Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឆ

Chuon Nath's Khmer-Khmer Dictionary
  1. ឆែវ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ដែល​វៀច​ខុស​បន្ទាត់, ដែល​មិន​ត្រង់, ដែល​ជ្រលួស​ជ្រួស​ខុស​ទៅ​ម្ខាង​ៗ : បន្ទាត់​ឆែវ, អារ​ឆែវ​សាច់​ឈើ​ខូច​អស់ ។
  2. ឆៃថាវ ( ន.នាមសព្ទ )   ( ចិ.ចិន (ភាសាចិន) )
    ដំណាំ​មួយ​ប្រភេទ​ពួក​ស្ពៃ ស្លឹក​មាន​ក្លិន​ហាង​ឆួល គេ​ដាំ​យក​មើម​ប្រើ​ជា​បន្លែ : ស្ងោរ​មើម​ឆៃថាវ​ជា​មួយ​សាច់​ជ្រូក ។
  3. ឆៃប៉ូវ ( ន.នាមសព្ទ )   ( ចិ.ចិន (ភាសាចិន) )
    ផ្អក​មើម​ឆៃថាវ គឺ​មើម​ឆៃថាវ ដែល​គេ​កាត់​ពុះ​ជា​បន្ទះ​ៗ ហាល​ថ្ងៃ​ ឲ្យ​ស្រពាប់​ប្រឡាក់​អំបិល​ផ្អាប់​ទុក​យូរ​ថ្ងៃ សម្រាប់​ប្រើ​ជា​ម្ហូប​គោក​ បរិភោគ​ជា​មួយ​នឹង​បបរ​ជាដើម ។
  4. ឆៃយ៉ាំ ( ន.នាមសព្ទ )
    ឈ្មោះ​ភ្លេង​មួយ​បែប គេ​ច្រើន​លេង​កំសាន្ត​ក្នុង​ពិធី​បុណ្យ​កឋិន​ឬ​បុណ្យ​ផ្កា : អ្នក​ឡក​ឆៃយ៉ាំ ។
  5. ឆោង ( ន.នាមសព្ទ )
    ឱកាស​ប្រហោង, ចន្លោះ : និយាយ​មាន​ឆោង ។ ថ្នាក់​ពាក្យ, ថ្នាក់​សេចក្ដី : ចាប់​ឆោង, ត្រូវ​ឆោង ។
    - ឫកពា : ឆោង​គេ​ខ្ពស់​ណាស់ ។
  6. ឆោត ( គុ.គុនសព្ទ )
    ដែល​ងាយ​បញ្ឆោត : មនុស្ស​ឆោត, គំនិត​ឆោត ។
    - ឆោតឆៅ គុ. ដែល​ឆោត​ខ្លៅ​ឆៅ​គំនិត ។
  7. ឆោម ( ន.នាមសព្ទ )
    រូបរាង, ទ្រង់ទ្រាយ ។
    - ឆោមឆាយ គុ. ដែល​មាន​រូបរាង​ផូរផង់​ស្រស់​បំព្រង ។
    - ឆោម​ឆ្លៅ គុ. ដែល​មាន​រូប​រាង​ស្រលួត​ស្រឡះ​ស្រស់​ស្រងៅ ។
    - ឆោមយង់ គុ. ដែល​មាន​រូប​រាង​ស្រស់​ស្រិល​រលីង​រលង់ ។
    - ឆោម​ស្រី គុ. ដែល​មាន​រូប​រាង​ប្រកប​ដោយ​លំអ​ស្រី​សួស្ដី ។ (ពាក្យ​ទាំង​នេះ​ច្រើន​និយាយ​សរសើរ​លំអ​ស្រ្តី, សម្រាប់​ប្រើ​តែ​ក្នុង​កាព្យ) ។
  8. ឆោឡោ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    អឺង​កង​ដោយ​ជ្រួល​ជ្រើម, ដោយ​ផ្អើល : និយាយ​ឆោឡោ, ឮ​សូរ​មាត់​ឆោឡោ; មនុស្ស​ឆោឡោ ។ ប្រើ​ជា
    - ឆោប្រឡោ ក៏​មាន ។
  9. ឆៅ ( គុ.គុនសព្ទ )
    ដែល​មិន​ទាន់​ឆ្អិន ។
    - ចិន​ឆៅ គឺ​ចិន​សុទ្ធ​ដែល​មក​ពី​ប្រទេស​ចិន ។ ព. ប្រ. គំនិត​ឆៅ, នៅ​ឆៅ, ឆៅ​ណាស់ គឺ​គំនិត​ស្រាល មិន​ទាន់​ដឹង​ខុស​ត្រូវ​ជាក់​លាក់ ... ។
  10. ឆ្កយ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ដែល​លើក​ចម្កយ​ឡើង, ដែល​ឆ្ងយឆ្ងើយ​ឡើង : លើក​ម្រាម​ដៃ​ឆ្កយ ។ និ. ពាក្យ​សំដែង​អាការ​ផ្ទុយ​ទីទៃ​អំពី​ដំណើរ​ដែល​សំដៅ : ប្រាប់​ថា​ឲ្យ​លើក បែរ​ជា​ដាក់​ទៅ​វិញ​ឆ្កយ ! ថា​ឲ្យ​ឈូស​ត្រឡប់​ជា​ចាំង​ទៅ​វិញ​ឆ្កយ !

<< Prev   1 ... 10   11   12   13   14   15   16   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar