Khmer Dictionary: ក
Chuon Nath's Khmer-Khmer Dictionary
-
កញ្ជះ
( គុ.គុនសព្ទ, ន.នាមសព្ទ )
មនុស្សដែលនៅបំរើគេ ដោយចំពាក់ទ្រព្យគេ គឺខ្ញុំកំដរដែលគេប្រើតាមតែប្រទះ ដូចជារបស់កញ្ជះកញ្ជាយ (ព. ម. ទ្រ.) ធ្វើការខ្ជីខ្ជាដូចជាកញ្ជះគេ, អាចោរកញ្ជះគេ ។
-
កញ្ជះកញ្ជាយ
( កិ.កិរិយាសព្ទ, គុ.គុនសព្ទ )
រាយឥតសណ្ដាប់ធ្នាប់; ចាយវាយទ្រព្យធនឥតសណ្ដាប់ធ្នាប់ : កុំកញ្ជះកញ្ជាយពេក, មនុស្សកញ្ជះកញ្ជាយ ។ ប្រើជា ខ្ជះខ្ជាយ វិញក៏បាន ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះផង ។
-
កញ្ជ្រក់
( គុ.គុនសព្ទ )
ដែលអាប់ស្រីសួស្ដី, ឥតរាសី, ពភ្លក់ (ព. ទ្រ.) : មនុស្សកញ្ជ្រក់, ខ្មោចអាកញ្ជ្រក់យ៉ាងនេះ អ្នកណាគេនឹងឲ្យកូន ។
-
កញ្ជ្រម
( គុ.គុនសព្ទ )
ដែលមិនអង់អាច ឬ ដែលមានកិរិយាបែបជាអ្នកខ្លាចគេ (ព.ទ្រ.) : មនុស្សកញ្ជ្រម, ឫកកញ្ជ្រម ។
-
កញ្ជ្រឹល
( ន.នាមសព្ទ )
ឈ្មោះវល្លិមួយប្រភេទ ជាថ្នាំសម្រាប់ត្រាំងូតរម្ងាប់រោគកញ្ជ្រឹល : វល្លិកញ្ជ្រឹល ។
-
កញ្ជ្រឹល
( ន.នាមសព្ទ )
ឈ្មោះរោគស្បែកមួយយ៉ាង ក្នុងពួកជម្ងឺអុតក្ដាម, ជម្ងឺស្អូច : កើតកញ្ជ្រឹល, លាប់កញ្ជ្រឹល ។
-
កញ្ជ្រូក
( ន.នាមសព្ទ )
ឈ្មោះត្រីរំអិលតូចមួយប្រភេទ មានស្នែងពីរបើកបិទបាន មុខស្រួច មានព្រុយពីរ ទ្រនុងក្រហម កន្ទុយឆែក ។
-
កញ្ជ្រៀច
( ន.នាមសព្ទ )
ឈ្មោះបក្សីមួយប្រភេទ ស្រដៀងនឹងសាលិកាក្របី, តែសម្បុរប្រផេះ ។ ឈ្មោះស្រុកមួយក្នុងខែត្រព្រៃវែង : ស្រុកកញ្ជ្រៀច ។
-
កញ្ជ្រៀប
( ន.នាមសព្ទ )
ឈ្មោះត្រសក់ផ្អរយ៉ាងតូច : ត្រសក់កញ្ជ្រៀប ។
-
កញ្ជ្រៀវ
( កិ.កិរិយាសព្ទ )
ស្រែកខ្ញៀវខ្ញារ : សាលិកាកញ្ជ្រៀវ, ក្មេងហ៊ោកញ្ជ្រៀវ ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>