Khmer Dictionary: ឧត្រាស
Chuon Nath's Khmer-Khmer Dictionary
-
ឧត្តាស
( ន.នាមសព្ទ )
[អ៊ុត-តាសៈ]
or ឧត្រាស
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
សេចក្ដីខ្លាចខ្លាំង, សេចក្ដីតក់ស្លុត (សរសេរជា ឧត្តាសៈ ឬ ឧត្រាសៈ ក៏បាន) ។ សម្រាប់ប្រើក្នុងកាព្យតាមដោយកវីត្រូវការប្រើ, ដូចជាកាព្យថា : ដើរក្នុងព្រៃជ្រៅ ក្រឡេកមើលទៅ ឃើញសត្វរមាស ឈរស្ពឹងពីមុខ ក៏កើតឧត្រាស ឃើញក្តីវិនាស នៅជិតបង្កើយ ។
- ឧត្តាសការណ៍ ឬ - ឧត្រាស-- ហេតុឬដំណើរដែលគួរឲ្យខ្លាចខ្លាំង ។
- ឧត្តាសចិត្ត ឬ - ឧត្រាស-- ចិត្តតក់ស្លុត ។ ឧ
- ត្តាសដ្ឋាន,
- ឧត្រាសស្ថាន ឬ - ឧត្តាសនីយដ្ឋាន ទីដែលគួរឲ្យខ្លាចខ្លាំង ។
- ឧត្តាសភាព ឬ - ឧត្រាស-- ភាពនៃសេចក្ដីតក់ស្លុត, ដំណើរតក់ស្លុត ។ល។
Headley's Khmer-English Dictionary
-
ឧត្រាស
See: ឧត្តាស