Khmer Dictionary: ហ
Chuon Nath's Khmer-Khmer Dictionary
-
ហិត --
(ម. ក្នុង ព. ហិត ន.) ។
-
ហិតប្រណី
( ន.នាមសព្ទ )
[--ត័ប-ប្រៈ--ឬ--តៈប្រ-- ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
អ្នកស៊ើបឲ្យដឹងការណ៍, អ្នកស៊ើបការណ៍ ។
-
ហិតរោគ
( ន.នាមសព្ទ )
[--តៈ-- ]
( បា.បាលី ( បាលីភាសា ) )
រោគហឺត ។
-
ហិតា --
or ហិតេ--
(ម. ក្នុង ព. ហិត ន.) ។
-
ហិន
( កិ.កិរិយាសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ហីន គុ. “ថយថោក, ថោកទាប, ទន់ទាប”) វិនាស, សាបសូន្យ, លាញ, លិចលង់ : ហិនទ្រព្យ, ហិនខ្លួន ។ គុ. ថោក, ថោកទាប, ថយថោក :
- ហិនលក្ខណ៍ ឬ --លក្សណ៍ ដែលមានលក្ខណ៍ថោក, ខាតលក្ខណ៍ : មនុស្សហិនលក្ខណ៍ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ហីនលក្ខណ៍ ឬ --លក្សណ៍ ទៀតផង) ។
- ហិនហៃ ដែលថយថោកផងហៃខាងខូចផង, ដែលវិនាសឬថយថោកជានិច្ច : មនុស្សហិនហៃ, មារយាទហិនហៃ ។
- ហិនហោច ហិនផងហោចផង ឬហិននាំឲ្យហោច; នាំឲ្យសាបសូន្យ ។ល។
-
ហិនហុន
( ន.នាមសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(ហេ៏ន អ. ថ. ហិ៎ន “ឃើញ” + ហន អ. ថ. ហុ៎ន “ផ្លូវ; ទិស; គ្រា; ដង”) ការឃើញផ្លូវឃើញទំនង; ការស្គាល់ទិសទី; ការស្គាល់ខុសត្រូវ រាក់ជ្រៅ ខ្ពស់ទាប; ដាស់ដែរ : វានៅក្មេងណាស់មិនទាន់ដឹងហិនហុនអ្វីទេ កុំប្រកាន់ទោសវា ! (ព. សា.) ។
-
ហិប
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ហឹប) ។
-
ហិម --
(មើលក្នុងពាក្យ ហិមៈ) ។
-
ហិមពាន្ត
( ន.នាមសព្ទ )
[ហិ-មៈពាន ]
( បា.បាលី ( បាលីភាសា ) )
(ហិមវន្តុ “មានទឹកសន្សើម” > ហិមវន្ត; ខ្មែរប្រើ វ > ព, ព > ពា) ប្រទេសឬភ្នំមានទឹកសន្សើម : ព្រៃហិមពាន្ត, ភ្នំហិមពាន្ត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ហិមៈ ផង) ។ ខ្មែរប្រើក្លាយជា ហេមពាន្ត ក៏មាន, ប្រើក្លាយឃ្លាតទៅទៀតជា ហេម្បូពាន្ត ក៏មាន, ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើជា ហិមវ័ត, ហេមវ័ត, ហិមវ័ន្ត, ហេមវ័ន្ត, ហេមវា ក៏មាន; សម័យសព្វថ្ងៃនេះលេចឮឈ្មោះក្នុងសកលលោកថា ហិមាល័យ ឬ ហិមាលយា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះទៀតផង) ។
-
ហិមវ័ត
( គុ.គុនសព្ទ )
[--មៈ--]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ហិមវត៑; ហិមវត្តុ > ហិមវន្ត) ដែលមានទឹកសន្សើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ហិមៈ ផង) ។ ន. ភ្នំហិមពាន្ត : ភ្នំហិមវ័ត (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ហិមវ័ត-ហិមវ័ន្ត-និងហេមវា មានន័យដូចគ្នាតែមួយបែប ជាវេវចនៈសម្រាប់អែប អែបនែបលែបខាយជាជើងកាព្យ ។ ជួនប្រើជាពាក្យ ហេមពាន្ត ឲ្យមានសម្ផស្សស្រស់មិនសាប កវីប្រើតាមលំអានកាព្យ កំណាព្យសម្បូរណ៍សម្តីប្រើ ។ នាមទេវតាជាបិតានៃនាងឧមា; ព្រោះហេតុនេះបានជានាងឧមាមាននាមផ្សេងទៀតថា ហេមវតី ឬ ហៃមវតី “ធីតា ឬ បុត្រីនៃហិមវ័ត” (តាមលទ្ធិព្រាហ្មណ៍) ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>