Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឃ

Chuon Nath's Khmer-Khmer Dictionary
  1. ឃាំង ( កិ.កិរិយាសព្ទ )
    រាំងរា, ស្ទាក់​ដំណើរ : ឃាំង​ផ្លូវ​មិន​ឲ្យ​មនុស្ស​ដើរ ។ វេវ. ខាំង ។
  2. ឃិនឆាយ ( ន.នាមសព្ទ ) or ឃុយឆាយ   ( ចិ.ចិន (ភាសាចិន) )
    ឈ្មោះ​បន្លែ​ចិន​មួយ​យ៉ាង សណ្ឋាន​ប្រហែល​នឹង​វ៉ាន់ស៊ុយ តែ​ស្លឹក​ធំ​ជាង​វ៉ាន់ស៊ុយ ក្លិន​ក៏​ខុស​គ្នា ។
  3. ឃឹក​ៗ ( ឧ.ឧទានសព្ទ )
    សូរ​ដោយ​រលាក់​អ្វី​ៗ ដែល​ធ្ងន់ ឬ សូរ​សើច​ដោយ​ទប់​មិន​ឲ្យ​លាន់​ឮ​ខ្លាំង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គឃឹក​ៗ ផង) ។
  4. ឃឹម ( ន.នាមសព្ទ )   ( ចិ.ចិន (ភាសាចិន) )
    ឈ្មោះ​គ្រឿង​ភ្លេង​មួយ​យ៉ាង មាន​ខ្សែ​ធ្វើ​ដោយ​លួស មាន​ស្នូក ។
  5. ឃុន ( ន.នាមសព្ទ )
    ទី​តំណែង​អ្នក​មាន​បណ្ដា​ស័ក្តិ​បួន​ហ៊ូពាន់ : ឃុន​ភក្ដី​សម្បត្តិ ... ។
  6. ឃុយឆាយ ( ន.នាមសព្ទ )
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឃិនឆាយ ផង) ។
  7. ឃុំ ( ន.នាមសព្ទ )
    នាទី​ក្នុង​អំណាច​មេ​ឃុំ​មួយ គឺ​ប្រជុំ​ភូមិ​ច្រើន ឬ តិច​តាម​បញ្ញត្តិ​រាជការ​រដ្ឋបាល : មន្រ្តី​ឃុំ, មេ​ឃុំ, ប្រាក់​សម្រាប់​ឃុំ ។ ឥឡូវ​នេះ​ប្រើ​ជា សង្កាត់; មេ​ឃុំ​ហៅ​ថា ចៅ​សង្កាត់ ។
  8. ឃុំ ( គុ.គុនសព្ទ )
    ដែល​នៅ​ក្ដៅ​ឧណ្ហ​ៗ : ទឹក​ឃុំ (គ្រាម​ភាសា និយាយ​តាម​ទម្លាប់​ដោយ​ភូមិ​ស្រុក​ខ្លះ) ។
  9. ឃុំ ( កិ.កិរិយាសព្ទ )
    ខាំង​រក្សា​មិន​ឲ្យ​ទៅ​ណា​តាម​អំពើ​ចិត្ត : ឃុំ​មនុស្ស​ទោស​ក្នុង​គុក ។ ន. ដំណើរ​ដែល​ឃុំ : នៅ​ក្នុង​ឃុំ​មិន​ទាន់​រួច​នៅ​ឡើយ ។
  10. ឃូរៗ ( ឧ.ឧទានសព្ទ )
    សូរ​ខ្យល់​កើត​ដោយ​ផ្លុំ, ដោយ​សប់, ដោយ​បក់, ផ្លុំ​ឃូរ​ៗ, សប់​ភ្លើង​ឃូរ​ៗ, ខ្យល់​ឃូរ​ៗ ។

<< Prev   1   2   3   4   5   6   ... 9   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar