Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឱ

Chuon Nath's Khmer-Khmer Dictionary
  1. ឱបបាតិក
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឧបបាតិក) ។
  2. ឱបម្មសំសន្ទនា ( ន.នាមសព្ទ ) [--បុ័ម-ម៉ៈ ស័ង-សន-ទៈនា ]   ( បា.បាលី​ ( បាលីភាសា ) )
    ការ​ផ្ទៀងផ្ទាត់​ដោយ​ប្រៀប​ធៀប, ការ​ផ្ទៀង​តម្រូវ​ដោយ​ល្អិត​ល្អ : ធ្វើ​ឱបម្មសំ​សន្ទនា, សៀវភៅ​មាន​ឱបម្មសំ​សន្ទនា ។(ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ឱបម្មសំ-សន្ទនា ជា​ភារ​កិច្ច​ដ៏​សំខាន់ ដែល​កម្ម​ការី​ត្រូវ​ប្រកាន់ ប្រយ័ត្ន​ក្រែង​ភ័ន្ត​មាន​កំហុស ។
  3. ឱភាស ( កិ.កិរិយាសព្ទ )   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (អវភាស “ភ្លឺ​ច្បាស់; បំភ្លឺ; ពន្យល់”) បង្គាប់​បញ្ជា, ត្រួតត្រា : ឧភាស​លើ... ត្រួតត្រា​លើ... ។
    - ឱភាស​មន្រ្តី មន្រ្តី​រឿនហ្លួង ។
  4. ឱភាស ( ន.នាមសព្ទ )
    សរីរ​ប្រទេស​ដំរី​ត្រង់​ប្រជុំ​ដើម​ស្មា​ឬ​គល់​ស្មា​ទាំង​ពីរ : ឱភាស​ដំរី ។ (ពាក្យ​ទំនើប​ថ្មី​ហៅ
    - កន្លែង​ចិន​យំ ព្រោះ​មាន​រឿង​តំណាល​ថា មាន​ចិន​ឆៅ​ម្នាក់​កំពុង​ដើរ​តាម​ផ្លូវ, ឃើញ​គេ​បរ​ដំរី ក៏​សុំ​គេ​ជិះ​ដោយសារ​ផង, គេ​ឲ្យ​ជិះ​លើ​ខ្នង​ដំរី មិន​ហ៊ាន​ជិះ សុំ​ជិះ​ពី​ក្រោយ​ខ្នង​គេ, លុះ​ដំរី​វា​ដើរ​ទៅ ត្រង់​ប្រជុំ​គល់​ស្មា​ដំរី​នោះ​ចេះ​តែ​ខ្ពស់​ទាប​ៗ លើក​ដាក់​ៗ, ចិន​ឆៅ​ក៏​យក​ដៃ​ទាំង​ពីរ​ជ្រែង​ទប់​ខ្លួន, ថែម​ទាំង​ដំរី​កាន់​តែ​ដើរ​លឿន​ឡើង​ទៀត, ទ្រាំ​ពុំ​បាន ក៏​សុំ​អង្វរ​គេ​ឲ្យ​ឈប់ ខ្លួន​នឹង​ចុះ, គេ​មិន​ព្រម​ឈប់, ចិន​ឆៅ​នោះ​ក៏​យំ ស្រែក​ថា ងាប់​ហើយ ! ងាប់​ហើយ !...; ឱភាស​ដំរី​ក៏​មាន​ឈ្មោះ​ថា កន្លែង​ចិន​យំ រៀង​មក) ។
  5. ឱភាស ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (អវភាស) ពន្លឺ: ឱភាស​ព្រះ​អាទិត្យ ពន្លឺ​ព្រះ​អាទិត្យ (ហៅ សុរិយោ-ភាស ក៏​បាន); ឱភាស​ព្រះ​ចន្រ្ទ ពន្លឺ​ព្រះ​ចន្រ្ទ (ហៅ ចន្ទោភាស ក៏​បាន) ។ សេចក្ដី​ពន្យល់​ឲ្យ​ភ្លឺ, ការ​ឲ្យ​ន័យ​ឬ​ឲ្យ​ទំនង, ការ​សម្តែង​អាការ​កិរិយា​ឲ្យ​ដឹង​ច្បាស់: ធ្វើ​ឱភាស​ឲ្យ​យល់​ការណ៍ ។
