Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: វ័យ

Chuon Nath's Khmer-Khmer Dictionary
  1. វយ ( ន.នាមសព្ទ ) [វាៈយៈ ] or វ័យ   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (វយ; វយស៑) អាយុ, កំណត់​អាយុ; ដំណើរ​សូន្យ​ទៅ​ខាង​ក្រោយ​លឿន​កើន​ទៅ​ខាង​មុខ (នៃ​អាយុ) : វ័យ​ក្មេង, វ័យ​កំលោះ​ក្រមុំ, វ័យ​ចាស់ ។
    - បឋម​វ័យ វ័យ​ដំបូង;
    - មជ្ឈិម​វ័យ វ័យ​កណ្ដាល;
    - បច្ឆិម​វ័យ វ័យ​ខាង​ចុង ។
    - វយ​ជន ជន​ចាស់ (ព. ផ្ទ. យុវជន) ។
    - វយានុរូប (បា. < វយ + អនុ​រូប) កិ. វិ. តាម​សម​គួរ​ដល់​វ័យ, សមរម្យ​តាម​វ័យ : តែង​ខ្លួន​តាម​វយានុរូប ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ក្នុង​វ័យ​ទាំង​បី គួរ​ធ្វើ​អ្វី​ៗ កុំ​ឲ្យ​ឃ្លាត​ក្លាយ ខុស​ចាក​រយៈ នៃ​វ័យ​ទាំងឡាយ ទាស់​ខុស​នាយអាយ គួរ​ស្តាយ​ពន់ពេក ។ ...
Headley's Khmer-English Dictionary
  1. វ័យ
    See: វយ


Prohok Solutions @2017 : Learn Khmer | Khmer Calendar