Khmer Dictionary: ស
Chuon Nath's Khmer-Khmer Dictionary
-
សច្ច
( ន.នាមសព្ទ )
[ស័ច ឬ ស័ច-ចៈ ]
or សច្ចៈ
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សច្ច; សត្យ) សេចក្ដីពិត; ដំណើរទៀង, ទៀងទាត់; ដំណើរទៀងត្រង់; ការណ៍មែន, ប្រាកដ; អរិយមគ្គ; ព្រះនិពា្វន; កាន់សច្ចៈ កាន់សេចក្ដីពិត; ពាក្យសច្ច ឬ --សត្យ ពាក្យពិត; មានសច្ចៈ មានសេចក្ដីទៀងត្រង់ ។ គុ. ដែលទៀង, ទៀងទាត់, ទៀងត្រង់, ពិត, ប្រាកដ, មែន ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. ស័ច-ចៈ, ដូចជា សច្ចការ (សំ. សត្យំការ) ការធ្វើសេចក្ដីពិត; ការពោលពាក្យពិត; ការធ្វើសញ្ញាពិតដល់គ្នានិងគ្នា : ធ្វើសច្ចការ ។
- សច្ចការី អ្នកធ្វើសច្ចៈ; បើស្ត្រីជា
- សច្ចការិនី ។
- សច្ចកាល កាលពិត គឺពេលដែលត្រូវនិយាយឬត្រូវប្រកាសសេចក្ដីពិត (វេវ. ភូតកាល) : ពេលនេះ ជាសច្ចកាលជាភូតកាលរបស់យើង ។
- សច្ចកិរិយា ការធ្វើសច្ចៈ, ការប្រកាសពាក្យសច្ចៈ ។
- សច្ចញ្ញាណ (ស័ច-ច័ញ-ញាន) ការដឹងសេចក្ដីពិត ។ ប្រាជ្ញាដែលដឹងអរិយសច្ចច្បាស់ (ព. ពុ.) ។
- សច្ចបាន ការផឹកទឹកសំបថដើម្បីឲ្យជឿចិត្តគ្នា (យ៉ាងដូចផឹកទឹកប៉ាយហួយជាដើម) : ធ្វើសច្ចបាន ។
- សច្ចបារមី បារមីដែលមានសច្ចៈជាទីតាំង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទសបារមី ផង) ។
- សច្ចប្បណិធាន (ស័ច-ច័ប-ប៉ៈ--) ការតាំងប្រកាសពាក្យពិត; ការសំបូងសង្រូង : ធ្វើសច្ចប្បណិធាន (ច្រើននិយាយថា សច្ចាប្រណិធាន ផង) ។
- សច្ចវាចា ពាក្យពិត ។
- សច្ចវាទី អ្នកពោលតែពាក្យពិត : មនុស្សនុ៎ះជាសច្ចវាទី (បើស្ត្រីជា សច្ចវាទិនី) ។
- សច្ចានុមតិ (--មៈតិ ឬ --មុ័ត) ការយល់ស្របតាមសេចក្ដីពិត; សេចក្ដីអះអាងបញ្ជាក់ថែមតាមយថាភាពនូវអំពើឬពាក្យសន្យាដែលបានធ្វើរួចហើយ : សច្ចានុមតិ នៃរដ្ឋសភា ។
- សច្ចាប័ន ឬ - សត្យាប័ន (--បាន់) ដូចគ្នានឹង សច្ចការ ។ល។
-
សច្ច --
or សច្ចា--
(ម. ក្នុង ព. សច្ច ឬ សច្ចៈ) ។
-
សច្ចា
( កិ.កិរិយាសព្ទ )
[ស័ច-ចា ]
(ក្លាយមកពីពាក្យ សច្ច) ប្រកាសពាក្យសច្ច; សំបូងសង្រូង, ប្រតិស្ឋអធិស្ឋាន : សច្ចាចំពោះព្រះភក្រ្តព្រះពុទ្ធរូប... ។
-
សច្ចាធិដ្ឋាន
( ន.នាមសព្ទ )
[ស័ច-ចាធិត-ឋាន]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(< សច្ច + អធិដ្ឋាន; សត្យ + អធិឞ្ឋាន) ការតាំងចិត្តទៀងទាត់; ការតាំងប្រកាសពាក្យសច្ចៈ ធ្វើសច្ចាធិដ្ឋាន (ប្រើជា សត្យាធិដ្ឋាន ក៏បាន) ។
-
សច្ចាប្រណិធាន
( ន.នាមសព្ទ )
[ស័ច-ចាប្រៈ--]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សច្ច + បណិធាន; សត្យ + ប្រណិធាន) ការតាំងប្រកាសពាក្យពិត; ការសំបូងសង្រូង; ការប្រកាសពាក្យសំបថ : ធ្វើសច្ចាប្រណិធាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សច្ចប្បណិធាន>សច្ចប្បណិធាន ក្នុង សច្ច ឬ សច្ចៈ ផង) ។
-
សច្ចំ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, និ.និបាតសព្ទ )
[ស័ច-ច័ង]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សត្យំ ឬ សត្យម៑) ទៀង, ពិត, ប្រាកដ, មែន, មែនហើយ ។ ខ្មែរប្រើជា ន. សេចក្ដីពិត, ការប្រាកដ, ទៀង, មែន : មានសច្ចំ, កាន់សច្ចំ ។ ឬប្រើជា គុ. ដែលទៀង, ពិត, ប្រាកដ, មែន : ពាក្យសច្ចំ, មនុស្សសច្ចំ, អ្នកសច្ចំ ។
-
សច្ឆន្ទ
( គុ.គុនសព្ទ )
[ស័ច-ឆ័ន]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ស្វច្ឆន្ទ) ដែលមានសេចក្ដីពេញចិត្តចំពោះអំពើរបស់ខ្លួន, ដែលជាអធិបតីលើខ្លួនឯង : មនុស្សសច្ឆន្ទ ។
-
សច្ឆិកិរិយា
( ន.នាមសព្ទ )
[ស័ច-ឆិ-កិរ៉ិយ៉ា]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សាក្សាត៑ “ជាក់ច្បាស់” + ក្រិយា) ការធ្វើឲ្យជាក់ច្បាស់, ឲ្យប្រាកដ; ការធ្វើឲ្យស្អាត, ឲ្យត្រឹមត្រូវ, ការប្រតិស្ឋអធិដ្ឋានសំបូងសង្រូងរំលឹកដល់គុណបុណ្យ : ភ្លើងព្រៃឆេះរាលមកជិតផ្ទះណាស់ទៅហើយ, ដោយអានុភាពនៃសច្ឆិកិរិយារបស់ជីដូនខ្ញុំ, ក៏ស្រាប់តែរលត់អស់ភ្លាមទៅដូចភ្លើងត្រូវទឹក ។
-
សជន
( ន.នាមសព្ទ )
[សៈជន់]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ស្វជន) ជនរបស់ខ្លួន គឺជនជាញាតិ (ប្រើជា ស្វជន តាម សំ. វិញក៏បាន) ។
-
សជី
( ន.នាមសព្ទ )
[សៈ--]
or សាជី
( ស.សៀម ( ភាសាសៀម ) )
(ផា៍ជី អ. ថ. ហ្វាឈី) ប្រដាប់ឬគ្រឿងគ្រប មានរាងក្រឡូមតូចស្រួចលើ ធំក្រោម សម្រាប់គ្របភាជនៈដាក់ភោជនាហារ ឬគ្របផ្តិលទឹក : សជីថាស, សជីផ្តិល ។
<< Prev 1 ... 15 16 17 18 19 20 Next >>