Khmer Dictionary: ប
Chuon Nath's Khmer-Khmer Dictionary
-
បង្រៀន
( កិ.កិរិយាសព្ទ )
ញ៉ាំងអ្នកដទៃឲ្យរៀន, ប្រៀនឲ្យចេះ, ឲ្យចំណេះដោយការបង្ហាត់, បង្ហាញឲ្យចេះ : បង្រៀនអក្សរ, បង្រៀនលេខ, បង្រៀនច្បាប់ ។
-
បង្រោស
( គុ.គុនសព្ទ, ន.នាមសព្ទ )
[បង់-រ៉ោស]
ដូចគ្នានឹងបម្រោសដែរ (និយាយឬសរសេរតាមទម្លាប់ប្រើ) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បម្រោស នោះទៀតផង ។
-
បង្រះ
( កិ.កិរិយាសព្ទ )
កម្រើកអវយវៈដោយប្រឹងខ្លាំង ដើម្បីនឹងឲ្យរួចពីចំណាប់ ឬពីចំណង : លលកបង្រះក្នុងទ្រុង ប៉ុន្តែបង្រះចេញមិនរួច (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បម្រះ ទៀតផង) ។
-
បង្វិល
( កិ.កិរិយាសព្ទ )
ធ្វើឲ្យវិល : បង្វិលខ្លួន, បង្វិលកង់រទេះ, បង្វិលពពិល ។ (គួរប្រើ ពង្វិល (ពង់-វិល) ព្រោះធ្វើឲ្យវិល ប៉ុន្តែធ្លាប់ប្រើ បង្វិល យូរហើយ) ។ ។
-
បង្វឹក
( កិ.កិរិយាសព្ទ )
ហ្វឹកហ្វឺនឲ្យថ្នឹក, ធ្វើឲ្យថ្នឹក : គោនេះទាល់តែបង្វឹកវាបន្តិចទៀត ទើបស្រួលប្រើ ។
-
បង្វៀន
( កិ.កិរិយាសព្ទ )
or ពង្វៀន
ធ្វើឲ្យវៀន : បង្វៀនអន្ទង់មួយឆ្នាំង ។
-
បង្វៀះ
( កិ.កិរិយាសព្ទ )
or ពង្វៀះ
នាំឲ្យវៀះ, ឲ្យគេចចេញ; ប្រើជា បង្វេះ ក៏មាន (តាមទម្លាប់ស្រុក) ។
-
បង្វេច
( ន.នាមសព្ទ )
[បង់-វ៉ិច ]
សំណុំក្រសោបដែលវេចអ្វីៗ ។ (គួរប្រើ ពង្វេច តាមប្រភពដើមថា វេច ប៉ុន្តែធ្លាប់ប្រើ បង្វេច យូរណាស់ហើយ) ។
-
បង្វេះ
or ពង្វេះ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បង្វៀះ) ។
-
បង្វែង
( កិ.កិរិយាសព្ទ )
ធ្វើឲ្យវែង, ឲ្យខ្វាត់ខ្វែង : បង្វែងសេចក្ដី, បង្វែងដាន ។ (តាមប្រភពពាក្យថា វែង គួរប្រើ ពង្វែង ប៉ុន្តែធ្លាប់ប្រើ បង្វែង យូរណាស់ហើយ) ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>