Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឱ

Chuon Nath's Khmer-Khmer Dictionary
  1. ឱរ៉ៃ
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឧរ៉ៃ) ។
  2. ឱវាទ ( ន.នាមសព្ទ ) [--វ៉ាត]   ( បា.បាលី​ ( បាលីភាសា ) )
    (អវ > ឱ; សំ. អវវាទ) ដំបូន្មាន, អនុសាសន៍ : ឲ្យ​ឱវាទ, ស្ដាប់​ឱវាទ, ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. --វ៉ាទៈ, ដូច​ជា ឱវាទ​ការកៈ ឬ--ការី អ្នក​ធ្វើ​តាម​ឱវាទ (បើ​ស្ត្រី​ជា ឱវាទ​ការិកា ឬ--ការិណី) ។
    - ឱវាទ​ទាន (--វ៉ាត-ទាន) ការ​ឲ្យ​ឱវាទ ។
    - ឱវាទ​ទាយក (--យក់) អ្នក​ឲ្យ​ឱវាទ (បើ​ស្ត្រី​ជា ឱវាទ​ទាយិកា) ។
    - ឱវាទប្បដិគ្គាហក (--ទ័ប-ប៉ៈ ដិក-គាហៈកៈ ឬ--ហក់) អ្នក​ទទួល​ឱវាទ, អ្នក​កាន់​តាម​ឱវាទ (បើ​ស្ត្រី​ជា ឱវាទប្បដិគ្គាហិកា) ។
    - ឱវាទប្បាតិមោក្ខ ឬ - ឱវាទ​បាតិមោក្ខ (ព. ពុ.) បាតិមោក្ខ​ជា​ឱវាទ​គឺ​បាលី​បី​គាថា​កន្លះ​ដែល​ព្រះ​សព្វញ្ញុ​ពុទ្ធ​ទ្រង់​ប្រទាន​ឱវាទ​ប្រកាស​ពុទ្ធ​សាសនា​ដោយ​សង្ខេប : ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​សម្តែង​ឱវាទប្បាតិមោក្ខ ជា​ដំបូង​បង្អស់​ក្នុង​ខាង​ដើម​នៃ​បឋម​ពោធិ​កាល (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មាឃ​បូជា ផង) ។
    - ឱវាទានុសាសន៍ ឬ - ឱវាទានុសាសនី ការ​ទូន្មាន​ប្រៀន​ប្រដៅ​រឿយ​ៗ ។ល។
    - ពុទ្ធោវាទ ឱវាទ​ព្រះ​ពុទ្ធ ។
    - សុន្ទរោវាទ ឱវាទ​ល្អ ។
    - សុភាសិតោវាទ ឱវាទ​ជា​សុភាសិត ។
    - អាចរិយោវាទ ឱវាទ​អាចារ្យ ។ល។
  3. ឱវាទ-- or ឱវាទា--
    (មើល​ក្នុង​ពាក្យ ឱវាទ) ។
  4. ឱសថ ( ន.នាមសព្ទ ) [--សត់, តាម​ទម្លាប់​ថា --សុត] or ឱសថៈ   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឱសថ ឬ ឱសធ; ឱឞធ) ថ្នាំ​រម្ងាប់​រោគ, ថ្នាំ​បំបាត់​រោគ (ពាក្យ​សម្រាប់​ប្រើ​ចំពោះ​ឥស្សរ​ជន) : ខ្ញុំ​ប្របាទ​ម្ចាស់​យក​ឱសថ​មក​ជូន​ព្រះ​តេជ​ព្រះ​គុណ ។ រ. ស. ព្រះ​ឱសថ ។ ប្រើ​ជា ឱសធ ឬ ឱសធៈ ក៏​បាន អ. ថ. --សៈថៈ ឬ --សៈធៈ, ដូច​ជា
    - ឱសថ​កម្ម  ឬ ឱសធ-- ការ​ធ្វើ​ឬ​ផ្សំ​ថ្នាំ​រម្ងាប់​រោគ ។
    - ក្រុម​ឱសថ​កម្ម ក្រុម​ពេទ្យ​អ្នក​ផ្សំ​ថ្នាំ​ឬ​អ្នក​ឲ្យ​ថ្នាំ ។
    - ឱសថ​ការី គ្រូ​ពេទ្យ​អ្នក​ផ្សំ​ឱសថ; អ្នក​ប្រកប​មុខ​របរ​លក់​ឱសថ​ដែល​គេ​ផ្សំ​រួច​ស្រេច​ស្រាប់ (ឥត្ថី. ឱសថ​ការិនី) ។
    - ឱសថដ្ឋាន (អោសៈថាត់-ឋាន) ឬ
    - --ស្ថាន (អោសៈថ័ស-ស្ថាន) ទី​កន្លែង​ឬ​ផ្ទះ​លក់​ឱសថ; កន្លែង​ផ្សំ​ឱសថ ។
    - ឱសថ​មន្ទីរ ឬ - ឱសធ-- ផ្ទះ​លក់​ថ្នាំ​រម្ងាប់​រោគ ។
