Khmer Dictionary: ទោ
Chuon Nath's Khmer-Khmer Dictionary
-
ទោល
( ន.នាមសព្ទ )
កម្រាស់បញ្ឈរ គឺកម្រាស់ដែលទីទៃពីបន្ទារ ។ ព. ផ្ទ. បន្ទារ ។
-
ទោល
( គុ.គុនសព្ទ )
តែមួយគត់ គឺដែលតាមទម្លាប់ តែងតែមាន ២ ឬមានច្រើន ក៏បែរជាមានត្រឹមតែមួយគត់ : ប្រាសាទទោល, មើមដំឡូងទោល ។ ធាតុទោល ឬ កិរិយាសព្ទទោល គឺធាតុ ឬកិរិយាដែលរូបដើមមានអក្សរតែមួយតួគត់, ច្រើនតែខាងភាសាសំស្ក្រឹតនិងបាលី ដូចជា ទា “ឲ្យ”, ធា “ទ្រទ្រង់, កាន់,...”, យា “ទៅ”; ខាងភាសាខ្មែរ ដូចជា កត់, កាត់, ខាត់, ចាំ ជាដើម ។
-
ទោស
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ) )
ការប្រទូស្ត, កំហឹង; សម្អប់, កំហុស : មានទោសធ្ងន់ ។ ព. ទ. បុ. ស្នាបាក់ កុំចាក់ច្បោស មនុស្សមានទោស កុំយកខ្លួនបៀត (មានអត្ថន័យរាក់ងាយយល់ដែរទេ) ។ ពាក្យនេះ បើនិយាយចំពោះកំហឹង តែងអានឬសរសេរថា ទោសៈ : មនុស្សមានទោសៈ, ចិត្តប្រកបដោយទោសៈ ។
-
ទោសញ្ញូ
( ន.នាមសព្ទ )
[ទោស័ញ-ញូ]
( បា.បាលី ( បាលីភាសា ) )
អ្នកស្គាល់ទោស, អ្នកស្គាល់ខុសត្រូវ (អ្នកប្រាជ្ញ) ។
-
ទោសាគតិ
( ន.នាមសព្ទ )
[--គៈតិ]
( បា.បាលី ( បាលីភាសា ) )
(ទោស + អគតិ) សេចក្ដីលំអៀងព្រោះទោស, ដំណើរលំអៀងដោយសម្អប់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អគតិ ផង) ។
-
ទោសានុទោស
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ) )
ទោសតូចនិងទោសធំ, ទោសកំហុសគ្រប់យ៉ាង ។
-
ទោសោ
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ) )
(< ទោស) : កើតទោសោ គឺកើតកំហឹង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទោស) ។
-
ទោស័ក
( ន.នាមសព្ទ )
ស័កទីពីរនៃឆ្នាំ ក្នុងចំនួនស័កឆ្នាំទាំងដប់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទោ និង ស័ក ផង) ។
-
ទោសការណ៍
( ន.នាមសព្ទ )
[ទោសៈកា ]
( បា.បាលី ( បាលីភាសា ) )
(ទោសការណ) ហេតុ, ដំណើរ ដែលនាំបណ្ដាលឲ្យកើតទោស ឬ ដែលប្រកបដោយទោស ។
-
ទោសចរិត
( គុ.គុនសព្ទ, ន.នាមសព្ទ )
[ទោសៈចៈរ៉ិត ]
( បា.បាលី ( បាលីភាសា ) )
ចរិតប្រកបដោយទោស; បុគ្គលដែលក្រាស់ដោយទោស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចរិត ផង) ។