Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ចម្ប៉ា

Chuon Nath's Khmer-Khmer Dictionary
  1. ចម្ប៉ា ( ន.នាមសព្ទ ) [ចំប៉ា ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ចម្បា) ឈ្មោះ​រាជ​ធានី​មួយ​របស់​ដែន​អង្គៈ ក្នុង​មជ្ឈិម​ប្រទេស (ឥណ្ឌា) ពី​ក្នុង​បុរាណ​សម័យ​យូរ​ហើយ ។
  2. ចម្ប៉ា ( ន.នាមសព្ទ ) [ចំប៉ា ឬ ចាមប៉ា ] or ចាម្ប៉ា   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    ឈ្មោះ​ដែន​មួយ​នៅ​ខាង​ទិស​បូព៌ា​នៃ​កម្ពុជរដ្ឋ, មាន​ឈ្មោះ​ប្រាកដ​តែ​ពី​ក្នុង​សម័យ​មហា​នគរ (នគរ​ធំ), ជា​ដែន​របស់​ពួក​មនុស្ស​ជាតិ ចាម្ប៍ ឬ ចាម ។ល។ លុះ​ចំណេរ​កាល​ត​មក​ពួក​មនុស្ស​ជាតិ​ ត័ងកៀ មាន​អំណាច​គ្រប​សង្កត់​លើ ក៏​ដេញ​កំចាត់​ពួក ចាម​ ចេញ​អស់ ។ល។ ពួក​ខ្លះ​រត់​មក​នៅ​អាស្រ័យ​ក្នុង​កម្ពុជ​រដ្ឋ​ជាប់​ហៅ​ថា ចាម​ៗ រៀង​មក​ដល់​សព្វ​ថ្ងៃ​នេះ ។ល។ ពួក ត័ងកៀ តាំង​នាម​ដែន ចម្ប៉ា ទាំង​មូល​ហៅ​ថា អណ្ណាម ជាប់​រៀង​មក ។ល។ គោល​ចារឹក​និង​បុរាណ​វត្ថុ​ជា​កេរ​ដំណែល​របស់​ពួក​ចាម ច្រើន​មាន​ប្រាកដ​នៅ​តំបន់ ទួរ៉ាន ក្នុង​ដែន អណ្ណាម សព្វ​ថ្ងៃ​នេះ។
  3. ចម្ប៉ា ( ន.នាមសព្ទ ) [ចំប៉ា ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ចម្បក; ចម្បក, ចម្បា) ឈ្មោះ​ឈើ​ពួក​មួយ​មាន​ផ្កា​ក្រអូប​ឈ្ងប់; មាន​ពីរ​យ៉ាង​គឺ ចម៉្បា​ស, ចម៉្បា​ក្រហម ។
Headley's Khmer-English Dictionary
    No matching entries found!


Prohok Solutions @2017 : Learn Khmer | Khmer Calendar