    - ឱសថាល័យ (--សៈថាល៉ៃ) មន្ទីរ​ពេទ្យ​សាធារណៈ​សម្រាប់​ពិនិត្យ​អាការ​រោគ, ចែក​ថ្នាំ​សង្កូវ ឬ ព្យាបាល​រោគ​ឲ្យ​បណ្ដា​ជន​ទួទៅ : ឱសថាល័យ​ព្រះ​អង្គ​ឌួង ។
    - ឱសថូបករណ៍ ឧបករណ៍​សម្រាប់​ផ្សំ​ធ្វើ​ឱសថ, រុក្ខជាតិ​ដែល​គេ​យក​មក​ផ្សំ​ថ្នាំ​សង្កូវ ។ល។
  5. ឱសធ-- or ឱសធៈ
    (មើល​ក្នុង​ពាក្យ ឱសថ) ។
  6. ឱសានវាទ ( ន.នាមសព្ទ ) [--ន៉ៈវាត ]   ( បា.បាលី​ ( បាលីភាសា ) )
    (< ឱសាន + វាទ) ពាក្យ​សម្ដី​ក្រោយ​បង្អស់; ការ​ដាក់​កំហិត​ក្រោយ​បំផុត, ខ​សន្យា​ជា​ដាច់​ខាត​ចុង​ក្រោយ​បង្អស់, សេចក្ដី​ស្នើ​យ៉ាង​ច្បាស់​លាស់ និង​យ៉ាង​ម៉ឺងម៉ាត់​ក្រោយ​បំផុត​របស់​រដ្ឋ​ណា​មួយ ដែល​ផ្ញើ​ដាក់​កំហិត​ដល់​រដ្ឋ​មួយ​ទៀត​ថា បើ​មិន​យល់​ព្រម​ទទួល​តាម​សេចក្ដី​ស្នើ​របស់​ខ្លួន​ទេ ខ្លួន​នឹង​ធ្វើ​យ៉ាង​នេះ​ឬ​យ៉ាង​នោះ ឬ​ក៏​អាច​នឹង​បណ្ដាល​ឲ្យ​កើត​មាន​សង្រ្គាម​នឹង​គ្នា​ក៏​សឹង​មាន : ផ្ញើ​ឱសាន​វាទ, បាន​ឆ្លើយ​តប​នឹង​ឱសាន​វាទ​របស់​បក្ស​ពួក​ម្ខាង ។
  7. ឱសាហ៍
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឧស្សាហៈ ឬ ឧស្សាហ៍ ) ។
  8. ឱស្ឋ ( ន.នាមសព្ទ ) [អោស ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ឱឞ្ឋ; ឱដ្ឋ) រឹម​បបូរ​មាត់, បបូរ​មាត់ ។ ខ្មែរ​ប្រើ​ថា “មាត់”; ប្រើ​ជា រ. ស. ព្រះ​ឱស្ឋ ។ នួន​ព្រះ​ឱស្ឋ ក្រមួន​មាត់ ។ មួយ​ព្រះ​ឱស្ឋ មួយ​ម៉ាត់ ។ លាន់​ព្រះ​ឱស្ឋ លាន់​មាត់ ។ល។
  9. ឱស្រព ( ន.នាមសព្ទ ) [--ស្រប់ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ឧត្សវ; ឧស្សវ) ល្បែង​របាំ, របាំ​យ៉ាង​តូច (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មហោស្រព ទៀត​ផង) ។
  10. ឱហាត ( កិ.កិរិយាសព្ទ )
    សង្វាត​ជានិច្ច, សម្ភី : ឱហាត​រៀន, ឱហាត​ធ្វើ​ការ ។ គុ. ដែល​មាន​សេចក្ដី​សង្វាត​ជានិច្ច, ដែល​សម្ភី : មនុស្ស​ឱហាត (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : រី​មនុស្ស​ឱហាត សម្ភី​សង្វាត ព្យាយាម​មាំមួន កាន់​ការ​អ្វី​ៗ កាន់​យ៉ាង​ខ្ជាប់ខ្ជួន រមែង​ញ៉ាំង​ខ្លួន ឲ្យ​មាន​ទ្រព្យ​ធន ។ ឬ​មួយ​បែប​ថា : ហៃ​បុត្រ​ធីតា រី​ឯ​ប្រាជ្ញា ពុំ​មែន​កើត​ឯង លុះ​តែ​ឱហាត រៀន​សូត្រ​ជាក់​ស្តែង ទើប​ខ្លួន​យើង​ឯង ប្រទះ​ប្រាជ្ញា ។ ដូង​ទុំ​មាន​ប្រេង ដាក់​ចោល​លេង​ៗ ឥត​ស្ល​ឲ្យ​វា បញ្ចេញ​ប្រេង​ឲ្យ បាន​ប្រេង​ពី​ណា រី​ឯ​ប្រាជ្ញា ក៏​ដូច្នោះ​ដែរ ។

<< Prev   1   2   3   4   5   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar