Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឃ

Chuon Nath's Khmer-Khmer Dictionary
  1. ឃូសៗ ( ឧ.ឧទានសព្ទ )
    សូរ​ឮ​ដោយ​គោះ, ដោយ​ក្អក​ស្ងួត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គឃូស ផង) ។
  2. ឃើញ ( កិ.កិរិយាសព្ទ )
    ឆ្លុះ​យល់​រូប​ប្រាកដ​ដោយ​ភ្នែក : ឃើញ​មនុស្ស​ដើរ​ច្រើន​នាក់ ។
  3. ឃែត ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    គ្រស៊ែត, ទទេ : ទៅ​វិញ​ឃែត គឺ​ទៅ​វិញ​ទទេ ឥត​បាន​អ្វី​សោះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គ្រស៊ែត ផង) ។
  4. ឃោរ ( គុ.គុនសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ខ្លាំង, ពន្លឹក, គួរ​ខ្លាច, គួរ​ស្បើម : ខឹង​ឃោរ គឺ​ខឹង​ខ្លាំង ។ បុរាណ​មាន​ប្រើ​ជា ន. ខ្លះ​ដូច​ពាក្យ​ថា បុណ្យ​បាត់​ដ្បិត​បាប លាភ​បាត់​ដ្បិត​ឃោរ ។
  5. ឃោរឃៅ ( គុ.គុនសព្ទ )
    ខ្លាំង​ក្រៃ, ពន្លឹក​គួរ​ខ្លាច, ហៅ​ហាន, មោះមុត, កាច​ខ្លាំង​ឥត​មាន​មេត្តា​ប្រណី : ចិត្ត​ឃោរឃៅ, ចោរ​ឃោរឃៅ ។
  6. ឃោស ( ន.នាមសព្ទ ) or ឃោសៈ   ( បា.បាលី​ ( បាលីភាសា ) )
    (ឃោស “សូរ, សំឡេង​គឹក​កង”) ឈ្មោះ​ព្យញ្ជនៈ ដែល​មាន​សំឡេង​គឹក​កង​មាន ២១ តួ គឺ គ​ឃ​ង, ជ​ឈ​ញ, ឌ​ឍ​ណ, ទ​ធ​ន, ព​ភ​ម; យ​រ​ល​វ​ហ​ឡ; និង​ស្រៈ​ពេញ​តួ​ទាំងអស់ ក៏​រាប់​បញ្ចូល​ក្នុង​ពួក​អក្សរ ឃោសៈ ដែរ ។ ពាក្យ​ផ្ទុយ អឃោសៈ ។
  7. ឃោសនា ( ន.នាមសព្ទ ) [ឃោស្នា ]   ( បា.បាលី​ ( បាលីភាសា ) )
    សំដី​គឹកកង, សំឡេង​កង​រំពង, អឺងអាប់; ការ​ប្រកាស, ការ​ស្រែក​ប្រកាស​ឮ​ខ្លាំង​ៗ ផ្សាយ​ដំណឹង​ឲ្យ​សាធារណ​ជន​ដឹង, ការ​ផ្សាយ​ដំណឹង​ឲ្យ​ឮ​សាយ​សុស​សព្វ​គ្នា ។ ប្រើ​តាម​ទម្លាប់​ចំពោះ​តែ​ការ​ប្រកាស​អង្គាស​វត្ថុ​ផ្សេង​ៗ ធ្វើ​បុណ្យ​ឲ្យ​ទាន; ប្រើ​ជា ន. ឬ គុ. ឬ កិ. ក៏​បាន : សេចក្ដី​ឃោសនា, សំបុត្រ​ឃោសនា​; អាចារ្យ​ឃោសនា​ចង្ហាន់, ឃោសនា​ចតុប្បច្ច័យ (សរសេរ​ក្លាយ​ជា ឃោស្នា តាម​សូរ​សំនៀង​និយាយ​ក៏​មាន; សរសេរ​បែប​នេះ សម្រាប់​ប្រើ​ក្នុង​កាព្យ, សរសេរ​ត្រឹម​ត្រូវ​ជា ឃោសនា អ. ថ. ឃោស្នា) ។
  8. ឃោសនាការ ( ន.នាមសព្ទ ) [--ស្នាកា ឬ --សៈន៉ាកា ]   ( បា.បាលី​ ( បាលីភាសា ) )
    ឈ្មោះ​ក្រសួង​រដ្ឋ​មន្រ្តី​មួយ​ផ្នែក ខាង​ការ​ផ្សាយ​ដំណឹង​ផ្សេង​ៗ : ក្រសួង​ឃោសនា​ការ ។
  9. ឃោសាឃោសវិមុត្ត ( ន.នាមសព្ទ ) [--សៈវិមុត ]   ( បា.បាលី​ ( បាលីភាសា ) )
    អក្ខរៈ​ដែល​រួច​ផុត​ស្រឡះ​ពី​ឃោសៈ និង​អឃោសៈ គឺ​មិន​មែន​ជា​ឃោសៈ ឬ អឃោសៈ បាន​ដល់​និគ្គហិត (º) ។
  10. ឃោស្នា ( ន.នាមសព្ទ )
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឃោសនា) ។

<< Prev   1   2   3   4   5   6   ... 9   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar