Khmer Dictionary: តំណាង
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ពុទ្ធ
( ន.នាមសព្ទ )
[ពុត ]
លោកអ្នកត្រាស់ដឹងធម៌ដែលកំបាំង ដូចយ៉ាងអរិយសច្ច ៤ ជាដើម រហូតដល់មគ្គផលនិព្វាន, ឬលោកអ្នកភ្ញាក់រឭក គឺមានសតិសម្បជញ្ញៈសព្វកាល, ឬលោកអ្នករីកពេញទីដូចជាផ្កាឈូកដែលរីកគ្រប់ស្រទាប់ គឺមានព្រះហឫទ័យរីកដោយអំណាចនៃបរិសុទ្ធិ ព្រោះកម្ចាត់កិលេសអស់ហើយ (ព្រះសម្មាសម្ពុទ្ធ) : ព្រះពុទ្ធ, ព្រះពុទ្ធជាបរមគ្រូ, ព្រះពុទ្ធជាម្ចាស់ ។ល។ ប្រើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. ពុត-ធៈ ដូចជា
- ពុទ្ធកាល ឬ - ពុទ្ធសម័យ (--កាល ឬ--សៈម៉ៃ) ន. (សំ. បា. ពុទ្ធ + កាល ឬ -+ សមយ) កាលឬសម័យ គឺគ្រាដែលព្រះពុទ្ធទ្រង់គង់ព្រះជន្មនៅ; ហៅថា ពោធិកាល ឬ ពោធិសម័យ ក៏បាន ។ ពោធិកាលនៃព្រះសក្យមុនីសព្វញ្ញុពុទ្ធមាន ៤៥ ឆ្នាំ, ចែកជា ៣ សង្កាត់គឺ ១- រាប់ពីត្រឹមឆ្នាំដែលព្រះអង្គបានត្រាស់មកដល់ឆ្នាំទី ១៥ ហៅថា បឋមពោធិកាល; ២- រាប់ពីឆ្នាំទី ១៦ ដល់ឆ្នាំទី ៣០ ហៅថា មជិ្ឈមពោធិកាល; ៣- រាប់ពីត្រឹមឆ្នាំទី ៣១ ដល់ឆ្នាំទី ៤៥ ហៅថា បច្ចិមពោធិកាល; ទ្រង់ចូលបរិនិព្វានក្នុងឆ្នាំទី ៤៥ នេះ; បូករួមព្រះជន្មពីកាលដែលទ្រង់មិនទាន់បានត្រាស់ជាព្រះពុទ្ធនៅឡើយ ចំនួន ៣៥ ឆ្នាំផ្សំមកផងត្រូវជា ៨០ ឆ្នាំគត់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បឋម, មជ្ឈិម, បច្ចិម ផង) ។
- ពុទ្ធកិច្ច ឬ - ពុទ្ធក្រឹត្យ (--កិច ឬ--ក្រិត) ន. (បា. ឬ សំ. ពុទ្ធក្ឫត្យ, ឫ > រឹ = ពុទ្ធក្រឹត្យ) កិច្ចរបស់ព្រះពុទ្ធ គឺការរវល់សម្រាប់ព្រះសព្វញ្ញុពុទ្ធ មានស្ដេចយាងចេញបិណ្ឌបាតពីព្រលឹមនិងទ្រង់ត្រាស់សម្ដែងធម៌ប្រទានពុទ្ធបរិស័ទជាដើម; ពុទ្ធកិច្ច មាន ៥ យ៉ាង ១- បុរេភត្តកិច្ច កិច្ចដែលព្រះពុទ្ធត្រូវបំពេញក្នុងពេលមុនភត្ត គឺតាំងពីពេលអរុណរះទៅដល់នឹងពេលថ្ងៃត្រង់ ។ ២- បច្ឆាភត្តកិច្ច កិច្ចដែលព្រះពុទ្ធត្រូវបំពេញក្នុងពេលខាងក្រោយភត្ត គឺតាំងពីថ្ងៃបែរពីត្រង់ទៅទល់នឹងល្ងាច (ព្រលប់) ។ ៣- បុរិមយាមកិច្ច កិច្ចដែលព្រះពុទ្ធត្រូវបំពេញក្នុងយាមខាងដើមនៃរាត្រី គឺតាំងពីពេលព្រលប់ទៅទល់នឹងពេលកណ្ដាលអធ្រាត ។ ៤- មជ្ឈិមយាមកិច្ច កិច្ចដែលព្រះពុទ្ធត្រូវបំពេញក្នុងយាមកណ្ដាលនៃរាត្រីគឺពេលកណ្ដាលអធ្រាត្រ ។ ៥- បច្ឆិមយាមកិច្ច កិច្ចដែលព្រះពុទ្ធត្រូវបំពេញក្នុងយាមខាងចុងនៃរាត្រី គឺតាំងពីពេលបន្ទាប់អំពីកណ្ដាលអធ្រាត្រទៅទល់នឹងពេលអរុណរះ ។
- ពុទ្ធគារវតា (--គារៈវៈតា) ន. (បា.) សេចក្ដីគោរពចំពោះព្រះពុទ្ធ ។
- ពុទ្ធគុណ (--គុន) ន. (សំ. បា.) គុណព្រះពុទ្ធ ។
- ពុទ្ធង្កូរ (ពុត-ធ័ង-កូរ) ន. (បា. ពុទ្ធង្កុរ < ពុទ្ធ “ព្រះពុទ្ធ” + អង្កុរ “ពន្លក, ទំពាំង”; សំ. ពុទ្ធាង្កុរ) ពន្លកព្រះពុទ្ធ គឺព្រះពោធិសត្វដែលបម្រុងនឹងបានត្រាស់ជាព្រះពុទ្ធក្នុងអនាគតកាលជាប្រាកដ (ព. ទេ. ឬ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ម្នាលភិក្ខុទាំងឡាយ, សុមេធតាបសនេះជាពុទ្ធង្កូរនឹងបានត្រាស់ជាព្រះពុទ្ធមាននាមថា គោតម... (ទំនាយព្រះពុទ្ធទីបង្ករទាយឲ្យសុមេធតាបស) ។
- ពុទ្ធចក្រ (--ច័ក) ន. (សំ.; បា.--ចក្ក) អំណាចព្រះពុទ្ធសាសនាដែលដឹកនាំពុទ្ធសាសនិកឲ្យជឿនលឿនទៅកាន់សេចក្ដីបរិសុទ្ធហាក់ដូចជារទេះមានកង់ជាគ្រឿងវិលនាំទៅ (ជាគូគ្នានឹង អាណាចក្រ) ។
- ពុទ្ធជិនោរស (--ជិនោរស់) ន. (បា. ពុទ្ធ + ជិន + ឱរស “បុត្រនៃព្រះពុទ្ធទ្រង់ឈ្នះសត្រូវ”) ពាក្យសម្រាប់ហៅបព្វជិតអ្នកប្រតិបត្តិត្រឹមត្រូវតាមពុទ្ធោវាទដោយប្រៀបថា ដូចជាបុត្របង្កើតរបស់ព្រះអង្គ; ហៅថា ពុទ្ធបុត្រ ក៏បាន (ព. ទេ.) ។
