Khmer Dictionary: កក
Chuon Nath's Khmer-Khmer Dictionary
-
កកេបកកាប
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
[ក៏កេបក៏កាប ]
ដែលកខ្វេសកខ្វាសដោយខំប្រឹងដើរ ឬប្រឹងឡើងឲ្យបានឆាប់ : ខំឡើងដើមឈើកកេបកកាប ។
-
កកេរ
( កិ.កិរិយាសព្ទ )
[ក៏កេរ ]
ខាំរឿយៗ ដើម្បីឲ្យដាច់ : កកេរពោត, កណ្តុរកកេរទូ ។
-
កកេះ
( កិ.កិរិយាសព្ទ )
[ក៏កេះ]
កេះរឿយៗ ដោយក្រចកជាដើម ។
-
កកែកកកោក
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, ន.នាមសព្ទ )
[ក៏កែកក៏កោក ]
សំដីនិយាយគ្នា ឮសូរកកោកៗ ច្រើនដង ។
-
កកែកករ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, ន.នាមសព្ទ )
[ក៏កែក៏ករ ]
សំដីនិយាយមិនច្បាស់លាស់ យ៉ាងដូចក្មេងតូចដែលទើបចេះស្ដី : កូនប្រុសខ្ញុំបានចេះស្ដីកកែកករហើយ ។
-
កកែងកកោង
( គុ.គុនសព្ទ, ន.នាមសព្ទ )
[ក៏កែងក៏កោង ]
កិរិយាពុំគប្បី, កោង, ព្រហើន, ឥតមានលំអុតលំឱន ។
-
កកែប
( ន.នាមសព្ទ )
[កកែប ]
អវយវៈសត្វចតុប្បាទពួកខ្លះ នៅត្រង់គន្លាក់កែងជើងខាងក្រោយគល់ក្រចកជាខាងក្រោមកែបទាំងគូ : កកែបគោ, កកែបក្របី ។
-
កកោក
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, ឧ.ឧទានសព្ទ )
[ក៏កោក ]
សូរនិយាយខ្លាំងឥតក្រែងដែលឮកោកៗ : និយាយកកោក ។
-
កកោស
( កិ.កិរិយាសព្ទ )
[ក៏កោស ]
កោសដោយធ្វេសប្រហែសឥតមានបំណងនឹងធ្វើឲ្យវត្ថុមួយនិងវត្ថុមួយរបករបោចខូចខាតឡើយ ។
-
កកោះ
( ន.នាមសព្ទ )
[ក៏កោះ ]
ឈ្មោះឈើមួយប្រភេទ មានខ្លឹមពណ៌ក្រមៅ ប្រើការធ្វើសសរផ្ទះ, ក្តារក្រាល ឬក្តារងឿ ។