Khmer Dictionary: ឆ
Chuon Nath's Khmer-Khmer Dictionary
-
ឆ្មារ
( គុ.គុនសព្ទ )
តូចបំផុត; សម្រាប់ហៅវត្ថុដែលតូចវែងឬសំឡេងតូចស្រួច : សរសៃអំបោះឆ្មារ, សំឡេងឆ្មារ ។ (ក្រូចឆ្មារ ក្រូចដើមទាប ផ្លែតូចៗ សម្រាប់ប្រើការបានច្រើនយ៉ាងមានប្រើធ្វើម្ជូរជ្រក់ជាដើម ) ។
-
ឆ្មាំ
( ន.នាមសព្ទ )
អ្នកចាំរក្សា : ឆ្មាំទ្វារ, ឆ្នាំបន្ទាយ (ព. បុ.) ។
-
ឆ្មាបា
( ន.នាមសព្ទ )
សត្វមានស្បែកជាស្លាបមួយប្រភេទ សម្រែកស្រដៀងនឹងឆ្មា ជាសត្វរត្តិចរ : ឆ្មាបាពោបឡើងដើមត្នោត ។
-
ឆ្មូល
( កិ.កិរិយាសព្ទ )
ប្រមូលឲ្យមូលជាដុំ : ឆ្មូលសំពត់ ។ រមូលប្រមូលឲ្យចុកសៀត : ឆ្មូលពោះ ។
-
ឆ្មើង
( គុ.គុនសព្ទ )
ដែលកាន់ខ្លួន, រពើតរពើង : មនុស្សឆ្មើង ។
- ឆ្មើងកន្ទ្រើង ឆ្មើងហួសបែបភាព ។
- ឆ្មើងកំអួក ឆ្មើងធ្វើពើម្ដងៗ ។
- ឆ្មើងឆ្មៃ ឆ្មើងលេងឫក លេងខ្លួន ។
-
ឆ្មៀង
( កិ.កិរិយាសព្ទ )
បែរមើលចំហៀង : ឆ្មៀងមើល, ឆ្មៀងភ្នែកមើល ។
-
ឆ្មៃ
( ប.បរិវារសព្ទ )
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឆ្មើង) ។
-
ឆ្លក
( កិ.កិរិយាសព្ទ )
លកពោះផ្ដៅឬលកឈើ លកឫស្សី យកសាច់ខ្លះ : ឆ្លកកុំឲ្យវៀចអ្ហឺ !
-
ឆ្លក
( គុ.គុនសព្ទ )
ដែលមានពណ៌ដិតមិនស្មើ សំពត់ឆ្លក ។
-
ឆ្លក
( ន.នាមសព្ទ )
សត្វមួយប្រភេទពួកស្ការ, ពួកកំពីងដូង ។
<< Prev 1 ... 15 16 17 18 19 20 Next >>