Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: a

Proverb Translation (ដោយ​ គុជ ច័ន្ទលី)
  1. កកក៏បាយ មេម៉ាយក៏ស្រី
    Dirty water will quench fire : ទឹកល្អក់ក៏ឣាចពន្លត់ភ្លើងបានដែរ
  2. កូនយំ ចាំឲ្យបៅ
    The squeaky wheel gets the grease : កង់ណាលាន់សូរ ត្រូវគេចាក់ប្រេង
  3. កាចកោងតោងឣាងចៅហ្វាយ
    A mouse would dance infront of a cat when there's a hole nearby : កណ្តុររាំដាក់មុខឆ្មា ព្រោះឣាងរន្ធនៅក្បែរ
  4. កាន់កពស់កាន់ឲ្យជាប់ ក្រែងក្រឡាប់ខាំឯប្រាណ
    Whosoever draws his sword against the prince must throw the scabbard away : ឣ្នកហ៊ានដកដាវប្រឆាំងនឹងព្រះឣង្គម្ចាស់ ត្រូវហ៊ានបោះ ស្រោមដាវចោល
  5. កាត់ទឹកមិនដាច់ កាត់សាច់មិនបាន
    Blood is thicker than water : ឈាមខាប់ជាងទឹក
  6. កាត់សក់ខុសៗមួយខែ ធ្វើស្រែខុសៗមួយឆ្នាំ យកប្រពន្ធខុសចំណាំខុសមួយជីវិត
    An ill marriage is a spring of ill fortune : រៀបការខុសគឺជាកំណើតនៃឧប្បមង្គល
  7. កាប់បំពង់រង់ទឹកភ្លៀង
    It's ill waiting for dead man's shoes : កុំឆោតដេករង់ចាំមនុស្សស្លាប់ដើម្បីយកស្បែកជើងពាក់
  8. កាលណាក្រពះស្វិត ចិត្តក្តៅក្រហាយ
    A hungry man is an angry man : មនុស្សដែលឃ្លាន គឺតែងមានចិត្តខឹង
  9. កាលណាឣាជ័យធ្លាក់ទឹក ហៃឣើ ហៃឣឺ !!
    When a tree falls, the monkeys scatter : កាលណាដើមឈើបាក់ ស្វាចែកផ្លូវគ្នាព្រាត
  10. កាលណាទិញដាវមិនបាន នឹងបានឣាចម៏សេះ
    When one door shuts, another opens : កាលណាទ្វារមួយបិត មួយទៀតបើក

Next 10 entries »



Prohok Solutions @2017 : Learn Khmer | Khmer Calendar