    - ឱភាស​និមិត្ត ឬ--សញ្ញា (--សៈ--) គ្រឿង​បំភ្លឺ​ឲ្យ​យល់, ការ​ឲ្យ​ន័យ​បំភ្លឺ​ឲ្យ​យល់ : ធ្វើ​ឱភាស​និមិត្ត ។
  6. ឱម ! ( ន.នាមសព្ទ, ឧ.ឧទានសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឱម៑) ពាក្យ​សង្ខេប​ជា​បទ​សន្ធិ​នៃ​អក្សរ ៣ តួ​គឺ អ ឧ. ម., អ + ឧ > ឱ + ម > ឱម  ឬ ឱ្ម; អ. គឺ វិស្ណុ, ឧ. គឺ សិវៈ, ម. គឺ ព្រហ្ម; ជា​ត្រៃ​សរណៈ​របស់​ពួក​ព្រាហ្មណិក សម្រាប់​បញ្ចេញ​វចី​ភេទ​គោរព​ចំពោះ​ទេវតា​ស័ក្តិសិទ្ធិ ៣ អង្គគឺ ព្រះ​វិស្ណុ, ព្រះ​ឥសូរ, ព្រះ​ព្រហ្ម; ប្រើ​រៀង​ក្នុង​ខាង​ដើម​បទ​វេទ, មន្ត និង​សេចក្ដី​សូត្រ​ផ្សេង​ៗ ឬ​ប្រើ​ជា​ពាក្យ​បន្លឺ​សូម​ពរ​សូម​ជ័យ​ស្រី​សួស្ដី ឬ​ក៏​ប្រកាស​ជ័យ​ជម្នះ (ត្រូវ​គ្នា​នឹង​ពាក្យ ជយោ !) ក៏​មាន, ប្រើ​ជា​ពាក្យ​បន្លឺ​ទទួល​អំណរ (ត្រូវ​គ្នា​នឹង​បាក្យ សាធុ!) ក៏​មាន ។ ខ្មែរ​សម័យ​បុរាណ​ប្រើ​ជា ឱម! ឬ ឱ្ម ! តាម​បែប​ដើម, លុះ​ចំណេរ​កាល​ត​មក ច្រើន​ប្រើ​ក្លាយ​ជា ឩម (អូម), សម្រាប់​រៀង​ក្នុង​ខាង​ដើម​មន្ត​អាគម ។ ឱម > អាម ក៏​មាន; ខ្មែរ​ក្នុង​អបរ​សម័យ​ ច្រើន​ប្រើ អាម ជា​បរិវារ​សព្ទ​របស់ ឩម, និយាយ​ថា
    - ឩមអាម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឩម! និង អាម ទៀត​ផង) ។ ពួក​ពុទ្ធ​សាសនិក​ក្នុង​អបរ​សម័យ​រៀង​មក​ដល់​បច្ចុប្បន្ន​នេះ យក​ពាក្យ ឱម ! មក​ប្រើ​ជា រត្ន​ត្រ័យ​សង្ខេប គឺ អ. ឧ. ម. ដូច​បែប​ដើម​ដែរ ប៉ុន្តែ​សំដៅ​សេចក្ដី​ថា អ. គឺ អរហំ​សម្មាសម្ពុទ្ធ, ឧ. គឺ ឧត្ដម​ធម៌, ម. គឺ មហា​សង្ឃ (ព្រះ​ពុទ្ធ, ព្រះ​ធម៌, ព្រះ​សង្ឃ); នមស្ការ​ថា នមោ ឱមស្ស ! សូម​នមស្ការ​ចំពោះ អ. ឧ. ម. គឺ ព្រះ​ពុទ្ធ ព្រះ​ធម៌ ព្រះ​សង្ឃ ! ឬ​ថា នមោ ឱម​រតនត្តយស្ស ! សូម​នមស្ការ​ចំពោះ អ. ឧ. ម. រត្ន​ត្រ័យ​គឺ ព្រះ​ពុទ្ធ ព្រះ​ធម៌ ព្រះ​សង្ឃ ! ។
  7. ឱមសត្ត ( ន.នាមសព្ទ ) [អោ-មៈ-សាត់ ឬ អោ-មៈកៈសាត់ ] or ឱមកសត្ត   ( បា.បាលី​ ( បាលីភាសា ) )
    សត្ត​ថោក​ទាប គឺ​ជន​អ្នក​ប្រព្រឹត្ត​អំពើ​អាក្រក់​មាន​ទុច្ចរិត ១០ ជាដើម (ប្រើ​ជា-- សត្វ ក៏​បាន) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : ឱមក​សត្ត រែង​មាន​វិបត្តិ ដោយ​ក្តី​រង​ទុក្ខ នេះ​ហើយ​នោះ​ទៀត ចង្អៀត​ឥត​សុខ ពុំ​បាន​ស្រណុក ក្នុង​ថ្ងៃ​ណា​មួយ ។ (វេវ. លាមក​សត្ត ឬ --សត្វ; ព. ផ្ទ. អនោម​សត្ត ឬ អនោមក​សត្ត ឬ​ក៏ --សត្វ) ។
  8. ឱរស ( ន.នាមសព្ទ ) [--រ៉ស់ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ឳរស) បុត្រ​បង្កើត (កូន​ប្រុស​បង្កើត) ។ ខ្មែរ​ប្រើ​ពាក្យ​នេះ​ចំពោះ​តែ​រាជ​សព្ទ : សម្តេច​ព្រះ​ឱរសាធិរាជ, សម្តេច​ព្រះ​បរម​រាជ​ឱរស, សម្តេច​ព្រះ​រាជ​ឱរស, ព្រះ​រាជ​ឱរស, ព្រះ​ឱរស (ហៅ​តាម​លំដាប់​ថ្នាក់​ខ្ពស់​ទាប) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : នាង​ទេវី​ទាំងអស់ ឥត​ឱរស​ដូច​ជា​គ្នា ហេតុ​នេះ​ព្រះ​រាជា ទ្រង់​រំពឹង​ដល់​រដ្ឋា ។ ឥត​ពី​ព្រះ​អង្គ​ទៅ បើ​ឥត​បុត្រ​និង​ធីតា ដូច្នេះ​តើ​នរណា នឹង​គ្រប់គ្រង​រដ្ឋ​ត​ទៅ ។ 
    - ជិនោ​រស (ព. ប្រ.) បុត្រ​នៃ​ព្រះ​ជិនស្រី ឬ ពុទ្ធ​ជិនោរស បុត្រ​នៃ​ព្រះ​ពុទ្ធ​ជិនស្រី (សមណ​សក្យ​បុត្តិយ៍) ។
  9. ឱរា [--រ៉ា]
    ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឧរា ។
  10. ឱរ៉ុប or ឱរ៉ូប   ( បារ.បារាំង ( ភាសាបារាំងសែស ) )
    (អឺរ៉ូប៉ឺ Europe) ឈ្មោះ​មហា​ទ្វីប​មួយ ក្នុង​ចំនួន​មហា​ទ្វីប​ទាំង ៥ ក្នុង​មនុស្ស​លោក : ទ្វីប​ឱរ៉ុប, ប្រទេស​ឱរ៉ុប (ច្រើន​តែ​ប្រើ​យ៉ាង​នេះ​យូរ​មក​ហើយ ប៉ុន្តែ​តាម​កំណើត​ពាក្យ គួរ​ប្រើ​ជា អឺរ៉ុប  ឬ អឺរ៉ូប  វិញ​ត្រូវ​ជាង) ។ ជាតិ​មនុស្ស​អ្នក​មាន​ពូជ​កំណើត​នៅ​ក្នុង​ទ្វីប​ឱរ៉ុប​នោះ, បុរស​ហៅ
    - អឺរូប្យាំង (បារ. Européen), ស្ត្រី​ហៅ
    - អឺរ៉ូប្យែន (បារ. Européenne), ប៉ុន្តែ​សាធារណ​ជន​ជាតិ​ខ្មែរ​ច្រើន​តែ​ហៅ​ថា ឱរ៉ុប​ៗ ដូច​គ្នា : ប្រុស​ឱរ៉ុប, ស្រី​ឱរ៉ុប; ជាតិ​ឱរ៉ុប (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មហា​ទ្វីប >មហា​ទ្វីប  ផង) ។

<< Prev   1   2   3   4   5   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar