Khmer Dictionary: បារាំង
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ព្រះកម្ចាត់
( ន.នាមសព្ទ )
ឈ្មោះឈើមួយប្រភេទ ប្រើជាថ្នាំរម្ងាប់រោគ (ច្រើនហៅក្លាយជា រលួសបារាំង) ។
-
មករៈ
( ន.នាមសព្ទ )
[ម៉ៈកៈរ៉ៈ ]
(មករ --រាឝិ; --រាសិ) មករឬរាសីមករ គឺឈ្មោះខែទី ១០ នៃសុរិយគតិ, មានថ្ងៃ ៣១, ត្រូវគ្នានឹងខែយ៉ាំងវិយេរ (ខែទី ១) បារាំងសែស : ខែមករ ឬ មកររាសី ។ សព្វថ្ងៃប្រើជា មករា (មៈកៈរ៉ា) ជាខែទី ១ ដែរ ។
-
ព្រឹសភៈ
( ន.នាមសព្ទ )
[ព្រឹស-សៈភៈ ]
(វ្ឫឞភ ឬ--រាឝិ; ឧសភ ឬ--រាសិ) គោឈ្មោល, គោឡើងក, គោបាឬរាសីគោឈ្មោល...។ ឈ្មោះផ្កាយរូបគោឈ្មោល ។ ឈ្មោះខែទី ២ នៃសុរិយគតិ, មានថ្ងៃ ៣១, ត្រូវគ្នានឹងខែម៉េ (ខែទី ៥) បារាំងសែស : ខែព្រឹសភៈ ឬ ព្រឹសភរាសី ។ សព្វថ្ងៃប្រើជា ឧសភា ជាខែទី ៥ ។
-
ព្រឹស្ចិក
( ន.នាមសព្ទ )
[ព្រឹស-ស្ចឹក ]
(វ្ឫឝ្ចិក ឬ--រាឝិ; វិច្ឆិក ឬ--រាសិ) ខ្ទួយឬរាសីខ្ទួយ ។ ឈ្មោះផ្កាយរូបខ្ទួយ ។ ឈ្មោះខែទី ៨ នៃសុរិយគតិមានថ្ងៃ ៣០ គត់, ត្រូវគ្នានឹងខែណោវ៉មប្រិ៍ (ខែទី ១១) បារាំងសែស : ខែព្រឹស្ចិក ឬ ព្រឹស្ចិករាសី ។ សព្វថ្ងៃប្រើជា វិច្ឆិកា ជាខែទី ១១ ។
-
ភ្លេង
( ន.នាមសព្ទ )
តន្ត្រី, គ្រឿងដេញដំផ្លុំកូតផ្សេងៗ សម្រាប់កម្សាន្តចិត្តឬសម្រើបចិត្ត : ភ្លេងខ្មែរ, ភ្លេងចិន, ភ្លេងបារាំង, ភ្លេងបរទេស, ភ្លេងសាកល ។ល។ បទតន្ត្រីផ្សេងៗ : ភ្លេងនគររាជ, ភ្លេងស្ដេចផ្ទំ ។ល។ លេងភ្លេងបីបទ...។
- ភ្លេងភ្លាត់ ភ្លេងដែលមានល្បិចចង្វាក់ផ្សេងៗ ឬបទភ្លេងតូចៗ រាយរងផ្សេងៗ (ព. សា.) ។
-
មហារីក
( ន.នាមសព្ទ )
ឈ្មោះរោគមួយប្រភេទ កើតត្រង់មាត់បបូរមាត់រីកស្ទាញដូចផ្សិតក៏មាន កើតត្រង់សរីរាវយវៈខាងក្នុងផ្សេងពីមាត់ក៏មាន, ជារោគរបឹងរឹងត្អឹងក្រៃពេក ពេទ្យពិបាកនឹងព្យាបាលឲ្យសះជាបាន : កើតមហារីក (បារ. Cancer ខ្មែរក៏ហៅ រោគកង្សែរ តាមបារាំងខ្លះដែរ) ។
-
មាក់បាត
( ន.នាមសព្ទ )
ឈ្មោះឈើដំណាំមួយប្រភេទ ក្នុងពួកទៀប ស្លឹកទ្រវែងស្រួច ក្លិនក្រពុល ជាឈើធំខ្ពស់ជាងទៀបបារាំង ផ្លែធំប៉ុនផ្លែព្នៅ ប៉ុន្តែរាងទ្រវែងជមខាងចុង សំបករលីង វេលាទុំឡើងសម្បុរក្រហម សាច់ជ្រាយ មានរសផ្អែម ប្រើបរិភោគជាអាហារ (អ្នកស្រុកខ្លះហៅ តុង) ។
-
មាន់
( ន.នាមសព្ទ )
សត្វទ្វិបាទមួយប្រភេទជាជាតិបក្សី តែហើរបានដោយខ្សោយ, ជាសត្វចិញ្ចឹមហៅថា មាន់ស្រុក ឬ ហៅត្រឹមតែ មាន់ ក៏បាន, ជាសត្វនៅក្នុងព្រៃ ហៅថា មាន់ព្រៃ ក៏មាន; មាន់ស្រុកមានច្រើនបែបគឺ មាន់ក្រញាស់ មានស្លាបក្រញាសច្រាងឡើងលើ; មាន់គក មានរូបធំជ្រងកជាងមាន់ទាំងពួង; មាន់ចែ មានរូបតូចជាងមាន់ទាង បែបភាពស្រដៀងនឹងមាន់ព្រៃ; មាន់ទាង មានរូបធំចុះបន្ទាប់ពីមាន់គកមក; មាន់នាឡ ឬ មាន់កណ្ដូង មាន់ដែលត្រងិលឥតកន្ទុយ; មាន់បារាំង មាន់ដែលបានពូជពីប្រទេសបារាំងមក; មាន់ម្រេច មាន់ដែលមានរូបតូចជាងមាន់ទាំងពួង ។ល។
-
មីន
( ន.នាមសព្ទ )
(មីន) ត្រី; ឈ្មោះខែទី ១២ នៃសុរិយគតិ, មាន ៣១ ថ្ងៃ, ត្រូវគ្នានឹងខែម៉ារ្ស (ខែទី ៣) បារាំងសែស : ខែមីន (ហៅថា មីនរាសី ក៏បាន) ។ សព្វថ្ងៃប្រើជា មីនា ជាខែទី ៣ ដែរ ។ (តាមសំឡេងអក្សរខ្មែរត្រូវអានថា មីនា, ប៉ុន្តែទម្លាប់ទាញឲ្យថា មីន៉ា ក៏ក្លាយទៅជា អញ្ញត្រសព្ទ) ។
-
មេស
( ន.នាមសព្ទ )
(មេស; មេឞ) ពពែ ឬចៀម; ឈ្មោះខែទី១ នៃសុរិយគតិ, មាន៣០ថ្ងៃ, ត្រូវគ្នានឹងខែអាវ្រីល (ខែទី ៤) បារាំងសែស : ខែមេស (ហៅថា មេសរាសី ក៏បាន) ។ សព្វថ្ងៃប្រើជា មេសា ជាខែទី ៤ ដែរ ។