Khmer Dictionary: សារ
Chuon Nath's Khmer-Khmer Dictionary
-
សារពើ
( គុ.គុនសព្ទ, វិ. ស.None )
[សារ៉ៈ-- ]
or សរពើ (សៈរៈ--)
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(សវ៌, បុំ. ពហុ. សវ៌េ, វ > ព = សព៌េ; សព្វ, បុំ. ពហុ. សព្វេ) ទាំងពួង, ទាំងអស់, ទាំងមូល, ទាំងស្រុង, ទាំងគ្រប់; គ្រប់, គ្រប់សព្វ, សព្វគ្រប់, គ្រប់យ៉ាង; ទួទៅ; រាល់ : សារពើដំណាំ, សារពើទំនិញ, កិច្ចការសារពើ ។
- សព្វសារពើ អ្វីៗទាំងអស់ ។
-
សារពើយុត្ត
( ន.នាមសព្ទ )
[សារ៉ៈពើយុត]
or សរពើយុត្ត (សៈរ៉ៈ--)
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(សវ៌ + យុក្ត “ដែលប្រកបដោយលម្អគ្រប់យ៉ាង”; សព្វ + យុត្ត) ឈ្មោះការរចនាដែលប្រកបដោយលម្អឬក្បាច់រំលេចគ្រប់យ៉ាងលាយចម្រុះគ្នា : ក្បាច់សារពើយុត្ត, ការសារពើយុត្ត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សារពើ>សារពើ ឬ សរពើ ផង) ។
-
សារពើសូត្រ
( ន.នាមសព្ទ )
or សរពើ--ឬ --សូត
ឈ្មោះភាពការរចនាមួយបែប មានសណ្ឋានរបត់ញោចជាបីជ្រុង : ជើងកោសសារពើសូត្រ, កំពែងសារពើសូត្រ, ក្បាច់សារពើសូត្រ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សារពើ>សារពើ ឬ សរពើ ផង) ។
-
សារពេជ្ញ
[--រ៉ៈពេច់]
មើលពាក្យ សព៌េជ្ញ ។
-
សារព័ន
( គុ.គុនសព្ទ, វិ. ស.None )
[--រ៉ៈ--]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សវ៌, សវ៌េ) សព្វ, សារពើ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : សព្វសារព័ន ត្រូវមានគ្រប់គ្រាន់ កុំឲ្យមានខ្វះ អ្វីៗក៏ដោយ នេះខ្លះនោះខ្លះ ណាដែលកន្លះ ត្រូវដាក់បន្ថែម ។
-
សារភាព
(មើលក្នុងពាក្យ សារ ១ ឬ សារៈ ន.) ។
-
សារម្ភកថា
( ន.នាមសព្ទ )
[--រុ័ម-ភៈកៈ--]
( បា.បាលី ( បាលីភាសា ) )
សម្ដីប្រណាំងប្រជែង, សម្ដីដណ្ដើមយកឈ្នះ, ពាក្យប្រកួតប្រណាំង : សារម្ភកថាជាវាចាច្រើនតែ-កជម្លោះ ។
-
សារវ័ត្រ
( ន.នាមសព្ទ )
[--រ៉ៈវ៉ាត់]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(សវ៌ត្រ “ក្នុង... ទាំងពួង, ក្នុងទីទាំងពួង, សព្វអន្លើ , ទួទៅ”; សព្វត្រ, សព្វត្ថ) អ្នកត្រួតត្រាកិច្ចការទួទៅ, អ្នកមើលការខុសត្រូវគ្រប់ទីតំបន់ ។ សម័យសព្វថ្ងៃហៅចំពោះតែអ្នកដែលត្រួតក្បួនហែធំមើលប្រយ័ត្នមិនឲ្យមនុស្សដើរទទីសទទាសខុសរបៀប ។
-
សារា--
(ម. ក្នុង ព. សារ ១ ឬ សារៈ ន.) ។
-
សារាណីយ
( គុ.គុនសព្ទ )
[-រ៉ាណី ]
( បា.បាលី ( បាលីភាសា ) )
ដែលជាហេតុនាំឲ្យរឭក; ដែលគួរឲ្យនឹករឭក, ឲ្យនឹកឃើញមិនភ្លេច : ពាក្យសារាណីយ ។
- សារាណីយកថា (--រ៉ាណីយ៉ៈកៈ--) សម្ដីដែលគួរឲ្យនឹករឭក គឺសម្ដីដែលបានចួបសន្ទនាគ្នាហើយគួរឲ្យនឹករឭកគ្នាមិនភ្លេច, ពាក្យសំណេះសំណាល : សារាណីយកថា ជាវាចានាំឲ្យមានមិត្តភាព ។ សារាណីយកម្ម (--យ៉ៈ--) អំពើដែលត្រូវនឹកឃើញមិនភ្លេច, អំពើដែលជាហេតុនាំឲ្យនឹកឃើញ ។ល។