Khmer Dictionary: អមតៈ
Chuon Nath's Khmer-Khmer Dictionary
-
អមត
( គុ.គុនសព្ទ )
[អៈម៉ៈតៈ]
or អមតៈ
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(អមត; អម្ឫត) ដែលមិនស្លាប់, មិនចេះស្លាប់; ដែលមិនដាច់, មិនស្រាក (ដែលមានជានិច្ច) ។ ន. ដំណើរមិនស្លាប់; ព្រះនិញ្វន; ទឹកទិព្វ; សុធាភោជន (ប្រើជា អម្ឫត ឬ អម្រឹត ក៏បាន) ។
- អមតបទ ផ្លូវព្រះនិញ្វន គឺបដិបទាជាផ្លូវទៅព្រះនិញ្វន (ព. ពុ.) ។
- អមតបុប្ផ ឬ - អម្រឹតបុស្ប (--បុស) ដែលមានផ្កាមិនដាច់ (ដែលមានផ្កាជានិច្ច) : ឈើអមតបុប្ផ ។
- អមតផល ឬ - អម្រឹត-- ដែលមានផ្លែមិនដាច់ (ដែលមានផ្លែបន្តជានិច្ច) : ឈើអមតផល ។
- អមតមហានិញ្វន ឬ - អម្រឹត-- មហានិញ្វនឈ្មោះអមតៈ ឬអម្រឹត (ព្រោះមិនចេះស្លាប់) ។
- អមតរស ឬ - អម្រឹត-- រសនៃព្រះនិញ្វន ឬរសនៃទឹកទិព្វ, រសនៃសុធាភោជន ។ល។
Headley's Khmer-English Dictionary
-
No matching entries found!