- ពុទ្ធញាណី (--ញាន) ន. (បា. ពុទ្ធញ្ញាណ; សំ.--ជ្ញាន) ញាណរបស់ព្រះពុទ្ធ (ព. ម. ពុទ្ធ និង ញាណ ផង) ។
- ពុទ្ធដីកា ន. ព្រះបន្ទូលព្រះពុទ្ធ, សំដៅចំពោះពុទ្ធវចនៈ គឺ បាលី ដែលជាគោលដើមនៃព្រះពុទ្ធសាសនា : អដ្ឋកថាកែព្រះពុទ្ធដីកា ។ ខ្មែរប្រើក្លាយៗមក ហៅថា ពុទ្ធដីកា ដែរ គឺហៅដោយគោរពថាបព្វជិតនិយាយស្ដីតែពាក្យពិត តាមលំអានពុទ្ធវចនៈប្រយ័ត្នមិនហ៊ានឲ្យល្អៀង : លោកគ្រូមានពុទ្ធដីកា, ស្ដាប់ព្រះពុទ្ធដីកាលោក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពុទ្ធ និង ដីកា ផង) ។
- ពុទ្ធដំណើរ (ពុត-ធៈ--) ន. ដំណើរព្រះពុទ្ធ គឺការសម្រេចឥរិយាបថដើររបស់ព្រះពុទ្ធ : ទ្រង់ធ្វើពុទ្ធដំណើរទៅ... ។ ប្រើក្លាយជា កិ. ក៏មាន : ទ្រង់ពុទ្ធដំណើរទៅកាន់ជនបទ ...។
- ពុទ្ធតម្រាស់ ន. វាចាដែលព្រះពុទ្ធទ្រង់ត្រាស់ គឺសម្ដីដែលព្រះអង្គទ្រង់ពោលទៅរកបុគ្គលណាមួយ : ទ្រង់មានព្រះពុទ្ធតម្រាស់ថា...។
- ពុទ្ធទំនាយ (ពុត-ធៈ--ឬ ពុតទំ--) ន. ពាក្យដែលព្រះពុទ្ធទ្រង់ទាយ (ហៅថា ពុទ្ធព្យាករណ៍ ក៏បាន) ។
- ពុទ្ធធម៌ ន. (សំ.; បា.--ធម្ម) ធម៌ដែលធ្វើពោធិសត្វឲ្យបានត្រាស់ជាព្រះពុទ្ធ (ព. ពុ.) ។
- ពុទ្ធន្តរ (ពុត-ធ័ន-ដ) ន. (បា.) កាលឬសម័យជាចន្លោះនៃព្រះពុទ្ធ គឺរវាងពីព្រះពុទ្ធមួយព្រះអង្គ ទៅមួយព្រះអង្គ : មួយពុទ្ធន្តរ ។
- ពុទ្ធបញ្ញត្តិ (--ប័ញ-ញ៉ាត់) ន. (បា. ពុទ្ធប្បញ្ញត្តិ; សំ. --ប្រជ្ញប្តិ) បម្រាមព្រះពុទ្ធ គឺវិន័យដែលព្រះពុទ្ធទ្រង់ត្រាស់ហាមមិនឲ្យពួកបព្វជិតប្រព្រឹត្តកន្លង ព្រោះទ្រង់យល់ថាជាទោសដែលអ្នកបួសត្រូវវៀរ (សរសេរជា ពុទ្ធប្បញ្ញត្តិ ក៏បាន) ។ ព. ផ្ទ. ពុទ្ធានុញ្ញាត ។
- ពុទ្ធបដិមា (ប៉ៈដិម៉ា) ន. (បា. ពុទ្ធប្បដិមា; សំ. --ប្រតិមា) រូបតំណាងអង្គព្រះពុទ្ធ (ព្រះពុទ្ធរូប); សរសេរជា ពុទ្ធប្បដិមា ក៏បាន ។
- ពុទ្ធបណ្ដាំ (ពុទ-ធៈ--) ន. បណ្ដាំព្រះពុទ្ធ, បច្ឆិមពុទ្ធវចនៈ, ពុទ្ធសាសនា : ប្រតិបត្តិតាមពុទ្ធបណ្ដាំ ។
- ពុទ្ធបរិនិព្វាន (--ប៉ៈរ៉ិ-និប-ពាន) ន. (បា.; សំ.--បរិនិវ៌ាណ) ដំណើររលត់ខន្ធនៃព្រះពុទ្ធ (ដំណើរដែលព្រះពុទ្ធទ្រង់អស់ព្រះជន្ម) ។
- ពុទ្ធបរិស័ទ ឬ--សទ្យ (--បរ៉ិស័ត) ន. បរិស័ទនៃព្រះពុទ្ធ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពុទ្ធ និង បរិស័ទ ផង) ។
- ពុទ្ធបវត្តិ (--ប៉ៈវ៉ាត់) ន. (បា. ពុទ្ធ + បវត្តិ > ពុទ្ធប្បវត្តិ; សំ.--ប្រវ្ឫត្តិ) សេចក្ដីដំណាលអំពីរឿងរ៉ាវព្រះពុទ្ធ, រឿងព្រះពុទ្ធ (ពង្សាវតារព្រះពុទ្ធ); សរសេរជា ពុទ្ធប្បវត្តិ ក៏បាន; ហៅថា ពុទ្ធប្រវត្តិ ក៏បាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ប្រវត្តិ ផង) ។
- ពុទ្ធបាត (--បាត) ន. (សំ. បា. ពុទ្ធ + បាទ) ព្រះបាទព្រះពុទ្ធ ។ ស្នាមចម្លាក់ជារូបព្រះបាទ គឺរូបដានព្រះបាទនៃព្រះសម្មាសម្ពុទ្ធខ្មែរក៏ហៅថា ពុទ្ធបាទ ឬ ព្រះបាទ ដែរ ។
- ពុទ្ធបិតា (--បិដា) ន. (បា.) បិតារបស់ព្រះពុទ្ធ : ព្រះបាទស្រីសុទ្ធោទនៈ ជាពុទ្ធបិតា ។
- ពុទ្ធបុត្រ ឬ--បុត្រ (បុត) ន. (បា. ឬ សំ.) បុត្រនៃព្រះពុទ្ធ : រាហុលកុមារជាពុទ្ធបុត្រ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពុទ្ធជិនោរស ផង) ។
- ពុទ្ធបូជា ន. (សំ. បា.) ការបូជាចំពោះព្រះពុទ្ធ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បូជា ផង) ។
- ពុទ្ធប្រវត្តិ (ពុត-ធៈប្រវ៉ាត់) មើលពាក្យ ពុទ្ធបវត្តិ ។
