Khmer Dictionary: ពង
Chuon Nath's Khmer-Khmer Dictionary
-
ពង្រាត់
( កិ.កិរិយាសព្ទ )
ធ្វើឲ្យព្រាត់ : ពង្រាត់កូនពីមេ ។
- ពង្រាត់បង្រាស ធ្វើឲ្យពា្រត់ប្រាស ។
-
ពង្រាប
( កិ.កិរិយាសព្ទ )
ធ្វើឲ្យរាប; ឲ្យថ្នឹក : ពង្រាបដី; ពង្រាបគោ ។ ធ្វើឲ្យបាក់បប, ឲ្យរាបសា, ឲ្យរាបទាប : ពង្រាបស្រុក ។
-
ពង្រាយ
( កិ.កិរិយាសព្ទ )
ដាក់រាយខ្ជីខ្ជា ឥតរបៀប ឥតសណ្ដាប់ធ្នាប់ : ក្មេងៗអស់ហ្នឹងឥតរបបណាស់, វាពង្រាយសំរាមពេញមុខផ្ទះឲ្យខ្ជាំអស់ ។
-
ពង្រាល
( កិ.កិរិយាសព្ទ )
ធ្វើឲ្យរាល : ពង្រាលភ្លើង ។
-
ពង្រីក
( កិ.កិរិយាសព្ទ )
ធ្វើឲ្យរីក, ឲ្យទូលាយ : ពង្រីកល្វែង, ពង្រីកទីដីភូមិឲ្យធំទូលាយជាងមុន ។
- ពង្រីកពង្រឹង ធ្វើឲ្យរីកឲ្យរឹង គឺធ្វើឲ្យធំទូលាយ ឲ្យរឹងប៉ឹងឡើងទៀតជាងពីមុន ។
-
ពង្រីង
( កិ.កិរិយាសព្ទ )
ធ្វើឲ្យរីង : ក្មេងៗវាលបបាចទឹកចាប់ត្រី ពង្រីងទឹកស្រែខ្ញុំស្ទើរតែរីងអស់ ។ ព. ប្រ. ចោមរោមស៊ីចុកឲ្យរិចរឹលហិនហោច : អាក្មួយមេក្មួយអស់ហ្នឹងខ្ជិលៗណាស់ ឥតចេះធ្វើការរកស៊ីអីទេ វាចេះតែនាំគ្នាមកចោមស៊ីនឹងខ្ញុំ វាពង្រីងខ្ញុំរកកល់រីងដូចទឹកត្រពាំងខែប្រាំងទៅហើយខ្ញុំ !
-
ពង្រឹង
( កិ.កិរិយាសព្ទ )
ធ្វើឲ្យរឹង ឲ្យបាត់ជ្រាយ : ដាក់ម្សៅឲ្យក្រែលលាយជាមួយនឹងស្ករពង្រឹងសាច់នំ ។ ពង្រឹងកម្លាំង ជួយឲ្យមានកម្លាំងរឹងប៉ឹង ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពង្រីក ផង ។
-
ពង្រឹត
( កិ.កិរិយាសព្ទ )
ធ្វើឲ្យរឹតពេញល្បឿន គឺបំបោលឲ្យរឹតលឿនពេញកម្លាំង : ពង្រឹតគោ, ពង្រឹតសេះ ។
-
ពង្រឹល
( កិ.កិរិយាសព្ទ )
ធ្វើឲ្យរឹល : ពង្រឹលកាំបិត, ពង្រឹលចប ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពង្រេច ទៀតផង ។
-
ពង្រុល
( កិ.កិរិយាសព្ទ )
ធ្វើឲ្យរុល : កន្លែងវាចង្អៀត គេចេះតែរុញពង្រុលគ្នាច្រើនថែមមកទៀត នាំឲ្យណែនណាន់ស្ទើរឈរមិនកើត ។