Khmer Dictionary: អនិស្សរៈ
Chuon Nath's Khmer-Khmer Dictionary
-
អនិស្សរ
( ន.នាមសព្ទ )
[អៈនិស-សៈរ៉ៈ]
or អនិស្សរៈ
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(< អន៑ “មិន, មិនមែន; ពុំ, ពុំមែន, ឥត” + ឥស្សរ “ជាធំ”; អនីឝ្វរ < អន៑ + ឦឝ្វរ) ដែលមិនមែនជាធំ; អ្នកដែលមិនមែនជាធំលើគេ, ចិត្តដែលមិនមែនជាធំលើរូបកាយ : ខ្លួនខ្ញុំជាអនិស្សរៈ ធ្វើម្តេចនឹងសម្រេចការនេះបាន ! (បើស្ត្រីនិង ព. ហុ. ជា អនិស្សរា) ។ ព. ផ្ទ. ឥស្សរ, ឥស្សរា ។
- អនិស្សរជន ឬ - --បុគ្គល ជនឬបុគ្គលដែលមិនមែនជាធំលើគេ ។
- អនិស្សរភាព ភាវៈឬភាពនៃអ្នកដែលមិនមែនជាឥស្សរៈ; ដំណើរមិនមែនជាធំលើគេ ។ល។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើជា អនិស្សរោ, អនិស្សរា, អនិស្សរំ ក៏បាន, ដូចជាកាព្យថា : កាលខ្លួននៅក្មេង កុំយកការលេង មកធ្វើជាមុខ ត្រូវខំរៀនសូត្រ កុំស៊ុកគ្រលុក សន្សំទ្រព្យទុក តាមវ័យកុំធ្លោយ ។ ដល់ចាស់ជរា អនិស្សរា កម្លាំងថយខ្សោយ ធ្វើអ្វីពុំកើត ភ្លេចមុខភ្លេចក្រោយ គួរកុំបណ្តោយ ឲ្យខាតវេលា ។ អាយុជីវិត ភ្លេចពុំបានគិត អាទិត្យចន្រ្ទា ថ្ងៃស៊ីយប់ស៊ី ខ្ទេចខ្ទីអាត្មា ដល់ពេលអនិច្ចា ទើបភ្ញាក់ខ្លួនព្រើត ។ ឬមួយបែបទៀតថា : ខ្លួនប្រាណជនចាស់ ទ្រមតាមចំណាស់ អនិស្សរា ធ្វើអ្វីលែងកើត រស់តែមាត់ថា អ្នកមានប្រាជ្ញា គួរកាន់សុចរិត ។ តាំងពីខ្លួនក្មេង កុំគិតតែលេង ភ្លាំងភ្លេចការណ៍ពិត លុះដល់ខ្លួនចាស់ ទើបកាន់សុចរិត រូបកាយមិនស្បិត ស្ដាប់ចិត្តចង់ឡើយ ។
Headley's Khmer-English Dictionary
-
No matching entries found!