- ពុទ្ធព្យាករណ៍ (--ព្យា-ក) ន. (បា. ពុទ្ធព្យាករណ; សំ. ពុទ្ធវ្យាករណ) ការសម្ដែងចង្អុលសេចក្ដីប្រាប់ឬសម្ដែងប្រាប់សេចក្ដីច្បាស់លាស់របស់ព្រះពុទ្ធ, ពាក្យដែលព្រះពុទ្ធទ្រង់សម្ដែងដោះស្រាយ, ទំនាយរបស់ព្រះពុទ្ធ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពុទ្ធទំនាយ ផង) ។
- ពុទ្ធភាសិត ន. (បា.; សំ.--ភាឞិត) ពាក្យដែលព្រះពុទ្ធទ្រង់សម្ដែង, សម្ដីព្រះពុទ្ធ, ព្រះពុទ្ធដីកា ។
- ពុទ្ធភូមិ (--ភូម) ន. (សំ. បា.) ទី ឬតំណែង, នាទី សម្រាប់ព្រះពុទ្ធ គឺបារមីដែលជាធម៌ធ្វើបុគ្គលឲ្យបានត្រាស់ជាព្រះពុទ្ធ : បំពេញពុទ្ធភូមិ ។
- ពុទ្ធមន្ត (--មន់) ន. (បា.; សំ.--មន្ត្រ) មន្តរបស់ព្រះពុទ្ធគឺពុទ្ធភាសិត : រៀនពុទ្ធមន្ត, ស្វាធ្យាយពុទ្ធមន្ត, ចម្រើនពុទ្ធមន្ត (ព. ពុ.) ។
- ពុទ្ធមាតា (--មាដា) ន. (បា.) មាតានៃព្រះពុទ្ធ : ព្រះនាងស្រីមហាមាយាជាពុទ្ធមាតា (ព. ពុ.) ។
- ពុទ្ធមាមកៈ (--មាមៈកៈ) ន. ឬ គុ. (បា.--មាមក) អ្នករាប់អានស៊ប់ចិត្តថាព្រះពុទ្ធជារបស់អាត្មាអញ គឺអ្នកជឿព្រះពុទ្ធសាសនាស៊ប់; បើស្ត្រីជា ពុទ្ធមាមិកា, គេតែងនិយាយថា ខ្ញុំជាពុទ្ធមាមកៈ, ភរិយារបស់ខ្ញុំជាពុទ្ធមាមិកា (ហៅថា ពុទ្ធមាមកជន ក៏បាន) ។ វេវ. ពុទ្ធសាសនិក, ពុទ្ធសាសនិកា, ពុទ្ធសាសនិកជន, ពុទ្ធិក, ពុទ្ធិកា ។
- ពុទ្ធរង្សី ឬ--រស្មី (--រ័ង-សី ឬ--រ័សស្មី) ន. (បា. --រំសិ; សំ.--រឝ្មិ) រស្មីព្រះពុទ្ធ គឺពន្លឺដែលភ្លឺចេញអំពីសរីរកាយនៃព្រះពុទ្ធ ។
- ពុទ្ធរតនៈ ឬ - ពុទ្ធរត្ន (--រៈតៈន៉ៈ ឬ --រ័ត, ឬត. ទ. ស្រ. ពុត-រ័ត) ន. រតនៈ គឺព្រះពុទ្ធ ឬកែវគឺព្រះពុទ្ធ (ព្រះពុទ្ធបានជាហៅថា រតនៈ ព្រោះព្រះអង្គបរិសុទ្ធប្រសើរដូចជាកែវឬពេជ្រដែលបរិសុទ្ធឥតមន្ទិល), គេច្រើននិយាយថា ព្រះពុទ្ធរត្ន, ព្រះធម៌រត្ន, ព្រះសង្ឃរត្ន (ព. ពុ.) ។
- ពុទ្ធរស្មី (ដូចគ្នានឹង ពុទ្ធរស្សី) ។
- ពុទ្ធរូប ន. (សំ. បា.) រូបព្រះពុទ្ធ, រូបដែលសាងជាតំណាងព្រះពុទ្ធ : សាងព្រះពុទ្ធរូប ។ វេវ. ពុទ្ធបដិមា ។
- ពុទ្ធវចន ឬ--នៈ (--វៈចៈន៉ៈ) ន. (សំ. បា.) ពាក្យព្រះពុទ្ធ, ព្រះត្រៃបិដក : រៀនពុទ្ធវចនៈ, ប្រតិបត្តិតាមពុទ្ធវចនៈ ។
- ពុទ្ធវង្ស (--វង់) ន. (បា. ពុទ្ធវំស) វង្សព្រះពុទ្ធ ។ ពាក្យសម្រាប់ហៅពោធិសត្វដែលបានពុទ្ធទំនាយហើយ : ព្រះអង្គជាពុទ្ធង្កូរបណ្ដូលពុទ្ធវង្ស (ព. ទេ.) ។ ឈ្មោះសុត្តន្តបិដក១ គម្ពីរប៉ែងខាងខុទ្ទកនិកាយសម្ដែងរឿងពោធិសត្វដែលបានទំនាយអំពីព្រះសព្វញ្ញុពុទ្ធម្ភៃបួនព្រះអង្គ និងការចែកសារីរិកធាតុព្រមទាំងគ្រឿងបរិក្ខារនៃព្រះសក្យមុនីសម្មាសម្ពុទ្ធ ។ ឋានន្តរជាសមណស័ក្តិទីរាជាគណៈសម្រាប់ត្រីក្នុងកម្ពុជប្រទេស : ព្រះពុទ្ធវង្ស ។
- ពុទ្ធវេនេយ្យសត្វ (--វេនៃ-យៈ--) ន. សត្វដែលព្រះពុទ្ធគួរទូន្មានបាន, សត្វដែលមានឧបនិស្ស័យបានតែព្រះពុទ្ធទើបប្រៀនប្រដៅបាន ។
- ពុទ្ធសករាជ (--សៈកៈរ៉ាច, ឬ ត. ទ. ស្រ.--ស័ក-ក្រាច) ន. ចំនួនថ្ងៃខែឆ្នាំរាប់តាំងពីក្រោយថ្ងៃដែលព្រះពុទ្ធទ្រង់ចូលបរិនិព្វានទៅបានមួយថ្ងៃរៀងមក ។ ព្រះសក្យមុនីគោតមទ្រង់ចូលបរិនិព្វាននៅថ្ងៃអង្គារ ១៥ កើតខែពិសាខឆ្នាំម្សាញ់រាប់ពីត្រឹមថ្ងៃ១រោចខែពិសាខនោះមកជាពុទ្ធសករាជ ។ ទំនៀមរាប់ពុទ្ធសករាជដោយទៀតទាត់របស់ពួកពុទ្ធសាសនិកជន សម្រាប់ប្រើខាងរបៀបទេស្នា ដែលហៅថា បកសករាជ រាប់យកចំណែករនោចខែមួយមុនប៉ះរួមនឹងខ្នើតខែបន្ទាប់នោះជា១ខែ គឺត្រូវរាប់ពីថ្ងៃ ១ រោចខែពិសាខ មកដល់ ១៥ កើតខែជេស្ឋ ជាមួយខែ ។ល។ ពីថ្ងៃ១រោចខែចេត្រមកដល់១៥កើតខែពិសាខជាមួយខែ (ពេញជា ១ ឆ្នាំ) រាប់យ៉ាងនេះរៀងរាល់ឆ្នាំ, បើរាប់ពីលើមកដល់ត្រឹមណា ត្រូវទុកថ្ងៃខែឆ្នាំនោះជាបច្ចុប្បន្នកាល មិនទាន់រាប់ពេញថាជាសករាជដែលកន្លងទៅហើយទេ, ដូចជាកាលពីក្នុងថ្ងៃ ១៥រោចខែស្រាពណ៍ ឆ្នាំមមីបន្ទាប់ឆ្នាំពុទ្ធបរិនិព្វានត្រូវរាប់ថា ពុទ្ធសករាជកន្លងទៅហើយបាន ១ឆ្នាំ ៣ ខែ ១៤ ថ្ងៃ (កន្លងទៅហើយបានប៉ុន្មាន ត្រូវថាតែត្រឹមប៉ុណ្ណោះ); តែបើប្រើខាងការសរសេរសំបុត្រចុតហ្មាយ, កត់ត្រាចុះក្នុងគម្ពីរក្បួនច្បាប់ទាំងពួងឬនិយាយស្ដីប្រាប់គ្នាតាមធម្មតានោះ ត្រូវរាប់ចេញចំនួនសករាជយកត្រឹមឆ្នាំមមី ដែលចូលក្នុងរវាងគម្រប់២នុ៎ះឯងថា ពុទ្ធសករាជ២ឆ្នាំ ឬ ពុទ្ធសករាជ២; បើប្រើអក្សរសង្ខេប ត្រូវសរសេរថា ព. ស. ២. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សករាជ ទៀតផង) ។
- ពុទ្ធសម័យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពុទ្ធកាល) ។
- ពុទ្ធសាសនកាល (--សាសៈន៉ៈ--) ន. (បា.) កាលឬសម័យដែលមានព្រះពុទ្ធសាសនា គឺកាលដែលព្រះពុទ្ធទ្រង់ចូលបរិនិព្វានទៅហើយ តែនៅមានធម៌វិន័យជាព្រះពុទ្ធសាសនា និងពួកពុទ្ធសាសនិក : កើតទាន់ពុទ្ធសាសនកាល (ហៅថា ពុទ្ធសាសនសម័យ ក៏បាន) ។
- ពុទ្ធសាសនសម័យ (--សាសៈន៉ៈសៈម៉ៃ) ន. (បា.--សមយ) ដូចគ្នានឹង ពុទ្ធសាសនកាល ដែរ ។
- ពុទ្ធសាសនា (--សាសៈន៉ា, ឬ ត.ទ. ស្រ.--សាស្នា) ន. (បា.--សាសន; សំ.--ឝាសន) ពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ, ពុទ្ធបណ្ដាំ (ពុទ្ធវចនៈ) : អ្នកកាន់ពុទ្ធសាសនា, ប្រតិបត្តិតាមលំអានពុទ្ធសាសនា (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ សរសេរជា ពុទ្ធសាស្នា ក៏បាន ។
- ពុទ្ធសាសនិក (--សាសៈនិកៈ ឬ--សាសៈនិក) ន. ឬ គុ. (បា.) អ្នកកាន់ពុទ្ធសាសនា : ពួកពុទ្ធសាសនិក; បើស្ត្រីជា ពុទ្ធសាសនិកា : នាងនោះជាពុទ្ធសាសនិកា; ហៅថា ពុទ្ធសាសនិកជន ក៏បាន ទាំងបុរសទាំងស្ត្រី (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពុទ្ធមាមកៈ ផង) ។
- ពុទ្ធអង្គ (--អង់) ន. អង្គព្រះពុទ្ធ ។ ពាក្យសម្រាប់ហៅព្រះពុទ្ធដោយសេចក្ដីគោរព (តាមទម្លាប់ប្រើ) : ព្រះពុទ្ធអង្គទ្រង់ត្រាស់សម្ដែងធម៌...។
- ពុទ្ធឱវាទ (--ឱវ៉ាត) ដូចគ្នានឹងពុទ្ធោវាទ ដែរ ។
- ពុទ្ធឱស្ឋ (--ឱស) ន. (សំ. ពុទ្ធ + ឱឞ្ឋ; បា. ពុទ្ធ + ឱដ្ឋ “រឹមបបូរមាត់, មាត់”) ព្រះឱស្ឋព្រះពុទ្ធ : ពាក្យទាំងនេះចេញពីព្រះពុទ្ធឱស្ឋ (ព. ពុ.) ។
- ពុទ្ធានុញ្ញាត (ពុត-ធានុញ-ញ៉ាត) ន. ឬ គុ. (បា. ពុទ្ធ + អនុញ្ញាត) វិន័យដែលព្រះពុទ្ធទ្រង់អនុញ្ញាត គឺដែលទ្រង់យល់ព្រមឲ្យធ្វើ, ឲ្យប្រព្រឹត្ត, ឲ្យប្រតិបត្តិ ព្រោះទ្រង់យល់ឃើញថាមានប្រយោជន៍ : វិន័យនេះជាពុទ្ធានុញ្ញាត, នុ៎ះជាពុទ្ធប្បញ្ញត្តិ (ព. វិ. ពុ.) ។ ព. ផ្ទ. ពុទ្ធប្បញ្ញត្តិ ។
- ពុទ្ធានុស្សតិ (--នុស-សៈតិ) សេចក្ដីរំលឹកចំពោះព្រះពុទ្ធ, ការនឹករឿយៗដល់ព្រះពុទ្ធគុណ ។
- ពុទ្ធាសនៈ (--សៈន៉ៈ) អាសនៈនៃព្រះពុទ្ធ, អាសនៈសម្រាប់តម្កល់ព្រះពុទ្ធរូប ។
-
ពិម្ព
( ន.នាមសព្ទ )
[ ពិម, ឬ ត. ទ. ស្រ. ពឹម ]
រូបប្រៀប, រូបតំណាង, សំណាក; បែប, បែបយ៉ាង, បែបធៀប; គំរូ...។
- ពិម្ពបដិមា ឬ - ពិម្ពពុទ្ធរូប រូបប្រៀបដោយរូបព្រះពុទ្ធ (ព្រះពុទ្ធរូប) ។ ខ្មែរច្រើនប្រើពាក្យនេះក្លាយមកជា ពុម្ព, ដូចយ៉ាង អក្សរពុម្ព, បោះពុម្ព, ពុម្ពក្បាច់ ជាដើម ។
-
ភូគោល
( ន.នាមសព្ទ )
(ភូ + គោល) គោលនៃផែនដី, ដុំមូលជាតំណាងពិភពលោក, ដុំមូលជាតំណាងផែនដីទាំងមូលដែលមានគូរផែនទីពិភពលោកពាសភ្ជាប់ជាមួយផង, រូបសណ្ឋានលោក (បារ. Globe terrestre) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភូ និង គោល ផង ។
-
រជ្ជទាយាទ
( ន.នាមសព្ទ )
[រុ័ច-ជៈទាយាត ]
