Khmer Dictionary: ស
Chuon Nath's Khmer-Khmer Dictionary
-
សង្ស័យ
( ន.នាមសព្ទ )
[សង់សៃ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សំសយ; សំឝយ) សេចក្ដីឆ្ងល់, ដំណើរងឿងឆ្ងល់, ដំណើរមិនអស់មិនហើយក្នុងចិត្ត : មានសង្ស័យ, អស់សង្ស័យ ។ ខ្មែរប្រើជា កិ. ផងក៏បាន “ឆ្ងល់, ងឿងឆ្ងល់, មិនអស់មិនហើយក្នុងចិត្ត” : ខ្ញុំសង្ស័យណាស់; កុំសង្ស័យឡើយ ។
-
សង្ហរ
( កិ.កិរិយាសព្ទ )
[សង់-ហ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(សំហរ) នាំ, ដឹកនាំ; បណ្ដាល, បណ្ដាលឲ្យឃើញឬឲ្យយល់, បញ្ចូលចិត្ត, នាំចិត្ត : ទេវតាសង្ហរឲ្យយល់ ។
-
សង្ហរណ៍
( ន.នាមសព្ទ )
[សង់-ហ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(សំហរណ) ការនាំ, ការដឹកនាំ; ដំណើរបណ្ដាលឲ្យឃើញឬឲ្យយល់, ដំណើរបញ្ចូលចិត្ត, នាំចិត្ត : សង្ហរណ៍របស់ទេវតា ។
-
សង្ហា
( គុ.គុនសព្ទ )
[សង់-ហា ]
ដែលរុងរឿង, មានរូបល្អអង់អាច, ឆើតឆាយ, ស្រស់, ស្រស់បស់ : រូបឆោមសង្ហា, តែងខ្លួនយ៉ាងសង្ហា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សង៉ា ផង) ។
- សង្ហារាសី រាសីរុងរឿង : មានសង្ហារាសី ។
-
សង្ហារ
( ន.នាមសព្ទ )
[សង់-ហា ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(សំហារ) ការនាំយក; ការបំប្រួញ, សង្ខេប; ការរូបរួម; ការទម្លាយបង់; ការបំផ្លាញ, ការបំបាត់បង់, ការផ្តាច់ផ្តិល ។ ខ្មែរច្រើនប្រើជា កិ. សំដៅសេចក្ដីថា “បំផ្លាញ, បំបាត់បង់, ផ្តាច់ផ្តិល, សម្លាប់” :
- សង្ហារជីវិត ផ្តាច់ផ្តិលជីវិត ។
-
សង្ហារ
( ន.នាមសព្ទ )
[សង់-ហា ]
( រ. ស.រាជសព្ធ )
ត្រាសម្រាប់ក្សត្រិយ៍, ត្រាផែនដី, ព្រះលញ្ឆករ : បោះព្រះសង្ហារ ។
-
សង្ហារិម
( គុ.គុនសព្ទ )
[សង់ហា-រិម ឬ ស័ងហារិមៈ ]
or សំហារិម
( បា.បាលី ( បាលីភាសា ) )
(សំហារិម) ដែលនាំយកឬដែលលើកយកទៅមកបាន, ដែលអាចធ្វើឲ្យកក្រើកឬឲ្យឃ្លាតចាកទីបាន : ចាន, ផ្តិល, តុ, កៅអី, ទូ,... ជាសង្ហារិម ។ ព. ផ្ទ. អសង្ហារិម ឬ អសំហារិម ។
- សង្ហារិមភណ្ឌ, --វត្ថុ ឬ សំហារិម-- ទ្រព្យ, របស់ឬវត្ថុជាសង្ហារិម ។
-
សង្អន់
( គុ.គុនសព្ទ )
ដែលអន់ក្ដៅ ដែលនៅក្ដៅបន្តិចៗ : ទឹកក្ដៅសង្អន់; ច្រើននិយាយផ្ទួនថា ក្ដៅសង្អន់ៗ ។
-
សង្អារ
( ន.នាមសព្ទ )
សុខុមសត្វពួកស្រមោច, សម្បុរខ្មៅមានទ្រនិចនៅត្រង់គូទ, ទិចឈឺក្ដៅពើត, ចេះរូងដីធ្វើជារន្ធនៅដោយពួកៗ ។ ព. ទ. បុ. ក្តិចចង្អារបញ្ជល់ ញុះឲ្យឈ្លោះគ្នា (ដូចគេក្តិចគូទសង្អារក្តោបដៃផ្លុំ ហើយដាក់ឲ្យខាំគ្នា) ។
-
សចិត្តកៈ
( គុ.គុនសព្ទ )
[សៈចិត-តៈ កៈ ]
( បា.បាលី ( បាលីភាសា ) )
(សចិត្តក) ដែលប្រកបដោយចិត្ត, ដែលក្លែងធ្វើ។
- សចិត្តកកម្ម អំពើក្លែង, ការក្លែងធ្វើ ។
- សចិត្តកទោស ទោសក្លែង ។
- សចិត្តកាបត្តិ (បា. < សចិត្តក + អាបត្តិ) អាបត្តិដែលភិក្ខុត្រូវព្រោះក្លែងធ្វើ ។ល។
<< Prev 1 ... 15 16 17 18 19 20 Next >>