Khmer Dictionary: សារ
Chuon Nath's Khmer-Khmer Dictionary
-
សារាយ
( ន.នាមសព្ទ )
[--រ៉ាយ ]
វារិជជាតិមួយប្រភេទដើមល្អិតៗសៃមម៉ៃ ដុះក្នុងទឹកបឹង, ត្រពាំងឬដុះនៅថ្មជាដើមក្នុងសមុទ្រ : សារាយបឹង, សារាយសមុទ្រ ។ សារាយសមុទ្រមាន ៣ ប្រភេទ គឺ
- សារាយភ្លុក ដើមថ្លោសៗ សាច់រឹងបន្តិច;
- សារាយជើងមាន់ ដើមខ្លីៗបែកសាងញ៉ាង;
- សារាយអំបោះ ឬ
- សារាយស័ង្ខ ដើមល្អិតៗជាងសារាយឯទៀត សាច់ទន់ល្មៃសម្បុរ-ស ។ សារាយសមុទ្រទាំង ៣ ប្រភេទនេះ ប្រើការញាំជាម្ហូបក៏បាន ស្ងោរឲ្យរលួយធ្វើជាចាហួយប្រើជាបង្អែមក៏បាន : ញាំសារាយ, ចាហួយសារាយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សេវាល និង សេវាលជាតិ ផង) ។
-
សារាយអណ្តែត
( ន.នាមសព្ទ )
ឈ្មោះបទភ្លេងបុរាណខ្មែរមួយមេ : ភ្លេងសារាយអណ្តែត (សម្រាប់លេងបឹងក្នុងពេលចំណេញវស្សា ជាពួកជាមួយនឹងភ្លេងសំពៅថយ, ភ្លេងអុំទូក) ។
-
សារិកា
( ន.នាមសព្ទ )
[--រ៉ិ-- ]
or សាលិកា
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(សារិក, សារិកា ឬ ឝារិកា; សាលិកា) ឈ្មោះបក្សីពួកមួយ, មាន ៣ ប្រភេទគឺ
- សារិកាកែវ ឬ
- សារិកាឪឡុង សម្បុរខ្មៅ ចំពុះលឿងទុំ ទងត្រចៀកយារ សម្បុរ-ស និងលឿងខ្ចី សំឡេងក្រអួន, បើចាប់យកពីតូចមកដាក់ទ្រុងចិញ្ចឹមបង្ហាត់ឲ្យរៀនថាតាម អាចនិយាយភាសាមនុស្សបាន ប៉ុន្តែចេះមិនគ្រប់គ្រាន់ទេ;
- សារិកាក្របី សម្បុរខ្មៅមាត្រតូចជាងសារិកាកែវ ចំពុះលឿងខ្ចី, ច្រើនពេញចិត្តទំលើខ្នងក្របីគោ ចឹកដង្កែជាអាហារ;
- សារិកាឪម៉ៃ មាត្រនិងសម្បុរស្រដៀងនិងប្រចៀច ចំពុះលឿងខាងចុង ត្រចៀកសម្បុរលឿង ។
-
សារី
( ន.នាមសព្ទ )
[-រី ]
ឈ្មោះផ្លែឈើមួយប្រភេទ មកពីប្រទេសក្រៅ, ប្រើជាអាហារជម្រះមាត់ ។
-
សារីបុត្ត
( ន.នាមសព្ទ )
[--រ៉ីបុត ]
or សារីបុត្រ
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឝារីបុត្រ) នាមព្រះអរហន្តអង្គមួយ ជាអគ្គសាវ័ក (សាវ័កស្ដាំ) នៃព្រះសក្យមុនីគោតម, ជាគូនឹងព្រះមោគ្គល្លាន; បកតិនាមរបស់ព្រះមហាថេរអង្គនេះជា ឧបតិស្សៈ, លុះមកបួសក្នុងពុទ្ធសាសនា ព្រះបរមសាស្ដាទ្រង់ហៅថា សារីបុត្ត ព្រោះលោកជាបុត្តនៃនាងព្រាហ្មណីឈ្មោះ សារី; ហៅដោយដាក់ពាក្យ មហា ស៊ែមមកផងជា មហាសារីបុត្ត ក៏បាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ធម្មសេនាបតី ផង) ។
-
សារីរសាស្រ្ត
( ន.នាមសព្ទ )
[--រ៉ីរ៉ៈសាស ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឝារីរ + ឝាស្រ្ត) គម្ពីរ, ក្បួន, តម្រា, វិជ្ជា សម្រាប់រៀនសង្កេតឲ្យស្គាល់លក្ខណៈអាការក្នុងរូបកាយ ឬសម្រាប់សង្កេតឲ្យស្គាល់អាការរោគក្នុងសរីរៈ ។
-
សារីរិក
( គុ.គុនសព្ទ )
[--រ៉ី-- ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឝារីរិក) ដែលកើតឬមានក្នុងសរីរៈ; ដែលជាប់ទាក់ទងដោយសរីរៈ ។
- សារីរិកធាតុ (--កៈធាត) ព្រះអដ្ឋិធាតុនៃព្រះសម្មាសម្ពុទ្ធ (ហៅដោយគោរពយ៉ាងក្រៃលែងថា ព្រះបរមសារីរិកធាតុ) ។
-
សារុង
( ន.នាមសព្ទ )
[--រ៉ុង ]
សំពត់អំបោះឬសូត្រ ត្បាញចាក់ជាក្រឡាឆ្លាស់ព័ណ៌ ឬធ្វើជាផ្កា ជាគំនូរ រំលេចព័ណ៌សម្រាប់ភ្ជើញស្លៀកសម្លុយ, ជាសម្លៀករបស់ចាមជ្វាជាដើម : សារុងអំបោះ, សារុងសូត្រ ។ សារុងដែលខ្មែរប្រើមាន ២ ប្រភេទគឺ សារុងស្រី, សារុងប្រុស; សារុងសម្រាប់ស្រីៗសុទ្ធតែមកពីបរទេស, ស្រីៗអាចប្រើជាប្រក្រតីបាន មិនទាស់ទំនងរបស់សុជីវធម៌ខ្មែរទេ, ឯសារុងសម្រាប់ប្រុសៗ ច្រើនតែត្បាញក្នុងប្រទេសកម្ពុជា, ប្រុសៗស្លៀកបានចំពោះតែក្នុងផ្ទះលំនៅ ក្នុងពេលដែលយល់ថាគួរស្លៀកបាន, ពុំអាចស្លៀកដើរចេញទៅខាងក្រៅផ្ទះលំនៅឡើយ (នេះជាសុជីវធម៌ដ៏សមរម្យរបស់ខ្មែរ) ។
-
សារុប្ប
(ម. ក្នុង ព. សារូប) ។
-
សារូ
( ន.នាមសព្ទ )
[--រូ ]
ឈ្មោះសំពត់មួយប្រភេទ សាច់ស្ដើងម៉ដ្ឋខៃ, មកពីប្រទេសក្រៅ ។