Khmer Dictionary: ម
Chuon Nath's Khmer-Khmer Dictionary
-
មតកបុគ្គល
( ន.នាមសព្ទ )
[មៈតៈកៈបុគល់]
( បា.បាលី ( បាលីភាសា ) )
អ្នកស្លាប់ទៅ, បុគ្គលដែលធ្វើមរណកាលទៅហើយ ។
-
មតិ
( ន.នាមសព្ទ )
[មៈ-- ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ប្រាជ្ញា; ការឈ្វេងយល់, គំនិត, យោបល់ : បញ្ចេញមតិ, តាមមតិនៃជនភាគច្រើន, មានមតិស្របគ្នា ។
- មតិមន្ត (--ម៉ន់) អ្នកមានប្រាជ្ញា, អ្នកប្រាជ្ញ ។ ស្ត្រីជា មតិមតី ឬ មតិមន្តី ។
-
មត់
( កិ.កិរិយាសព្ទ )
បញ្ចេញឲ្យដឹងជាមុនដោយត្រូវគំនិតគ្នា, សន្មតគ្នាដោយប្ដេជ្ញាយ៉ាងសម្ងាត់ : មត់គ្នា, និយាយមត់គ្នា ។
-
មត្តញ្ញុតា
( ន.នាមសព្ទ )
[ម័ត-ត័ញ-ញុ-- ]
( បា.បាលី ( បាលីភាសា ) )
ភាពនៃបុគ្គលអ្នកដឹងប្រមាណ, ការស្គាល់ប្រមាណក្នុងកិច្ចការគ្រប់យ៉ាងមានការស្វែងរកទ្រព្យសម្បត្តិតាមសម្មាអាជីវៈនិងការបរិភោគអាហារជាដើម : មត្តញ្ញុតា ជាសប្បុរិសធម៌ទី ៤ ក្នុងពួកសប្បុរិសធម៌ទាំង ៧ ។
-
មត្តញ្ញូ
( ន.នាមសព្ទ )
[ម័ត-ត័ញ-ញូ]
( បា.បាលី ( បាលីភាសា ) )
អ្នកស្គាល់ប្រមាណ, អ្នកចេះស្មាន, ចេះលៃលកឲ្យបានស្រួលក្នុងកិច្ចការគ្រប់យ៉ាង (ស្ត្រីក៏ជា មត្តញ្ញូ ដូចគ្នា) ។
-
មត្តិកា
( ន.នាមសព្ទ )
[ម័ត-តិកា]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ម្ឫតិកា) ដ៏ស្អឹត, ដីល្អិតផង់ដែលលាយទឹកទៅស្អិត, ដីឥដ្ឋ ។ ដីដែលលាយទឹកឲ្យគ្រាន់តែសើមស្អិតហើយពូតជាដុំ ហាលថ្ងៃឲ្យស្ងួតទុកដុសជម្រះកាយក្នុងពេលងូតទឹក (ប្រើតែក្នុងសម័យបុរាណព្រេងនាយ ដែលពុំទាន់មានសប៊ូ) : ភិក្ខុងូតទឹកជម្រះកាយដោយមត្តិកា (ព. វិ. ពុ.) ។
- មតិ្តកាភាជន៍ ឬ - កុលាលភាជន៍ ភាជន៍ដែលគេធ្វើដោយមត្តិកា (ភាជន៍ដី) មានក្អម, ឆ្នាំង, ថូ, ចាន ជាដើម ។
- មត្តិកាភណ្ឌ ឬ - កុលាលភណ្ឌ ភណ្ឌៈដែលគេធ្វើដោយមត្តិកា ។ល។ ( ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សប៊ូ ឬ សាប៊ូ ទៀតផង) ។
-
មត្តេយ្យកៈ
( ន.នាមសព្ទ )
[ម័ត-តៃយ៉ៈ កៈ ]
or មត្តេយ្យកា
ទ្រព្យសម្បត្តិឬកេរ្តិ៍មត៌កខាងមាតា : ស្រែហ្នឹងជាមត្តេយ្យកៈរបស់ខ្ញុំ ទាំងដីចម្ការក្បែរស្រែនុះ ក៏ជាមត្តេយ្យការបស់ខ្ញុំដែរ (បារ. Matriarcat) ។
-
មទ្ទរដ្ឋ
( ន.នាមសព្ទ )
[ម័ត-ទៈរ័ត ]
or មទ្ររាស្ត្រ
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(មទ្ទ + រដ្ឋ; មទ្រ + រាឞ្រ្ដ) ដែនមទ្ទៈឬដែនមទ្រៈ (ឈ្មោះដែនមួយក្នុងប្រទេសឥណ្ឌា, ច្រើនមាននិយាយតំណាលក្នុងគម្ពីរខាងពុទ្ធសាសនា) ។
-
មទ្រី
( ន.នាមសព្ទ )
[ម័ត-ទ្រី ឬ មៈ-- ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(មទ្ទី) ព្រះនាមព្រះរាជបុត្រីមួយអង្គនៃព្រះបាទមទ្ទរដ្ឋ ត្រូវជាព្រះអគ្គមហេសីនៃព្រះបាទស្រីវេស្សន្តរ, ក្នុងវេស្សន្តរជាតក (ព. ពុ.) : ព្រះនាងមទ្រី ។
-
មទ្រីបាព៌
( ន.នាមសព្ទ )
[-បា ]
( សំ. ក្ល.សំស្រ្កឹតក្លាយ )
(សំ. បា.) (មទ្រីបវ៌ន៑; មទ្ទីបព្វ) សង្កាត់, វគ្គ, កណ្ឌ (ទី ៩) ក្នុងវេស្សន្តរជាតកនិយាយអំពីរឿងព្រះនាងមទ្រី; ច្រើននិយាយជាប់ជាមួយនឹងពាក្យ “កណ្ឌ” ថែមទៀតថា : កណ្ឌមទ្រីបាព៌, ស្ដាប់លោកទេសកណ្ឌមទ្រីបាព៌ ។ បើហៅចំពោះតួនាងមទ្រីកុំនិយាយថា “នាងមទ្រីបាព៌” ដូច្នេះឡើយ, គប្បីនិយាយថា “នាងមទ្រី ឬ ព្រះនាងមទ្រីទេវី” តែប៉ុណ្ណេះបានហើយ ព្រោះពាក្យ “បាព៌” គឺគ្រាន់តែជាសង្កាត់, វគ្គ, កណ្ឌ ដែលថ្លែងអំពីរឿងនាងមទ្រី, មិនមែនជានាមរបស់នាងទេ ។ ពាក្យ “បាព៌” នេះក្នុងវេស្សន្តរជាតកឃើញមានប្រើចំពោះតែកណ្ឌទី៨, ៩, ១០, ១១, គឺ កុមារបាព៌, មទ្រីបាព៌, សក្កបាព៌, មហារាជបាព៌ (បា. កុមារបព្វ, មទ្ទីបព្វ, សក្កបព្វ, មហារាជបព្វ) ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បព្វៈ ផង ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>