Khmer Dictionary: ប
Chuon Nath's Khmer-Khmer Dictionary
-
បង្ហាញ
( កិ.កិរិយាសព្ទ )
ធ្វើឲ្យឃើញ; បង្រៀន : បង្ហាញផ្លូវ, បង្ហាញអក្សរ ។
-
បង្ហាត់
( កិ.កិរិយាសព្ទ )
ប្រើឲ្យហាត់, ប្រិតប្រៀនបង្វឹកឲ្យបានបទ : បង្ហាត់កីឡា, បង្ហាត់ធម៌ ។
-
បង្ហាប់
( កិ.កិរិយាសព្ទ )
ធ្វើឲ្យហាប់, ឲ្យណែន : បង្ហាប់ដី ។
-
បង្ហិន
( កិ.កិរិយាសព្ទ )
ធ្វើឲ្យហិន, ឲ្យវិនាស : វាបង្ហិនតែបងប្អូនឯង ។
- បង្ហិនបង្ហោច ធ្វើឲ្យហិនហោច ។
- បង្ហិនបំផ្លាញ បង្ហិនឲ្យលាញ ។
-
បង្ហិល
( កិ.កិរិយាសព្ទ )
ធ្វើឲ្យហិល, ធ្វើឲ្យរិល : កាប់ឈើលេងបង្ហិលកាំបិត ។
-
បង្ហុយ
( កិ.កិរិយាសព្ទ )
ធ្វើឲ្យហុយ : បង្ហុយផ្សែង, បង្ហុយធូលី, បង្ហុយដី ។
-
បង្ហូត
( កិ.កិរិយាសព្ទ )
ធ្វើឲ្យរហូត; ដែលទៅរហូត : ខំបង្ហូត; ដើរបង្ហូត ។ ទាញឡើងឲ្យរហូតដល់ទៅទីបំផុតខាងលើ : បង្ហូតទង់, បង្ហូតគោម ។
-
បង្ហូរ
( កិ.កិរិយាសព្ទ )
ធ្វើឲ្យហូរ : បង្ហូរទឹក, បង្ហូរទឹកភ្នែក ។ បំបោលឲ្យជញ្ជ្រំជើងត្រឹកៗ : បង្ហូរគោ ។
-
បង្ហួត
( កិ.កិរិយាសព្ទ )
ធ្វើឲ្យហួត : បង្ហួតទឹកស្រែ ។
-
បង្ហួរ
( ន.នាមសព្ទ )
តួអង្គជាតរបស់បុរស : ដងបង្ហួរ ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>