្យល់​ដែល​បក់​ដោយ​ទាំង​ចំហាយ​ក្ដៅ​មក​ផង ។
    - ឧណ្ហ​វេលា វេលា​ក្ដៅ, ពេល​កំពុង​ក្ដៅ ។
    - ឧណ្ហាការ អាការ​ក្ដៅ ។
    - ឧណ្ហាលុ ដែល​មាន​ក្ដៅ​ច្រើន; ប្រទេស​ដែល​មាន​ក្ដៅ​ច្រើន : ប្រទេស​ឧណ្ហាលុ ; មនុស្ស​ចាញ់​ក្ដៅ; ដែល​ចាញ់​ក្ដៅ ។
    - ឧណ្ហោទក (អ៊ុន-ហោទៈកៈ ឬ --ទក់; បា. <ឧណ្ហ + ឧទក “ទឹក”) ទឹក​ក្ដៅ (ព. ផ្ទ. សីតោទក) ។ល។

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar