Khmer Dictionary: ទ
Chuon Nath's Khmer-Khmer Dictionary
-
ទម្រង់ស័ក្តិ
( ន.នាមសព្ទ )
របៀបឬច្បាប់ស្ដីអំពីថ្នាក់ស័ក្ដិយសនៃមន្ត្រីធំតូច : ធ្វើសំបុត្រឆ្លើយឆ្លងតាមទម្រង់ស័ក្ដិធំតូច ។
-
ទម្រន់
( កិ.កិរិយាសព្ទ )
ទម្រន់ គឺមិនខំប្រឹង, មិនខ្នះខ្នែង, បន្ថយកម្លាំងឬសេចក្ដីអង់អាច; ធ្វើអាការទន់ខ្សោយទទ្រន់ : ត្រូវខំប្រឹងឲ្យពេញកម្លាំងឡើង កុំទម្រន់ ។
-
ទម្រម
( ន.នាមសព្ទ )
ភាវៈទ្រម, ភាពថយខ្សោយកម្លាំងមិនរឹងប៉ឹង : គាត់ធ្វើតាមទម្រមរបស់មនុស្សចាស់ ។
-
ទម្រាំ
( និ.និបាតសព្ទ )
ទ្រាំតែ, ដរាបតែ, ដរាបដល់, ត្រាតែ : ទម្រាំគេមកដល់; ទម្រាំបាយឆ្អិន; យើងធ្វើការបណ្ដើរទៅ ទម្រាំលោកអញ្ជើញមកដល់ ។ ទំនុកបំពេកូនសម័យបុរាណថា : កូនអើយដេកទៅ កូនពៅនាងកុំយំ ទម្រាំបាយងំ ស៊ីរួចហើយដើរលេង ។ ក្នុងសម័យយើងឥឡូវគួរថា : ...ស៊ីរួចហើយខំរៀន ឬ...ទៅរៀន ដូច្នេះវិញ ។
-
ទម្រឹង
( កិ.កិរិយាសព្ទ )
ធ្វើអាការទ្រឹង គឺដំអក់ដោយរឹងត្អឹងក្រឆ្លើយ, ក្រឲ្យ, ក្រថា, ក្រសង : វាទម្រឹងមិនឆ្លើយ; គាត់ទម្រឹងមិនព្រមសងប្រាក់សោះ ។
-
ទម្រុឌ
( កិ.កិរិយាសព្ទ )
- ធ្វើឲ្យទ្រុឌ គឺចុចឬសង្កត់ឲ្យទ្រុឌចុះ : ត្រូវទម្រុឌវា កុំឲ្យវាឡើងចិត្តឡើងចាងពេក ។
- ទម្រុឌទម្រោម ធ្វើឲ្យទ្រុឌទ្រោម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទ្រុឌ និង ទ្រោម ទៀតផង) ។
-
ទម្រើស
( កិ.កិរិយាសព្ទ )
ធ្វើឲ្យទ្រើស គឺធ្វើឲ្យបានចិត្ត, ថ្នមជំទួយឲ្យទាល់តែបានចិត្ត : ទម្រើសកូន ។ គុ.
- កូនទម្រើស កូនដែលម្ដាយអាពុកថ្នមឲ្យទាល់តែទ្រើសចិត្ត ។
-
ទម្រេត
( កិ.កិរិយាសព្ទ )
ធ្វើឲ្យទ្រេត : ទម្រេតបង្គោល ។ ញ៉ាំងរាងកាយឲ្យទ្រេតចុះ គឺដេកសម្រាកមិនឲ្យលក់ : ឈឺចង្កេះណាស់ ទម្រេតបន្តិចសិន !
-
ទម្រេល
( កិ.កិរិយាសព្ទ )
ធ្វើឲ្យទ្រេល : ទម្រេលគំនរចំបើងកុំឲ្យខ្ពស់ពេក ក្រែងវារលំ, ទម្រេលគំនរស្រូវ ។
-
ទម្រេល
( ន.នាមសព្ទ )
ការទ្រេល; អ្វីៗដែលទ្រេលឯង : ទម្រេលគំនរសំរាមស្រកេកស្រកាក ។
<< Prev 1 ... 15 16 17 18 19 20 Next >>