Khmer Dictionary: ត
Chuon Nath's Khmer-Khmer Dictionary
-
តាករខាក
( គុ.គុនសព្ទ )
[តាក-រខាក ]
ដែលរខេករខាកប៉ើងរ៉ើង : ជញ្ជាំងស្លឹកតាករខាក ។
-
តាករ៉ាក
( គុ.គុនសព្ទ )
ដែលរខាកសាកត្រាក : ដំបូលប្រក់ស្លឹកតាករ៉ាក, ខ្ទមតាករ៉ាក, ជំរំតាករ៉ាក ។
-
តាកែ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កូវកែ)
-
តាក់តែង
( កិ.កិរិយាសព្ទ )
រៀបចំ, ស្អិតស្អាងឲ្យស្អាតបាតល្អ : តាក់តែងផ្ទះសំបែង, តាក់តែងខ្លួន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) តែង ១ កិ. និង តែង ២ និ. ផង) ។
-
តាខាយ
( ន.នាមសព្ទ )
or តាខៃ
( ស.សៀម ( ភាសាសៀម ) )
(តាខាយ “ក្រឡាគ្រឿងប្រដាប់ដាក់សត្វ មានសំណាញ់, បន្ដឹង ជាដើម ឬលួស, អំបោះជាដើមដែលប្រទាក់ជាក្រឡា”) កម្រងអង្កាំឬផ្កាដែលក្រងប្រទាក់ជាក្រឡាគោម មានក្របជាខ្នាតឲ្យល្មមតែនឹងផ្នត់ត្រៃចីវរសម្រាប់គ្របត្រៃចីវរអង្គកឋិនជាដើមឲ្យឃើញរុងរឿង (មិនសូវប្រើ, ច្រើនហៅថា គ្របត្រៃ គួរហៅ គ្របត្រៃ ឬ គម្របត្រៃ វិញ) ។
-
តាខេ
( ន.នាមសព្ទ )
or តៈខេ
( ស.សៀម ( ភាសាសៀម ) )
ឈ្មោះគ្រឿងភ្លេងមួយប្រភេទមានខ្សែធ្វើដោយលួស មានស្នូករាងដូចក្រពើ : តាខេមានសូរសព្ទឮក្រាងក្រអៅជាងចាប៉ី (គួរទម្លាប់ហៅ ក្រពើ វិញ) ។
-
តាង
( កិ.កិរិយាសព្ទ )
ជួស, ដាក់ជាជំនួស : តាងនាមនៃពុទ្ធបរិស័ទ..., តាងក្រុម... តាងក្រសួង ។
-
តាង
( ន.នាមសព្ទ )
តំណាង, ជំនួស, ។ អ្វីៗដែលទុកជាស្ម ជាបន្ទាល់បាន ។ គ្រឿងផ្ទុកស្រដៀងនឹងញ៉ែង សម្រាប់ដាក់លើខ្នងគោ ឬលើខ្នងលា ប្រើផ្ទុកទំនិញឬវត្ថុផ្សេងៗ ។
-
តាងរ៉ាង
( គុ.គុនសព្ទ )
ដែលរង្វើលៗ ប៉ើងរ៉ើង មិនរាបទាប : ប្រដឹសតាងរ៉ាង ។
-
តាច
( ប.បរិវារសព្ទ )
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យតូច : តូចតាច, គឺតូចទាប, ដែលតូចពេក ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>