Khmer Dictionary: ចាម្ប៉ា
Chuon Nath's Khmer-Khmer Dictionary
-
ចម្ប៉ា
( ន.នាមសព្ទ ) [ចំប៉ា ឬ ចាមប៉ា ] or ចាម្ប៉ា ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ឈ្មោះដែនមួយនៅខាងទិសបូព៌ានៃកម្ពុជរដ្ឋ, មានឈ្មោះប្រាកដតែពីក្នុងសម័យមហានគរ (នគរធំ), ជាដែនរបស់ពួកមនុស្សជាតិ ចាម្ប៍ ឬ ចាម ។ល។ លុះចំណេរកាលតមកពួកមនុស្សជាតិ ត័ងកៀ មានអំណាចគ្របសង្កត់លើ ក៏ដេញកំចាត់ពួក ចាម ចេញអស់ ។ល។ ពួកខ្លះរត់មកនៅអាស្រ័យក្នុងកម្ពុជរដ្ឋជាប់ហៅថា ចាមៗ រៀងមកដល់សព្វថ្ងៃនេះ ។ល។ ពួក ត័ងកៀ តាំងនាមដែន ចម្ប៉ា ទាំងមូលហៅថា អណ្ណាម ជាប់រៀងមក ។ល។ គោលចារឹកនិងបុរាណវត្ថុជាកេរដំណែលរបស់ពួកចាម ច្រើនមានប្រាកដនៅតំបន់ ទួរ៉ាន ក្នុងដែន អណ្ណាម សព្វថ្ងៃនេះ។
Headley's Khmer-English Dictionary
-
No matching entries found!