អ្នកដែលត្រូវបានរាជសម្បត្តិជាមរតក, ព្រះរាជឱរសដែលបម្រុងនឹងបានសោយរាជ្យតំណាងព្រះវរបិតា : ព្រះរាជបុត្រអង្គនុ៎ះ ជារជ្ជទាយាទ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាយាទ ទៀតផង) ។
-
មេគ្រួ
( ន.នាមសព្ទ )
ប្រធាន ឬមេផ្ទះក្នុងគ្រួសាររបស់កុលសម្ព័ន្ធខ្មែរលើ ។ អ្នកដែលជាធំជាងគេក្នុងគ្រួសារ ជាបង្គោលនៃគ្រួសារ ជាតំណាងគ្រួសារផ្នែករដ្ឋបាល មានតួនាទីទទួលបន្ទុកខាងផ្លូវច្បាប់ រាល់កិច្ចការនានាក្នុងគ្រួសារ ។
-
រដ្ឋ
( ន.នាមសព្ទ )
[រ័ត, បើប្រើជាបទសមាសរៀងជាខាងដើមសព្ទឯទៀត អ. ថ. រ័ត-ឋៈ]
(រាឞ្រ្ត) ដែន, ប្រទេស; អ្នកនៅក្នុងដែន, រាស្រ្ត, ប្រជាជន ។
- រដ្ឋកម្ម, រដ្ឋការ, រដ្ឋកិច្ច ឬ - រដ្ឋក្រឹត្យ ការឬកិច្ចសម្រាប់ដែនឬសម្រាប់ប្រទេស, កិច្ចការរបស់រាស្រ្ត ។
- រដ្ឋធម្មនុញ្ញ ឬ - រដ្ឋធម្មនូញ្ញ ច្បាប់បញ្ញត្តសម្រាប់ប្រទេសនីមួយៗ, ច្បាប់ទុកជាគោលចារឹកក្នុងការគ្រប់គ្រងរដ្ឋនីមួយៗ ដែលសភាបានបញ្ញត្តតែងតាំងឡើង ។
- រដ្ឋធានី ទីក្រុងធំរបស់ប្រទេសនីមួយៗ ជាទីតាំងនៃរដ្ឋាភិបាលឬជាទីនៅនៃប្រមុខរបស់ប្រទេស ។
- រដ្ឋនាយក ឬ - រដ្ឋាធិបតី, រដ្ឋាភិបាល អ្នកត្រួតត្រាដែន, អ្នកគ្រប់គ្រងរក្សាប្រទេស (តំណាងក្សត្រិយ៍ទ្រង់រាជ្យ); ព្រះរាជា ។
- រដ្ឋបាល អ្នករក្សាដែនឬប្រទេស; ក្រសួងរាជការកាន់កាប់កិច្ចការក្នុងប្រទេស ជាគូគ្នានឹងតុលាការ : មន្ត្រីខាងរដ្ឋបាល, ក្របខ័ណ្ឌខាងរដ្ឋបាល ។
- រដ្ឋបាលន៍ ការរក្សាដែនឬប្រទេស ។
- រដ្ឋបុរស បុរសអ្នកទំនុកបម្រុងប្រទេស, បុរសអ្នកមានចំណេះចេះរក្សាប្រទេស ។
- រដ្ឋប្បវេណី (រ័ត-ឋ័ប-ប៉ៈវេនី) បវេណីសម្រាប់ដែន; ឈ្មោះច្បាប់បញ្ញត្តអំពីដំណើរកិច្ចការនិងសណ្ដាប់ធ្នាប់របៀបរបបផ្សេងៗតាមបវេណីរបស់ប្រជាជនក្នុងប្រទេសដែលនៅក្នុងឱវាទនៃរាជបញ្ញត្តិ ។
- រដ្ឋប្រសាន្តិភាព ឬ - រដ្ឋសន្តិភាព ការស្ងប់ដែលមានក្នុងដែន, សេចក្ដីសុខសាន្តរបស់ប្រជាជន ។
- រដ្ឋប្រសាសន៍ ការប្រិតប្រៀនប្រជាជនឲ្យស្ថិតនៅក្នុងអំណាចច្បាប់, ការគ្រប់គ្រងប្រទេស ។
- រដ្ឋប្រសាសនន័យ ឬ - រដ្ឋប្រសាសនោបាយ ការដឹកនាំឬឧបាយណែនាំឲ្យប្រជាជនស្ថិតនៅក្នុងអំណាចច្បាប់; វិជ្ជាឬបែបបទជាគោលចារឹកសម្រាប់គ្រប់គ្រងប្រទេស ។
- រដ្ឋប្រហារ ការចាប់ចងរំលំអ្នកគ្រប់គ្រងរដ្ឋដែលខ្លួនមិនពេញចិត្ត ដើម្បីកាន់កាប់អំណាចខ្លួនឯង, អំពើរបស់អ្នកកាន់កាប់អំណាចដែលទម្លាយបង់ចោលនូវរបបគ្រប់គ្រងរដ្ឋ ដើម្បីឡើងកាន់កាប់អំណាចខ្លួនឯងវិញ ដោយខ្លួនមិនពេញចិត្តចំពោះរបៀបគ្រប់គ្រងពីមុន : ធ្វើរដ្ឋប្រហារ ។
- រដ្ឋមណ្ឌល មណ្ឌលរបស់ដែន, ប្រទេសទាំងមូល, រដ្ឋមន្ត្រី មន្ត្រីអ្នកទំនុកបម្រុងស្រុកទេស, មន្ត្រីដែលនាយកអ្នកកាន់អំណាចនីតិប្រតិបត្តិ បានជ្រើសរើសឡើងដើម្បីត្រួតត្រាមុខតំណែងរាជការ ធំៗរបស់រដ្ឋ : រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, រដ្ឋមន្ត្រីក្រសួងធម្មការ; ការប្រឹក្សាអំពីការរក្សាឬទំនុកបម្រុងប្រទេស ។
- រដ្ឋលេខាធិការ លេខាធិការរបស់រដ្ឋគឺមន្ត្រីជាន់ខ្ពស់ដែលមានមុខតំណែងជារដ្ឋមន្ត្រី ។
- រដ្ឋលេខាធិការដ្ឋាន ទីស្ដីការនៃរដ្ឋលេខាធិការ ។
- រដ្ឋវាសី អ្នកនៅក្នុងរដ្ឋ, អ្នកអាស្រ័យនៅក្នុងដែន (ឥត្ថី. រដ្ឋវាសិនី) ។
- រដ្ឋសភា ទីប្រជុំប្រឹក្សាការសម្រាប់ប្រទេស; សាលាសម្រាប់ប្រជុំប្រឹក្សាការទំនុកបម្រុងឬគ្រប់គ្រងរក្សាស្រុកទេស ។
- រដ្ឋសភាធីបតី ឬ - រដ្ឋសភានាយក អធិបតីនាយកនៃរដ្ឋសភា ។
- រដ្ឋសីមា ព្រំប្រទល់របស់រដ្ឋគឺទីខ័ណ្ឌនៃដែនដីរបស់រដ្ឋដែលនៅជិតជាប់គ្នា ។
- រដ្ឋាករ អាកររបស់រដ្ឋ; កន្លែងរាជការទទួលបន្ទុកខាងហូតពន្ធដារផ្សេងៗ ។ល។ ប្រើជាបទសមាសរៀងខាងចុងសព្ទដទៃក៏បាន, ដូចជា : កម្ពុជរដ្ឋ (--រ័ត) ដែនកម្ពុជា, ប្រទេសខ្មែរ ។
- ចុល្លរដ្ឋ (ចុលល៉ៈរ័ត) ដែនឬប្រទេសតូច ។
- មហារដ្ឋ ដែនឬប្រទេសធំ ។
- សាន្តិរដ្ឋ ដែនឬប្រទេសដែលមានសេចក្ដីសុខសាន្ត ។ល។
-
រូប
( ន.នាមសព្ទ )
ធម្មជាតដែលប្រែប្រួលឬវិនាសដោយហេតុផ្សេងៗមានក្ដៅនិងត្រជាក់ជាដើម; អ្វីៗដែលប្រាកដដល់ភ្នែក; រាង, សណ្ឋាន, ទ្រង់, ទ្រង់ទ្រាយ; អង្គ, ខ្លួន, ខ្លួនប្រាណ; លំអ ។ល។ រូបគេ, រូបយើង, រូបល្អ, រូបអាក្រក់; មនុស្សសត្វរាល់រូបសុទ្ធតែមិនទៀងដូចគ្នា ។ សម្រាប់ប្រើជាចុងចំនួន រាប់បព្វជិតឲ្យដឹងថាប៉ុន្មាន : ភិក្ខុមួយរូប, សាមណេរពីររូប, តាបសមួយរូប, បរិញ្វជកច្រើនរូប ។ ពាក្យចុងចំនួនរាប់ មានទម្លាប់ឲ្យប្រើផ្សេងគ្នាតាមថ្នាក់បុគ្គលគឺ ព្រះពុទ្ធ, ព្រះបច្ចេកពុទ្ធ, ព្រះអរហន្ត, ពោធិសត្វ, ព្រហ្ម, ទេវតាស័ក្តិធំ, ក្សត្រិយ៍; បព្វជិតអ្នកធំ ត្រូវប្រើពាក្យថា អង្គ គឺប្រើថា មួយអង្គ, ពីរអង្គ,... ច្រើនអង្គ; បព្វជិតធម្មតាឬសាមញ្ញថា រូប គឺប្រើថា មួយរូប, ពីររូប,... ច្រើនរូប; គ្រហស្ថក្រៅពីក្សត្រិយ៍ថា នាក់ គឺប្រើជា មួយនាក់ ឬ ម្នាក់, ពីរនាក់,... ច្រើននាក់ ។
- រូបការ, --ការក៍,--ការី (រូប៉ៈ--) អ្នកធ្វើរូប, ជាងគូរឬឆ្លាក់រូប; បើស្ត្រីជា រូបការិកា, រូបការិនី ។
- រូបក្ខន្ធ (រូបុ័ក-ខ័ន) កងរូប, ប្រជុំរូប ។
- រូបកល្យាណ ឬ - រូបគុណ (រូប៉ៈ--) លំអរូប ។
- រូបឆោម (រូប--) ទ្រង់ទ្រាយរូប ។
- រូបឆោមលោមព័ណ៌ ទ្រង់ទ្រាយរូបនិងសម្បុររោម (សម្បុរស្បែក) ។
- រូបជីវិនី, រូបបាជីវា, រូបូបជិវិនី (រូប៉ៈ--, រូប៉ា--, រូប៉ូប៉ៈ--) ស្រីអ្នកចិញ្ចឹមជីវិតដោយសាររូប (ស្រីពេស្យា) ។
- រូបជ្ឈាន (រូបុ័ច-ឈាន) ឈានដែលមានរូបធម៌ជាអារម្មណ៍ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឈាន ២ ន.) ។
- រូបតាង ឬ
- --តំណាង (រូប--) រូបជំនួស ។
- រូបថត (រូប--) រូបដែលផ្តិតចាកកញ្ចក់ថត ។
- រូបធម៌ (រូប៉ៈ-ធ័រ) រូបទាំងពួង ។
- រូបនាម (រូប៉ៈ--) រូបនិងនាម (ព. អ.) ។ នាមនាមដែលមានរូប ដូចយ៉ាងមនុស្ស, សត្វ, ដី, ទឹក, ជាដើម (ព. ផ្ទ. អរូបនាម ព. វ) ។
- រូបផ័ន (រូប៉ៈ--) រូបព័ណ៌ (ស. សរសេរ រូបពររណ អ. ថ. រូប៉ៈផ័ន) ។
- រូបព័ណ៌ (រូប៉ៈព័រ; សំ. រូប + វណ៌; បា. រូប + វណ្ណ) សម្បុររូប ឬរូបរាងនិងសម្បុរ, លក្ខណៈរបស់រូប ។
- រូបព្រហ្ម (រូបប៉ៈ-ព្រំ) ព្រហ្មមានរូប, ព្រហ្មដែលកើតក្នុងរូបភាព (ព. ផ្ទ. អរូបព្រហ្ម) ។
- រូបភព (រូប៉ៈភប់) កន្លែងកើតនៃព្រហ្ម (ព. ផ្ទ. អរូបភព)។
- រូបភាព (រូប-ភាប) រូបវិចិត្រដោយព័ណ៌; បែបរូបផ្សេងៗ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភាព ផង) ។
- រូបរាង (រូប--) សណ្ឋានរបស់រូប ។
- រូបវិបរិយាយ ឬ
- --វិបរ្យាយ (រូប៉ៈ-វិប៉ៈរ៉ិយ៉ាយ ឬ--រិបុ័រ-យ៉ាយ) ការកាឡារូប, ការប្លែងរូប, ផ្លាស់រូប ។
- រូបសណ្ឋាន (រូប៉ៈ--ឬ រូប--) ទ្រង់ទ្រាយរបស់រូប។
- រូបសម្ប័ទ ឬ
- --សម្បទា (រូប៉ៈសំប័ត ឬ--ស័ម-ប៉ៈទា) ដំណើរមានរូបសមរម្យ, មាន រូបល្អ; ការបរិបូណ៌ដោយលំអ ។
- រូបសម្បន្ន (រូប៉ៈសំប័ន) ដែលប្រកបដោយលំអនៃរូប ។
- រូបសិទ្ធិ (រូប៉ៈសិត-ធិ) ការសម្រេចរូប គឺការផ្សំតួសព្ទតន្តិភាសា ដូចយ៉ាងភាសាបាលីឬសំស្រ្កឹតសម្រេច ដោយវិភត្តិនិងបច្ច័យជាដើម (ព. វ.) ។
- រូបសាក ឬ
- --សំណាក (រូប--)រូបដែលចម្លងយកបែបពីរូបដទៃ មានសណ្ឋានដូចរូបដើម។
- រូបស្បាត (រូប--) លក្ខណៈ, ទ្រង់ទ្រាយ, លំនាំរបស់រូប ។
