Khmer Dictionary: អមត
Chuon Nath's Khmer-Khmer Dictionary
-
អមត
( គុ.គុនសព្ទ )
[អៈម៉ៈតៈ]
or អមតៈ
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(អមត; អម្ឫត) ដែលមិនស្លាប់, មិនចេះស្លាប់; ដែលមិនដាច់, មិនស្រាក (ដែលមានជានិច្ច) ។ ន. ដំណើរមិនស្លាប់; ព្រះនិញ្វន; ទឹកទិព្វ; សុធាភោជន (ប្រើជា អម្ឫត ឬ អម្រឹត ក៏បាន) ។
- អមតបទ ផ្លូវព្រះនិញ្វន គឺបដិបទាជាផ្លូវទៅព្រះនិញ្វន (ព. ពុ.) ។
- អមតបុប្ផ ឬ - អម្រឹតបុស្ប (--បុស) ដែលមានផ្កាមិនដាច់ (ដែលមានផ្កាជានិច្ច) : ឈើអមតបុប្ផ ។
- អមតផល ឬ - អម្រឹត-- ដែលមានផ្លែមិនដាច់ (ដែលមានផ្លែបន្តជានិច្ច) : ឈើអមតផល ។
- អមតមហានិញ្វន ឬ - អម្រឹត-- មហានិញ្វនឈ្មោះអមតៈ ឬអម្រឹត (ព្រោះមិនចេះស្លាប់) ។
- អមតរស ឬ - អម្រឹត-- រសនៃព្រះនិញ្វន ឬរសនៃទឹកទិព្វ, រសនៃសុធាភោជន ។ល។
-
អមត--
(មើលក្នុងពាក្យ អមត) ។
-
អមត្តញ្ញុតា
( ន.នាមសព្ទ )
[អៈមុ័ត-ត័ញ-ញុតា]
( បា.បាលី ( បាលីភាសា ) )
ភាពនៃជនអ្នកមិនដឹងប្រមាណ, ការមិនស្គាល់ប្រមាណក្នុងទីប្រជុំ, ក្នុងភោជនាហារ, ក្នុងវេលានីមួយជាដើម : អមត្តញ្ញុតាជា គុណវិបត្តិមួយយ៉ាងធំ ដែលបុគ្គលគ្រប់រូបគួរតែបំបាត់ចោលចាកខន្ធសន្តាន ។
-
អមត្តញ្ញូ
( គុ.គុនសព្ទ, ន.នាមសព្ទ )
[អៈមុ័ត-ត័ញ-ញូ]
( បា.បាលី ( បាលីភាសា ) )
ជនអ្នកមិនដឹងប្រមាណ; ដែលមិនស្គាល់ប្រមាណ, ដែលមិនចេះលៃលកឲ្យបានសមរម្យក្នុងទីប្រជុំជាដើម : អមត្តញ្ញូ ឬ ជនអមត្តញ្ញូ រមែងទទួលនូវដំណៀលជាដរាប ។
Headley's Khmer-English Dictionary
-
អមត
( adj )
[ʔaʔmaʔtaʔ]
- detail »
to be immortal, everlasting, permanent, constant, unfading
-
អមត
( n )
[ʔaʔmaʔtaʔ]
- detail »
deathlessness; Nirvana
-
អមត
( n )
[ʔaʔmaʔtaʔ]
- detail »
sacred water
-
អមត្តញ្ញុតា
( n )
[ʔaʔmattaɲɲuʔtaa]
- detail »
intemperance, insobriety
-
អមត្តញ្ញូ
( adj )
[ʔaʔmattaɲɲuu]
- detail »
not to know one's limits, to be intemperate.
-
អមត្តញ្ញូ
( n )
[ʔaʔmattaɲɲuu]
- detail »
person who does not know his / her limits, intemperate person