Khmer Dictionary: មហិមន្ត
Chuon Nath's Khmer-Khmer Dictionary
-
មហិមា
( គុ.គុនសព្ទ ) [មហិមា] or មហិមន្ត ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(មហិមន៑, មហិមន្ត៑ ឬ មហិមា; មហិមន្តុ > មហិមា) ដែលមានច្រើន, ច្រើនក្រៃ, ក្រៃកន្លង; ធំសម្បើម, ដែលគួរស្បើម : ច្រើនមហិមា, ខ្លាំងមហិមា ។ ន. ភាវៈធំ, ទូលាយ ។ ប្រើជា កិ. វិ. ក៏បាន : ខឹងមហិមា ឬ–មហិមន្ត; ច្រើននិយាយក្លាយថា មោះហិមា គួរលែងប្រើ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : កងពលច្រើនក្រៃមហិមា ឥតមានរួញរា គឃារុកចូលឥតក្រែង ។ ក្រអឺតក្រទឺតឃើញស្ដែង សន្ធាប់គ្នាឯង ឲ្យខ្លាចស្ញប់ស្ញែងរាល់ប្រាណ សត្រូវពុំអាចរុញច្រាន តទប់ពុំបាន ក៏រត់ប្រញាយថយក្រោយ ។ល។
Headley's Khmer-English Dictionary
-
No matching entries found!