Khmer Dictionary: អោត
Chuon Nath's Khmer-Khmer Dictionary
-
ឱត
( កិ.កិរិយាសព្ទ ) or អោត
ស្រែកពេញសំឡេង ឬស្រែកឮគ្រលួចម្តងៗ : ឱតពេញសំឡេង, ខំឱតឲ្យឮខ្លាំង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អូត ផង) ។ គុ. ដែលចេញសូរឱត : សំឡេងឱត ។
- ឱតភ័ន្ត ឱតឲ្យភ័ន្ត, ឱតបំភាន់, ឱតបំភ្លៃ : សំឡេងមានឱតភ័ន្ត សំឡេងមានខ្ពស់មានទាបតាមទំនងបទ (ចំពោះតែការសូត្របទឬច្រៀងនិងភ្លេងតន្រ្តី) ។
- សម្ដីមានឱតភ័ន្ត សម្ដីមានរបៀបបែបបទត្រឹមត្រូវ, សម្ដីមិនឆ្គង ។
- មានឱតមានភ័ន្ត មានបែបមានយ៉ាង, មានតិចៗស្មើៗឮខ្លាំងៗ (ចំពោះតែវាចា) : សម្ដីមានឱតមានភ័ន្ត, និយាយមានឱតមានភ័ន្ត គឺសម្ដីឬនិយាយស្មើៗតិចៗ ក៏មាន ឱតសំឡេងឲ្យឮខ្លាំងៗម្តងៗ ដើម្បីបញ្ជាក់ការណ៍ឲ្យច្បាស់ដោយសង្កាត់ៗ តាមដំណើររឿងហេតុនីមួយៗ អាចឲ្យអ្នកស្ដាប់ក្នុងទីប្រជុំភ័ន្តភាំងស្រឡាំងកាំងគាំងកើលគំនិត តវ៉ាពុំកើតឬចប់ស្រេចត្រឹមប៉ុណ្ណោះក៏មាន ។ ព. ទ. បុ. ត្រុកៗអ្នកស្រុកមើលងាយ រលាស់គូទខ្ចាយមានឱតមានភ័ន្ត (ថា... រលាស់ខ្លួនខ្ចាយ... ក៏មាន) និយាយពីអ្នកមានចំណេះវិជ្ជាព្រមទាំងសម្ដីថ្វីមាត់ ប៉ុន្តែធ្វើឫកពាត្រុកៗ ញើបៗបែបហាក់ដូចជាល្ងង់ខ្លៅណាស់, លុះដល់វេលាត្រូវការស្រាប់តែបញ្ចេញប្រាជ្ញឲ្យឃើញជាក់ស្តែង ក្នុងកណ្តាលជំនុំចំណោម ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ធៀបពាក្យ ឱតភ័ន្ត ថា : គាត់ហ្នឹងគាត់ធ្វើឫកត្រុកៗ បានជាអ្នកស្រុកខ្លះមើលងាយ ស្រាប់តែដល់គាត់រើកម្ចាយ សម្ដីលែបខាយមានឱតភ័ន្ត ។ ពេលនោះអ្នកស្រុកភ្នែកសព្រោង តោងគ្នារយោងស្ងើចគាត់លាន់ ពីព្រោះគាត់មានវោហារគ្រាន់ អ្នកស្ដាប់លូកលាន់គាត់ពុំបាន ។
Headley's Khmer-English Dictionary