- រូបអារក្ស (រូប-អារ៉ាក់) មនុស្សអ្នកជាន់អារក្ស ។ល។
- រូបាជីព (រូប៉ា-ជីប; < រូប + អាជីវ, វ > ព) ការចិញ្ចឹមជីវិតដោយសាររូប គឺមុខរបររបស់ស្រីពេស្យា ។
- រូបារម្មណ៍ (រូប៉ារ៉ម់; បា. < រូប + អារម្មណ) អារម្មណ៍គឺរូប; រូបជាអារម្មណ៍, អារម្មណ៍ដែលអាស្រ័យរូប ។
- រូបាទ្យារម្មណ៍ (រូប៉ា ទ្យារ៉ម់; បា. < រូប + អាទិ > អាទ្យ + អារម្មណ) អារម្មណ៍មានរូបជាដើម ។
- រូបាវចរ (រូប៉ាវ៉ៈចៈរៈ ឬ-ច; បា. < រូប + អវចរ) ចិត្តដែលត្រាច់រង្គាត់ ឬអន្ទោលទៅក្នុងរូបភព ... ។
- រូបាវចរភូមិ (រូប៉ាវៈចៈរៈ ភូម; បា. < រូប + អវចរ + ភូមិ) ភូមិរបស់រូបាវចរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភូមិ ផង) ។ល។
-
រូបិយ
( ន.នាមសព្ទ )
[រូបិយៈ]
(រូបិយ; រូប្យ) ប្រាក់; ប្រាក់ឬមាសឬលោហជាតិមានទង់ដែងជាដើមដែលមានរូបសណ្ឋានឬត្រាជាគ្រឿងសម្គាល់ សម្រាប់ចាយរាល់ប្រទេស; ទោះវត្ថុដទៃក្រៅពីប្រាក់មាសនិងលោហជាតិ ដែលរដ្ឋបាលក្នុងប្រទេសនីមួយៗបញ្ញត្តឲ្យប្រើជារបស់សម្រាប់ចាយជាជំនួសប្រាក់មាស ដូចយ៉ាងធនបត្រដែលប្រើក្នុងសម័យសព្វថ្ងៃនេះក៏ហៅ រូបិយៈ បានដែរ ។
- រូបិយប័ណ្ណ (រូប៉ិយៈប័ន) រូបិយវត្ថុជាក្រដាស, ក្រដាសជាតំណាងរូបិយវត្ថុនៃប្រទេសនីមួយៗ ។
- រូបិយប្រភព ប្រភពនៃរូបិយ ។
- រូបិយម័យ ឬ
- --វិការ (រូប៉ិយ៉ៈ--) ដែលធ្វើដោយប្រាក់, ដែលយកសាច់ប្រាក់ធ្វើ ។
- រូបិយសម្ភព កំណើតរូបិយៈ ។
- រូបិយសំវោហារ (រូប៉ិយៈស័ងវោហា) ការទិញដូរដោយរូបិយៈ, ការចាយវាយរូបិយៈ ។ល។
-
សង្ឃ
( ន.នាមសព្ទ )
[សង់ ]
(ប្រើជា សំឃ ក៏បាន (អ. ថ. ស័ង-ឃៈ) ពួក; ប្រជុំ; បន; ហ្វូង ។ តាមលទ្ធិពុទ្ធសាសនាសំដៅចំពោះពួកភិក្ខុតាំងពី ៤ រូបឡើងទៅ : ជំនុំសង្ឃ, របស់សង្ឃ, អាជ្ញាសង្ឃ, សង្ឃព្រមពៀងគ្នា។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សង់ឃៈ, ដូចជា :
- សង្ឃកតិកា (--កៈ--) ប្តេជ្ញារបស់សង្ឃ ។
- សង្ឃកម្ម ការរបស់សង្ឃដែលប្រជុំគ្នាធ្វើក្នុងសីមា ។
- សង្ឃករណីយកិច្ច កិច្ចដែលសង្ឃត្រូវធ្វើ (មានការជួសជុលសេនាសនៈជាដើម) ។
- សង្ឃការី (តាមទម្លាប់ អ. ថ. សង់ខ្រី) អ្នកធ្វើការសង្ឃ; ខ្មែរហៅក្រុមអ្នករាជការក្នុងព្រះរាជវាំងមួយក្រុម មានមុខការខាងចាត់ការសង្ឃដែលទាក់ទងដោយកិច្ច មានព្រះរាជនិមន្តជាដើម ។
- សង្ឃកិច្ច កិច្ចការផ្សេងៗរបស់សង្ឃ ។
- សង្ឃគតទាន (សង់ឃៈគៈតៈ--) ទានដែលបង្អោនទៅចំពោះសង្ឃគឺទានដែលទាយកប្រគេនចំពោះសង្ឃ (ព. ផ្ទ. បុគ្គលិកទាន) ។
- សង្ឃគារវតា (--រៈវៈ--) សេចក្ដីគោរពចំពោះសង្ឃ ។
- សង្ឃគុណ គុណព្រះសង្ឃ គឺវត្តប្រតិបត្តិឬសណ្ដាប់ធ្នាប់ល្អវិសេសរបស់ព្រះអរិយសង្ឃ ។
- សង្ឃដីកា ដីការបស់សង្ឃ; ដីកា របស់ភិក្ខុដែលចេញជាផ្លូវរាជការ; សំបុត្រសម្រាប់សាមណេរក្នុងសម័យបច្ចុប្បន្ននេះកាន់ជាសម្គាល់ខ្លួន ទុកដូចជាសំបុត្រឆាយាសម្រាប់ភិក្ខុ (ប្រើតាមសម័យនិយមរបស់ប្រទេស) ។
- សង្ឃត្ថេរ ឬ--រៈ ភិក្ខុដែលជាថេរៈក្នុងជំនុំសង្ឃ ។
- សង្ឃទាន ទានដែលទាយកប្រគេនចំពោះសង្ឃ (ព. ផ្ទ. បុគ្គលិកទាន) ។
- សង្ឃទាសៈ ឬ - សង្ឃទាសី បុរសឬស្ត្រីដោយប្តេជ្ញាប្រគល់ខ្លួនជាអ្នកធ្វើការបម្រើសង្ឃហាក់ដូចជាទាសៈឬទាសី ។
- សង្ឃទូត បម្រើរបស់សង្ឃ, តំណាងសង្ឃ ។
- សង្ឃនវក (--នៈវៈកៈ ឬ--នៈវក់) ភិក្ខុថ្មីក្នុងសង្ឃ គឺភិក្ខុដែលទើបនឹងបួសថ្មីក្នុងជំនុំសង្ឃមួយពួកៗ ។
- សង្ឃនាយក (--យក់) មហាថេរដែលជាអ្នកដឹកនាំសង្ឃ គឺព្រះថេរៈធំដែលជាអ្នកត្រួតត្រាលើសង្ឃទួទៅក្នុងរដ្ឋមួយៗ ។
- សង្ឃបញ្ជា ពាក្យបង្គាប់ឬពាក្យផ្តាំផ្ញើរបស់សង្ឃ ។
