webease

Khmer-English-Khmer Dictionaries

Chuon Nath's Khmer-Khmer Dictionary
  1. ឃ្មមៗ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ពាក្យ​សម្រាប់​ចម្រើន​ពាក្យ​ស៊ី, ពាក្យ​ទំពា​ឲ្យ​ប្លែក​ឡើង : ស៊ី​ឃ្មម​ៗ, ទំពា​ឃ្មម​ៗ គឺ​ស៊ី, ទំពា​ដោយ​មាន​អាហារ​ពេញ​ទុល​ក្នុង​មាត់ ។
  2. ឃ្មាតខ្មី ( កិ.កិរិយាសព្ទ )
    ខំ​ប្រឹង, សង្វាត​ខ្លាំង : ឃ្មាត​ខ្មី​ធ្វើ​ការ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ខ្មីឃ្មាត ផង) ។
  3. ឃ្មាមៗ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ពាក្យ​សម្រាប់​ចម្រើន​ពាក្យ​ទំពា, ពាក្យ​ស៊ី​ឲ្យ​ប្លែក​ឡើង : ទំពា​ឃ្មាម​ៗ, ស៊ី​ឃ្មាម​ៗ គឺ​ទំពា, ស៊ី​ដោយ​មាន​អាហារ​សាយ​ពេញ​ថ្ពាល់​ទាំង​ពីរ ។
  4. ឃ្មឹក ( ប.បរិវារសព្ទ )
    ពាក្យ​សម្រាប់​ចម្រើន​ពាក្យ​ក្រាស់​ឲ្យ​វិសេស​ឡើង : ក្រាស់​ឃ្មឹក ។
  5. ឃ្មឹល ( គុ.គុនសព្ទ )
    ដែល​ឡើង​សាច់​ក្រាស់​កន្ទឹស : សាច់​ឡើង​ឃ្មឹល, មុខ​ឃ្មឹល ។
  6. ឃ្មុំ ( ន.នាមសព្ទ )
    ឈ្មោះ​សត្វ​ល្អិត​មួយ​ប្រភេទ​ក្នុង​ពួក​ភមរ​ជាតិ មាន​ទឹក​ផ្អែម សំណុស​សម្រាប់​ធ្វើ​ក្រមួន; ឃ្មុំ​មាន​ច្រើន​យ៉ាង : ឃ្មុំ​ផ្លិត មាន​មណ្ឌល​សំបុក​តូច សណ្ឋាន​ស្រដៀង​នឹង​ផ្លិត​ដៃ; ឃ្មុំ​ធំ មាន​មណ្ឌល​សំបុក​ធំ; ឃ្មុំ​បូក​គោ មាន​មណ្ឌល​សំបុក​មូល​ត្រមុល​ស្រដៀង​នឹង​បូក​គោ...។
  7. ឃ្មុំ ( ន.នាមសព្ទ )
    ឈ្មោះ​ខ្លា​មួយ​ប្រភេទ សម្បុរ​ខ្មៅ ឬ ស ​ក៏​មាន ​ខ្លះ​បរិភោគ​ឃ្មុំ​ជា​អាហារ : ខ្លា​ឃ្មុំ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ខ្លា ផង) ។
  8. ឃ្មោះ ( ន.នាមសព្ទ )
    គ្រឿង​វាយ​ដំ​ប្រគំ​ធ្វើ​ដោយ​សំរិទ្ធិ, ដោយ​ស្ពាន់ មាន​សណ្ឋាន​ដូច​គង​ធំ តែ​គ្មាន​ដោះ គេ​វាយ​ឃ្មោះ​ឲ្យ​កូន​ប្រុស​កូន​ស្រី​ចេញ​មក (អាពាហ៍​ពិពាហ៍) ។
  9. ឃ្លង់ ( ន.នាមសព្ទ )
    ឈ្មោះ​រោគ​កើត​អំពី​ឈាម​បណ្ដាល​ចេញ​មក​ដល់​សាច់​ស្បែក​ខាង​ក្រៅ​ឲ្យ​មាន​សម្បុរ​ក្រហម​ជាំ​ដាំ​ដុំ​ៗ ពក​ផ្លែ​ហើយ​ប្រែ​ទៅ​ជា​ដំបៅ, បើ​ថែ​រក្សា​ដាក់​ថ្នាំ​មិន​ត្រូវ ក៏​នឹង​បណ្ដាល​ឲ្យ​កាន់​តែ​ខ្លាំង​ឡើង រហូត​ដល់​កាច់​ដៃ​ជើង​ឲ្យ​ក្រញឹង​ក្រញង់, ឃ្លង់​នេះ​ហៅ​ថា ឃ្លង់​ភ្លើង ។ មាន​ឃ្លង់​មួយ​យ៉ាង ហៅ​ថា ឃ្លង់​ផេះ កើត​បណ្ដាល​ឲ្យ​សាច់​ស្បែក​រោល​ខ្លោច​ដុំ​ៗ មិន​បាន​ដល់​កាច់​ដៃ​ជើង​ដូច​ឃ្លង់​ភ្លើង​ទេ ។ មាន​ឃ្លង់​មួយ​យ៉ាង​ទៀត​ហៅ​ថា ឃ្លង់​ល្ពៅ បណ្ដាល​ឲ្យ​ស្បែក​ឡើង​ស​ពពាល​ៗ នៅ​ដៃ​ជើង ឬ នៅ​មាត់, នៅ​ថ្ងាស, នៅ​ក្បាល ។ មាន​ឃ្លង់​មួយ​យ៉ាង​ផ្សេង​ទៀត​ ហៅ​ថា ឃ្លង់​ដែក កើត​នៅ​ជើង, នៅ​ដៃ បណ្ដាល​ឲ្យ​ស្បែក​រឹង​ក្ដាំង ដល់​យូរ​ទៅ​ប្រែ​ជា​របក​ពុក​ផុយ ។ (មាន ព. ទ. បុ. ថា : ឃ្លង់​ដែក​ចែក​កូន​ចែក​ចៅ ឃ្លង់​ល្ពៅ​ស្លាប់​ទៅ​ឥត​ចែក មាន​ន័យ​ថា បើ​ឪពុក​កើត​ឃ្លង់​ដែក ដល់​មក​កូន ឬ​ចៅ គង់​មាន​កូន​ឬ​ចៅ​ណា​មួយ​កើត​ឃ្លង់​ដែក​ដូច​ឪពុក ឬ ជីតា ដែរ ។ ធ្លាប់​បាន​សង្កេត​ហើយ ឃើញ​ពិត​ខ្លះ​ទេ​ខ្លះ) ។
  10. ឃ្លា ( ន.នាមសព្ទ )
    ល្បះ​ពាក្យ, ល្បះ​សេចក្ដី ដែល​មាន​ទំនង​ត្រូវ​ដក​ឲ្យ​ដាច់ ឲ្យ​ឃ្លាត : សេចក្ដី​មួយ​ឃ្លា; មើល​កាព្យ​ឲ្យ​ដឹង​ឃ្លា, សរសេរ​ដក​ឃ្លា

<< Prev   1   2   3   4   5   6   ... 9   Next >>