Khmer Dictionary: ត
Chuon Nath's Khmer-Khmer Dictionary
-
តាប់
( ន.នាមសព្ទ )
ហុប : ឈើ ១ តាប់ គឺឈើ ១ ហុប (ហៅតាមទម្លាប់អ្នកស្រុកខ្លះ) ។
-
តាប់
( ន.នាមសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(ត័ប “ថ្លើម”) ថ្លើមនិងសាច់ ម្រឹគដែលគេហាន់លាយគ្នា ផ្សំដោយគ្រឿង រួចច្រកក្នុងក្រពះម្រឹគនុះ ហើយហាលថ្ងៃឲ្យស្រពាប់ : សាច់តាប់ ។
-
តាប់តាន់
( គុ.គុនសព្ទ )
(ឬ កិ.វិ.) ខ្នាន់ខ្នាប់ : មនុស្សតាន់តាប់, ឈរតាន់តាប់ ។
-
តាម
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ព្រម, ដិតដោយ, ដោយដិត, ស្វែងរក : កុំតាមគាត់; ដើរតាមគេ, តាមដាន ។
-
តាម
( អា. និ.អាយតនិបាត )
ដោយនូវ, ត្រូវត្រង់ : ចេញតាមទ្វារ,ដើរតាមផ្លូវ ។ តាមដោយដងផ្លូវ តាមលំអានផ្លូវ ។ តាមតម្រាយ តាមលំអានដែលគេបានត្រាយទុក ។
-
តាមតែ
( និ.និបាតសព្ទ )
ស្រេចនៅ, ទោះបី, ទុកជា : តាមតែធំក៏ដោយ តូចក៏ដោយ ។
-
តាមោង
( ន.នាមសព្ទ )
or ទីងមោង
(ព្នងថា ទីងម៉ូង “ខ្លា”) ពាក្យនេះប្រហែលជាជាប់មកពីកាលជាន់ដែលខ្មែរយើងប្រើព្នងជាទាសកម្មករ, កាលណាដែលកូនក្មេងតូចៗយំកិកកុក, ព្នងអ្នករក្សាកូនក្មេងនោះនិយាយបន្លាចថា “ទីងម៉ូងៗ” គឺថា “ខ្លាៗ” ដើម្បីឲ្យកូនក្មេងខ្លាចស្ងៀមលែងយំ; លុះតយូរៗមកខ្មែរយើងប្រើហៅរូបរុំសំពត់ជាដើម ដែលគេធ្វើជារូបមនុស្សដាក់បញ្ឈរក្នុងទីស្រែ ចម្ការ ដើម្បីបន្លាចសត្វមិនឲ្យចុះឬចូលស៊ីផលដំណាំថា តាមោង ឬ ទីមោង ។
-
តាយគំនិត
( កិ.កិរិយាសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(តាយ “ស្លាប់” ) ស្លាប់គំនិត (មិនសូវប្រើ) ។
-
តាយបើគិត
( គុ.គុនសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(តាយ “ស្លាប់”) ដែលស្លាប់គំនិត, ដែលឥតសេចក្ដីគិត : មនុស្សតាយបើគិត (មិនសូវប្រើ) ។
-
តាយសាក
( កិ.កិរិយាសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(តាយទនាក ឬ តាយទ្រាក អ. ថ. តាយសាក) ស្លាប់ចោលរាងកាយ នៅស្ងួតក្រៀម (ចំពោះតែសត្វតិរច្ឆាន) ។ ពាក្យនេះខ្មែរយើងប្រើចំពោះតែសត្វតិរច្ឆានដែលស្លាប់ឯង ឬរុក្ខជាតិដែលងាប់ឯង : គីង្គក់តាយសាក, ឈើតាយសាក ។ ជាពាក្យសម្រាលបញ្ចៀសមិនចេញចំពោះការសម្លាប់ សម្រាប់ហៅត្រីស្រស់ ឬសាច់ស្រស់ក៏បាន : ត្រីតាយសាក, មាន់តាយសាក (ច្រើននិយាយក្លាយថា តៃសាក) ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>