- សង្ឃបរិនាយក (--ប៉ៈរ៉ិនាយក) ព្រះថេរៈដែលជាអ្នកត្រួតត្រាលើសង្ឃមួយពួកៗ ។
- សង្ឃបរិភោគ ការប្រើប្រាស់របស់ក្នុងអំណាចសង្ឃ (ព. ផ្ទ. បុគ្គលបរិភោគ) ។
- សង្ឃបាមោក្ខ (-ប៉ា-ម៉ោក) ព្រះថេរៈដែលជាប្រធានឬជាមេរបស់សង្ឃ, មេក្រុមក្នុងវត្តមួយៗ ឬមេគណក្នុងខែត្រមួយៗ ។
- សង្ឃបិតា ព្រះមហាថេរដែលទុកដូចជាបិតារបស់សង្ឃ ។
- សង្ឃបូជា បូជាចំពោះសង្ឃ ។
- ព្រះសង្ឃប្រកាស ឬ ព្រះសង្ឃរាជប្រកាស សេចក្ដីប្រកាសរបស់សម្ដេចព្រះសង្ឃនាយក ឬសេចក្ដីប្រកាសរបស់សម្ដេចព្រះសង្ឃរាជ ។
- សង្ឃប្រណាម ការបង្អោនកាយវាចាចិត្តថ្វាយបង្គំចំពោះសង្ឃគុណ ។
- សង្ឃភត្ត ភត្តដែលទាយកប្រគេនសំពោះសង្ឃ ។
- សង្ឃភេទ ការបំបែកសង្ឃ (ដោយពេញតាមលក្ខណៈវិន័យ) ។
- សង្ឃភេទកៈ ភិក្ខុអ្នកបំបែកសង្ឃ ។
- សង្ឃមណ្ឌល ជំនុំសង្ឃ; ភិក្ខុសង្ឃក្នុងប្រទេសឬដែននីមួយ ។
- សង្ឃមាមកៈ អ្នករាប់អានសង្ឃថាជារបស់ខ្លួន (អ្នកប្តេជ្ញាយកសង្ឃរតនៈ ជាសរណៈ); បើស្ត្រីជា សង្ឃមាមិកា ។
- សង្ឃរតនៈ ឬ - សង្ឃរ័ត្ន រតនៈ គឺសង្ឃ, សង្ឃដែលទុកដូចជារតនៈ ។
- សង្ឃរាជ ឬ - សង្ឃរាជា សម្ដេចសង្ឃ ។
- សង្ឃរាជី ការប្រេះឆារបស់សង្ឃ, ដំណើរមោះមៃរបស់សង្ឃ ។
- សង្ឃវង្ស វង្សរបស់សង្ឃ ។ ខ្មែរប្រើពាក្យនេះជាសមណស័ក្ដិទីបាឡាត់ខាងស្ដាំ ជាឋានានុក្រមសម្រាប់សម្ដេចព្រះមហាសង្ឃរាជ : ព្រះបាឡាត់សង្ឃវង្ស ជាគូគ្នានឹង ព្រះបាឡាត់សង្ឃរក្ខ (បាឡាត់ខាងឆ្វេង) ។
- សង្ឃសម្មតិ (--ស័ម-ម៉ៈតិ) សន្មតិរបស់សង្ឃ ។
- សង្ឃសាមគ្គី សេចក្ដីព្រមព្រៀងឬស្រុះស្រួលរបស់សង្ឃ; សេចក្ដីព្រមព្រៀងរបស់ពួកក្រុម ។
- សង្ឃាណត្តិ (បា. < សង្ឃ + អាណត្តិ) សេចក្ដីបង្គាប់ឬពាក្យផ្តាំផ្ញើរបស់សង្ឃ ។
- សង្ឃានុស្សតិ (បា. < សង្ឃ + អនុស្សតិ) សេចក្ដីរឭកដល់សង្ឃគុណ ។
- សង្ឃុបដ្ឋាក (សង់-ឃុបុ័ត-ឋាក; បា. < សង្ឃ + ឧបដ្ឋាក) អ្នកបម្រើឬទំនុកបម្រុងសង្ឃ; បើស្ត្រីជា សង្ឃុបដ្ឋាយិកា (បា. < សង្ឃ + ឧបដ្ឋាយិកា) ។ល។
-
សាធារណៈ
( គុ.គុនសព្ទ )
[--រៈណៈ ]
(សាធារណ) ដែលទួទៅ; ដែលទុកជាកណ្ដាល, ដែលប្រើបានទាំងអស់គ្នា, ដែលមិនចំពោះមួយៗ; សាមញ្ញ, ដែលរាប់រយរាប់ពាន់ : ការសាធារណៈ ការដែលត្រូវធ្វើទាំងអស់គ្នា ។
- បង្គន់សាធារណៈ បង្គន់សម្រាប់សាធារណជន ។
- ផ្លូវសាធារណៈ ផ្លូវសម្រាប់ប្រជាជនទួទៅ ។
- របស់សាធារណៈ របស់ដែលត្រូវប្រើបានទាំងអស់គ្នា ឬរបស់សាមញ្ញ, របស់រយ ។
- ស្រីសាធារណ៍ ស្រីពេស្យា (តាមទម្លាប់, ពុំដែលប្រើថា ស្រីសាធារណៈ ទេ, ធ្លាប់ប្រើតែ សាធារណ៍ ដូច្នេះឯង) ។ ព. ផ្ទ. អសាធារណៈ ឬ --ធារណ៍ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា សាធារណ (--រៈណៈ), ដូចជា
- សាធារណការ ការជាសាធារណៈ, ការដែលត្រូវតែធ្វើទួទៅ មិនចេះអស់មិនចេះហើយ ។ ហៅដោយសន្មតិ សំដៅការលើកថ្នល់, សង់ស្ពាន, សង់ផ្ទះជាដើម របស់រាជការ : ក្រសួងសាធារណការ ក្រសួងមេការសម្រាប់រាជការ ។
- សាធារណជន ប្រជាជនទួទៅ, ជនទាំងពួង ។
- សាធារណដ្ឋាន ឬ
- --ស្ថាន ទីដែលទៅមកឬប្រើប្រាស់បានទាំងអស់គ្នា ។
- សាធារណទាន ទានដែលឲ្យដល់ជនទួទៅមិនរើសមុខ (ព. ផ្ទ. អសាធារណទាន ឬ បុគ្គលិកទាន) ។
- សាធារណទ្រព្យ ទ្រព្យសាមញ្ញ, របស់រាយ ។
- សាធារណនាម (ព. វ.) នាមនាមដែលនៅទួទៅទៀតបាន (សាមញ្ញនាម) ។ ព. ផ្ទ. អសាធារណនាម ឬ វិសាមញ្ញនាម ។
- សាធារណប្រយោជន៍ ប្រយោជន៍សម្រាប់សាធារណជន ។
- សាធារណរដ្ឋ រដ្ឋដែលបណ្តារាស្រ្តជ្រើសរើសតំណាងរបស់ខ្លួន ហើយចាត់តាំងឲ្យកាន់កាប់ការផែនដី ដូចជាប្រទេសបារាំងសែសជាដើម : សាធារណរដ្ឋបារាំងសែស ។
- សាធារណសុខ សេចក្ដីសុខរបស់ប្រជាជនទួទៅ ។ល។