Khmer Dictionary: អាចារៈ
Chuon Nath's Khmer-Khmer Dictionary
-
អាចារ
( ន.នាមសព្ទ )
[--រ៉ៈ ]
or អាចារៈ
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(អាចារ) ការប្រព្រឹត្ត, ចរិយា; ឫក, ឫកពា, មារយាទ, ឫកមារយាទ; បែបបទ, សណ្ដាប់ធ្នាប់ : មានអាចារៈល្អ, មានអាចារៈពុំគួរសម ។
- អាចារកុសល (--សល់) អ្នកដែលឈ្លាសក្នុងការរក្សាមារយាទឲ្យល្អ (បើស្ត្រីជា អាចារកុសលា) ។
- អាចារកោសល្ល ឬ --កោសល្យ (--សល់) ភាពជាអ្នកឈ្លាសក្នុងការរក្សាមារយាទឲ្យល្អ ។
- អាចារវិន័យ ច្បាប់សម្រាប់រក្សាមារយាទឲ្យល្អ, ឲ្យត្រឹមត្រូវ ។
- អាចារវិបត្តិ វិបត្តិមារយាទ គឺខូចមារយាទ, ខូចឫក ។
- អាចារសម្បត្តិ ឬ--សម្ប័ទ, --សម្បទា (--ស័ម-ប៉ៈ--) ការបរិបូណ៌ដោយមារយាទល្អ គឺដំណើរមានមារយាទល្អឬត្រឹមត្រូវ ។
- អាចារសម្បន្ន (--សំ-ប័ន) អ្នកដែលបរិបូណ៌ដោយមារយាទល្អ (បើស្ត្រីជា អាចារសម្បន្នា អ. ថ. --ស័ម-បុ័ន-ន៉ា) ។
- អាចារសាស្រ្ត ក្បួននិយាយពីអាចារៈ; វិទ្យាសាស្រ្តចែងអំពីចរិយា, ឫកពា, សណ្តាប់ធ្នាប់របស់មនុស្ស ។
- អាចារារិយៈ (មើលក្នុងពាក្យ អរិយ) ។ល។ បើរៀងភ្ជាប់ពីខាងចុងសព្ទដទៃ អ. ថ. --ចា, ដូចជា ទុរាចារ, សមាចារ, អភិសមាចារ ជាដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំងនេះ) ។ល។
Headley's Khmer-English Dictionary
-
No matching entries found!