Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឃ

Chuon Nath's Khmer-Khmer Dictionary
  1. ឃ្លុប ( ន.នាមសព្ទ )
    សន្ទះ​សម្រាប់​បិទ​មិន​ឲ្យ​ទឹក​ចូល : ឃ្លុប​ទូក, ឃ្លុប​កប៉ាល់ ។
  2. ឃ្លុប ( គុ.គុនសព្ទ )
    ថ្ងៃ​ឥត​ឫក្ស គឺ​ថ្ងៃ​ដែល​ពួក​ហោរ កំណត់​ឲ្យ​ឈ្មោះ​តាម​ហោរា​សាស្រ្ត​ថា ថ្ងៃ​ឥត​ជោគ​ជ័យ, ឥត​មង្គល​សួស្ដី : ថ្ងៃ​ឃ្លុប ។
  3. ឃ្លុំ ( កិ.កិរិយាសព្ទ )
    ដណ្ដប់​រុំ​ព័ទ្ធ​បិទ​បាំង​កាយ​ដោយ​ចីវរ តាម​វិនយប្បញ្ញត្តិ : លោក​សង្ឃ​ឃ្លុំ​ចីពរ ។ ចង​បិទ​មាត់​សត្វ : យក​ខ្សែ​ឃ្លុំ​មាត់​សេះ ។
  4. ឃ្លុំ ( ន.នាមសព្ទ )
    ប្រដាប់​សម្រាប់​រុំ​ព័ទ្ធ​មាត់​សត្វ​ជើង ៤ : ឃ្លុំ​សេះ; ឃ្លុំ​មាត់​ឆ្កែ​កាច ។
  5. ឃ្លួប ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ទន់​រួប​ចូល​គ្នា : ទន់​ឃ្លួប, បាក់​ឃ្លួប ។
    - ទំពា​ឃ្លួប​ៗ ទំពា​អាហារ​ប៉ោង​ផត​ប៉ោង​ផត ព្រោះ​ឥត​ធ្មេញ (មនុស្ស​ចាស់​ដែល​ឥត​ធ្មេញ) ។
  6. ឃ្លៀង ( កិ.កិរិយាសព្ទ )
    ល្អៀង​មិន​ចំ​គន្លង ពាក្យ​ឃ្លៀង ។
  7. ឃ្លៀងឃ្លាត ( កិ.កិរិយាសព្ទ, គុ.គុនសព្ទ )
    ល្អៀង​ឃ្លាត​ចេញ, ងាក​បែរ​ចេញ, លាក​ចេញ​ពីគ្នា : សេចក្ដី​ឃ្លៀង​ឃ្លាត ។
  8. ឃ្លៀច ( គុ.គុនសព្ទ )
    មាន​សម្បុរ​ស​ស្រគាំ​ដូច​ឆ្នាំង​ដី​ថ្មី : ក្របី​ឃ្លៀច (និយាយ​បាន​តែ​ក្របី) ។ ដំរី​ដែល​មាន​សម្បុរ​ស្រដៀង​នឹង​ឆ្នាំង​ដី​ថ្មី ខ្មែរ​បុរាណ​ហៅ ដំរី​ឃ្លៀច ដែរ, លុះ​ចំណេរ​កាល​ត​មក ខ្មែរ​ហៅ ដំរី​ ស ។
  9. ឃ្លេ ( ន.នាមសព្ទ )
    ឈ្មោះ​ឈើ​រនាម​មួយ​ប្រភេទ​មាន​បន្លា សម្រាប់​យក​ខ្លឹម​ស្ងោរ​ជ្រលក់​សូត្រ ។
  10. ឃ្លេងឃ្លោង ( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ផ្អៀង​ចុះ​ផ្អៀង​ឡើង​ច្រើន​ដង : ទូក​ត្រូវ​រលក​ឃ្លេងឃ្លោង ។ គុ. ដែល​អណ្ដែត​អណ្ដូង, ដែល​ងាក​បែរ​មិន​នឹង​មិន​ប្រាកដ : ចិត្ត​ឃ្លេង​ឃ្លោង ។

<< Prev   1 ... 5   6   7   8   9   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar