Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: គ

Chuon Nath's Khmer-Khmer Dictionary
  1. គិរីវង្កត ( ន.នាមសព្ទ ) [--វង់កត់ ]   ( បា.បាលី​ ( បាលីភាសា ) )
    ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វង្កត ។
  2. គិល ( ន.នាមសព្ទ )
    គន្លាក់, គល់ : (ពាក្យ អាសគ្រាម) ។
  3. គិលាន ( គុ.គុនសព្ទ, ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (គ្លាន) អ្នក​ឈឺ, អ្នក​មាន​ជំងឺ; ដែល​ឈឺ ។
    - គិលានដ្ឋាន (--ន៉ាត់-ឋាន) មន្ទីរ​សម្រាប់​ព្យាបាល​មនុស្ស​ឈឺ, វេជ្ជ​មន្ទីរ សម្រាប់​ថែ​រក្សា​អ្នក​ជំងឺ តែ​មិន​មាន​កន្លែង​សម្រាប់​ឲ្យ​មនុស្ស​ឈឺ​ដេក​ទេ ។
    - គិលាន​សង្រ្គោះ (--ន៉ៈ--) ការ​ជួយ​ទំនុកបម្រុង​អ្នក​ជំងឺ ។
    - គិលានុបដ្ឋាក (--ប៉័ត-ឋាក) អ្នក​បម្រើ, អ្នក​ថែទាំ​អ្នក​ជំងឺ ។ ឥត្ថី. គិលានុបដ្ឋាយិកា ។
    - គិលានុបដ្ឋាន (--ប៉័ត-ឋាន) ការ​បម្រើ,ថែទាំ, ទំនុកបម្រុង​អ្នក​ជំងឺ; មន្ទីរ​ពេទ្យ​ព្យាបាល​អ្នក​ជំងឺ ។ គិលានុបដ្ឋាន​ព្រះ​មហា​ក្សត្រិយានី ឈ្មោះ​មន្ទីរ​សង្ឃ​ពេទ្យ​មួយ​ក្នុង​ព្រះ​រាជ​ធានី​ភ្នំពេញ ។
  4. គី ( ន.នាមសព្ទ )
    កំពឹស​សមុទ្រ ឬ ផ្អក​ធ្វើ​ដោយ​កំពឹស​សមុទ្រ : ផ្អក​គី (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កពិ ផង) ។
  5. គីង្គក់ ( ន.នាមសព្ទ )
    ឈ្មោះ​សត្វ​ពួក ១ រាង​អើត​មុខ​ស្បែក​គគ្រាត សន្ដាន​នឹង​កង្កែប​ តែ​នៅ​លើ​គោក ។ ប្រទាល​មួយ​យ៉ាង​មាន​សណ្ឋាន​បែប​គីង្គក់​ ហៅ​ថា ប្រទាល​គីង្គក់ ។
  6. គីតសាស្ត្រ ( ន.នាមសព្ទ ) [គីតៈ-សាស]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    ក្បួន​តម្រា​ដែល​និយាយ​ពី​ចម្រៀង ឬ​ទំនុក​ច្រៀង, ក្បួន​ចម្រៀង​ ។
  7. គីមី ( ន.នាមសព្ទ )   ( បារ.បារាំង ( ភាសាបារាំងសែស ) )
    (Chimie) វិទ្យា​សាស្ត្រ​សម្រាប់​ពិនិត្យ​ពិចារណា​អំពី​ធម្ម​ជាតិ​និង​គុណ​ភាព​នៃ​វត្ថុ​ធាតុ​ផ្សេង​ៗ, ការ​ផ្សំ​វត្ថុ​ធាតុ​ផ្សេង​ៗ ឲ្យ​រលាយ​ចូល​គ្នា​ទៅ​វិញ​ទៅ​មក ។ វិទ្យា​សាស្ត្រ​ផ្នែក​ខាង​អង្គ​សរល ។
  8. គីឡូ ( ន.នាមសព្ទ )   ( បារ.បារាំង ( ភាសាបារាំងសែស ) )
    (Kilo) បុព្វ​បទ​មាន​ន័យ​ថា មួយ​ពាន់ (១.០០០) ។ បារាំង​ប្រើ​ជា ន. ជា​ពាក្យ​បំប្រួញ​របស់​ពាក្យ​ថា គីឡូ​ក្រាម គឺ​បើ​គេ​និយាយ​ថា ១​គីឡូ ឬ ២ គីឡូ បាន​ន័យ​ថា ទម្ងន់ ១ គីឡូ​ក្រាម ឬ ២ គីឡូ​ក្រាម ។ ចំណែក​ខ្មែរ​យើង​ប្រើ​ពាក្យ គីឡូ នេះ​សំ​ដៅ​យក​ទាំង​ទម្ងន់​ទាំង​ចម្ងាយ​ដូច​ជា អង្ករ​១​គីឡូ គឺ​អង្ករ ១ គីឡូ​ក្រាម (១.០០០ ក្រាម); ផ្លូវ​មាន​ចម្ងាយ ១ គីឡូ គឺ​ផ្លូវ​មាន​ចម្ងាយ ១ គីឡូ​ម៉ែត្រ (១.០០០ ម៉ែត្រ) ។
  9. គីឡូក្រាម ( ន.នាមសព្ទ )   ( បារ.បារាំង ( ភាសាបារាំងសែស ) )
    (Kilogramme) ទម្ងន់​មាន​ប្រមាណ​មួយ​ពាន់​ក្រាម គឺ​មួយ​នាឡិ​ដប់​តម្លឹង​ប្រាំ​ពីរ​ជី ។
  10. គីឡូតោន ( ន.នាមសព្ទ )   ( បារ.បារាំង ( ភាសាបារាំងសែស ) )
    (Kilotonne) មួយ​ពាន់​តោន, ជា​ខ្នាត​សម្រាប់​ប្រមាណ​កម្លាំង​នៃ​ការ​ផ្ទុះ បរមាណូ ។

<< Prev   1 ... 15   16   17   18   19   20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar