Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឆ

Chuon Nath's Khmer-Khmer Dictionary
  1. ឆ្គាំ ( ប.បរិវារសព្ទ )
    ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង ឆ្គង : ឆ្គាំឆ្គង គឺ​ហ្មង​ឆ្គង, មោះ​មៃ​បន្តិច​បន្តួច ល្មម​អត់​ឱន​ស្ដី​ប្រដៅ​បាន ។
  2. ឆ្ងក ( ន.នាមសព្ទ )
    ទ្រូង​សត្វ​ជើង ៤ : ឆ្ងក​គោ ។
    - ពពាល​ឆ្ងក ពពាល​ត្រង់​ឆ្ងក ។
  3. ឆ្ងក់ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ ) or ឆ្ងក់ៗ
    ដែល​មាន​ដំណើរ​ត្រង់​ហើយ​រលាក់​ផង : ដើរ​ឆ្ងក់​ៗ ។
  4. ឆ្ងល់ ( កិ.កិរិយាសព្ទ )
    វីមវាម, សង្ស័យ​ក្នុង​ចិត្ត, ពិភាល់, យល់​មិន​សព្វ​គ្រប់ ។ ឆ្ងែឆ្ងល់ ឆ្ងល់​ខ្លះ​យល់​ខ្លះ ស្រវាក់​ស្រវាន់ ។
  5. ឆ្ងាញ់ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ដែល​មាន​រស​ជាតិ​គាប់​មាត់ ឬ​ដែល​មាន​ក្លិន​គាប់​ច្រមុះ : សម្ល​ឆ្ងាញ់, ក្លិន​ឆ្ងាញ់, ស៊ី​ឆ្ងាញ់, ធុំ​ក្លិន​ឆ្ងាញ់ ។
  6. ឆ្ងាយ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ដែល​មាន​ចម្ងាយ : ស្រុក​ឆ្ងាយ; ទៅ​ឆ្ងាយ, នៅ​ឆ្ងាយ ។ ព. ផ្ទ. ជិត, ទៀប, ក្បែរ, ប្រប ។
  7. ឆ្ងិត ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ឆ្អិត : ក្លិន​ឆ្ងិត, ក្រអូប​ឆ្ងិត ។
    - ឆ្ងិត​ឈ្ងុយ ឬ ឈ្ងុយ​ឆ្ងិត ដែល​យក​ចិត្ត​ទុក​ដាក់​ដោយ​អស់​អញ​លំគេញ, ដោយ​ផ្ដេក​ផ្ដិត : ធ្វើ​ការ​ឆ្ងិត​ឈ្ងុយ, ផ្គាប់​ផ្គុន​ឆ្ងិត​ឈ្ងុយ, ស្រឡាញ់​ឆ្ងិត​ឈ្ងុយ ឬ ឈ្ងុយ​ឆ្ងិត ។
  8. ឆ្ងឹង
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឆ្កឹង) ។
  9. ឆ្ងុយ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ដែល​មើល​ទៅ​ឃើញ​រាង​បញ្ឈរ​មាន​សណ្ឋាន​កំបុត​ចុង : កំបុត​ឆ្ងុយ ។
  10. ឆ្ងូវ
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ច្រងូវ) ។

<< Prev   1 ... 10   11   12   13   14   15   16   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar