Khmer Dictionary: ឧបេក្សា
Chuon Nath's Khmer-Khmer Dictionary
-
ឧបេក្ខា
( ន.នាមសព្ទ )
[អ៊ុប៉េក-ខា ឬក៏ អ៊ុបែក-ខា ]
or ឧបេក្សា
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ការតាំងចិត្តជាកណ្ដាល, សេចក្ដីព្រងើយកន្តើយ, ដំណើរមិនលម្អៀងទៅខាងណា : តាំងចិត្តជាឧបេក្ខា ។ ខ្មែរប្រើជា គុ. ក៏មាន : ចិត្តឧបេក្ខា ចិត្តជាកណ្តាល, ចិត្តព្រងើយកន្តើយ ។
- ឧបេក្ខាសម្បយុត្ត ឬ
- --សហគត (អ៊ុប៉េក-ខាស័ម-ប៉ៈ-យុត ឬ--សៈហៈគត់) ចិត្តជាឧបេក្ខា ។
- ឧបេក្ខា ឬ - ឧបេក្សា នេះជាប័ក្ខពួកនៃព្រហ្មវិហារធម៌បួន, រាប់រួមគឺ មេត្តា ការរាប់អានជិតដិតស្និទ្ធស្នាលនឹងគ្នា, ករុណា ការអាណិតអាសូរគ្នាទៅវិញទៅមក, មុទិតា ការរីករាយជានិច្ចចំពោះសេចក្ដីសុខ-ចម្រើននៃអ្នកដទៃ, ឧបេក្ខា ការតាំងចិត្តជាកណ្តាលៗស្មើៗ ។ ព្រហ្មវិហារធម៌ទាំងបួននេះជាប្រភពនៃសន្តិភាពនិងវឌ្ឍនភាពក្នុងលោក... (ព. ពុ.) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : មេត្តា-ករុណា-មុទិតា ឧបេក្ខាទាំងបួននេះសោភា ប្រសិនបើជនទាំងអស់គ្នា អាចកាន់រក្សាឲ្យដិតដល់ ។ សមលោកទាំងមូលបានសុខស្ងប់ ត្រឡប់ជាឥតជ្រួលច្របល់ ព្រោះធម៌បួននេះបញ្ចេញផល ផ្តល់សន្តិសុខឲ្យជានិច្ច ។ សូម្បីដាច់តែមេត្តាមួយ ទុក្ខព្រួយតែងតែប៉ះទង្គិច ឈឺចាប់ក្ដៅផ្សាជាងឃ្មុំទិច លិចលង់ហិនហោចជាអនេក ។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ព្រហ្មវិហារ ក្នុងមេពាក្យ ព្រហ្ម ទៀតផង) ។
Headley's Khmer-English Dictionary
-
No matching entries found!