Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: គ

Chuon Nath's Khmer-Khmer Dictionary
  1. គម្រិងគម្រាំង ( គុ.គុនសព្ទ )
    ដែល​គគ្រិង​គគ្រាំង : សាច់​គម្រិងគម្រាំង គឺ​សាច់​គគ្រិង​គគ្រាំង ។
  2. គម្រិះ ( គុ.គុនសព្ទ, ន.នាមសព្ទ )
    គគ្រិះ, ដែល​គគ្រិះ​កខ្វក់ : ខ្មៅ​គម្រិះ; អា​គម្រិះ ! (ព. ទ្រ. ម.) ។
  3. គម្រៀវ ( គុ.គុនសព្ទ, ន.នាមសព្ទ )
    ដែល​គេ​គ្រៀវ​ហើយ; សត្វ​មាន​គោ​ជាដើម ដែល​គេ​គ្រៀវ​ហើយ​ទីទៃ​ពី​សត្វ​ដែល​គេ​មិន​គ្រៀវ គេ​ទុក​ឲ្យ​វា​ឡើង​ក : គោ​គម្រៀវ, ក្របី​គម្រៀវ, ជ្រូក​គម្រៀវ ។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កម្រៀវ ផង) ។
  4. គម្រៀវ ( គុ.គុនសព្ទ, ន.នាមសព្ទ )
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . )កម្រៀវ) ។
  5. គម្រេច ( ន.នាមសព្ទ )   ( ព. ថ.ពាក្យថ្មី )
    ការ​គ្រេច : គម្រេច​ដៃ​ប៉ុណ្ណឹង​មិន​ជា​ធ្ងន់​អ្វី​ប៉ុន្មាន​ទេ ។
  6. គម្រោង ( ន.នាមសព្ទ )
    ការ​ដែល​គេ​គ្រោង​ទុក​ជា​មុន : គម្រោង​ការ, សំណង់​នេះ​មាន​គម្រោង​ទុក​ហើយ ។
  7. គម្លង់ ( គុ.គុនសព្ទ, ន.នាមសព្ទ )
    ដែល​កើត​ឃ្លង់; មនុស្ស​ឃ្លង់ : មនុស្ស​គម្លង់ (ព. ទ្រ. ម.) ។
  8. គម្លាន ( ន.នាមសព្ទ )
    សេចក្ដី​ឃ្លាន : ស៊ូ​ទ្រាំ​អត់​សម្រេក​គម្លាន ។ សុភាសិត​ថា រោគ​អ្វី​ពុំ​ស្មើ​នឹង​គម្លាន, គ្មាន​អ្វី​ពុំ​ស្មើ​គ្មាន​ប្រាជ្ញា, ចំណាប់​អ្វី​ពុំ​ស្មើ​នឹង​ទោសា, ជា​អ្វី​ពុំ​ស្មើ​​នឹង​ចិត្ត​ជា ។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឃ្លាន ទៀត​ផង) ។
  9. គយ ( ន.នាមសព្ទ )
    អាករ​ព្រះ​រាជ​ធានី ដែល​ហូត​យក​ពី​សរពើ​ទំនិញ ដែល​នាំ​ចេញ​ចូល​ទៅ​មក ។ ក្រសួង​ដែល​កាន់​កាប់​ខាង​មុខ​ហូត​អាករ​ព្រះ​រាជ​ធានី​នោះ ក៏​ហៅ​ថា គយ ដែរ ។
  10. គយ ( កិ.កិរិយាសព្ទ, គុ.គុនសព្ទ )
    ដែល​ទើប​នឹង​ទុំ​មួយ​ៗ ច្បោល​ៗ (ផ្លែ​ឈើ) : ផ្លែ​ស្វាយ​ដែល​ទើប​នឹង​គយ​មួយ​ៗ ។

<< Prev   1 ... 10   11   12   13   14   15   16   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar