Khmer Dictionary: ពង
Chuon Nath's Khmer-Khmer Dictionary
-
ពងមាន់
( ន.នាមសព្ទ )
( ព. ប្រ.ពាក្យប្រៀប ( ពាក្យប្រើចំពោះ ) )
ឈ្មោះចេកមួយប្រភេទផ្លែតូចៗ ដល់វេលាទុំមានសម្បុរលឿងរលោង ជាចេកមានតម្លៃ : ចេកពងមាន់ ។ ព. ប្រ. ពងមាន់ ថា សូន្យ (០) នេះ (បារ. Zéro) និយាយចំពោះតែការប្រឡងធ្លាក់ : កូនគេសុទ្ធតែបានពិន្ទុ ប្លែកតែកូនទាំង២នាក់របស់ខ្ញុំបានសុទ្ធតែពងមាន់, វាយកពងមាន់មកផ្ទះ (ព. សា.) ។
-
ពងលលក
( ន.នាមសព្ទ )
( ព. ប្រ.ពាក្យប្រៀប ( ពាក្យប្រើចំពោះ ) )
ឈ្មោះដំឡូងព្រៃមួយប្រភេទ មើមតូចៗ មូលៗ សណ្ឋានពងលលក : ដំឡូងពងលលក ។ ឈ្មោះផ្សិតមួយប្រភេទតូចៗ មូលៗ សណ្ឋានពងលលក : ផ្សិតពងលលក (មិនបរិភោគទេ) ។
-
ពង្រ
( ន.នាមសព្ទ )
[ពង់-រ ]
ឈ្មោះឈើធំមួយប្រភេទ មានសាច់រឹង មានផ្លែប្រើជាម្ជូរ : ផ្លែពង្រខ្លះមិនសូវជូរប៉ុន្មាន ខ្លះជូរណាស់ ។
-
ពង្រត់
( កិ.កិរិយាសព្ទ )
នាំឲ្យរត់, នាំរត់ទាំងអំណាច : ពង្រត់កូនស្រីគេយកធ្វើជាប្រពន្ធ ។
-
ពង្រន
( កិ.កិរិយាសព្ទ )
ធ្វើសំឡេងឲ្យរន, ខំប្រឹងរលាក់រលែកសំឡេងឲ្យរន : ច្រៀងពង្រនសំឡេង ។
-
ពង្រល
( កិ.កិរិយាសព្ទ )
ធ្វើឲ្យមានរាងរល ។
-
ពង្រា
( កិ.កិរិយាសព្ទ )
ធ្វើឲ្យរា, នាំឲ្យរា : ពង្រាដំណើរឲ្យស្ទាក់ស្ទើរអស់ ។
-
ពង្រាក
( កិ.កិរិយាសព្ទ )
ធ្វើឲ្យរាក ។
-
ពង្រាក់
( កិ.កិរិយាសព្ទ )
ធ្វើឲ្យរាក់, នាំឲ្យឆាប់រាក់ : ត្រកៀតប្លោកដុះទ្រុបទ្រុល ពង្រាក់ស្រះអស់ ។
-
ពង្រាង
( កិ.កិរិយាសព្ទ )
ធ្វើឲ្យរាង : ជេរវាយពង្រាងវា ។