Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឆ

Chuon Nath's Khmer-Khmer Dictionary
  1. ឆ្លង ( កិ.កិរិយាសព្ទ )
    ទៅ​ពី​ត្រើយ​ម្ខាង​ទៅ​ត្រើយ​ម្ខាង, កាត់​រំលង : ឆ្លង​ស្ទឹង, ឆ្លង​ទន្លេ, ឆ្លង​ផ្លូវ, ឆ្លង​ខេត្ត ។ គុ. ដែល​រាល​ដាល​ជាប់​កើត​ត​ទៅ​ទៀត : រោគ​ឆ្លង, ជម្ងឺ​ឆ្លង ។
    - ឆ្លង​ទន្លេ កិ. សម្រាល​កូន (ព. ប្រ.) ។ ធ្វើ​បុណ្យ​សម្រេច​បញ្ចប់ ឲ្យ​ចម្រើន​កុសល​ថែម​ឡើង​ទៀត : ឆ្លង​បុណ្យ, ឆ្លង​វិហារ, ឆ្លង​សាលា, ឆ្លង​កុដិ, ឆ្លង​ថ្នល់, ឆ្លង​ស្ពាន ។
  2. ឆ្លងព្រះបាទ ( ន.នាមសព្ទ )   ( រ. ស.រាជសព្ធ )
    ស្បែក​ជើង, ទ្រនាប់​ជើង : ស្ដេច​ទ្រង់​ឆ្លង​ព្រះ​បាទ ។
  3. ឆ្លា ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ដែល​ចេញ​អាការ​ប្រញាប់​ប្រញាល់ តែ​វីមវាម, ទទីសទទាស : រត់​ឆ្លា, ស្ទុះ​ឆ្លា, ឆ្លា​ចុះ​ឆ្លា​ឡើង ។
  4. ឆ្លាក់ ( កិ.កិរិយាសព្ទ )
    ធ្វើ​ការ​រចនា​ក្បាច់​ដោយ​ដាប់ ដោយ​ទម្លុះ​សាច់​ឈើ សាច់​ដែក​ជា​ដើម : ឆ្លាក់​ឆ្លៀត (ព. ប្រ.) ចចាក់​ចចុច, លៃលក​ឲ្យ​កើត​ការ ។
  5. ឆ្លាត ( គុ.គុនសព្ទ )
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឈ្លាស) ។
  6. ឆ្លាម ( ន.នាមសព្ទ )
    ឈ្មោះ​ត្រី​មួយ​ប្រភេទ មាន​ធ្មេញ​ដូច​រណារ​មុត​ណាស់ : ឆ្លាម​ច្រើន​តែ​នៅ​ក្នុង​សមុទ្រ ។
  7. ឆ្លាស ( គុ.គុនសព្ទ )
    ពាក្យ​ប្រើ​ក្លាយ​មក​ពី​ពាក្យ ឆ្លាត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឆ្លាត, ឈ្លាស) ។
  8. ឆ្លាស់ ( កិ.កិរិយាសព្ទ )
    ចម្រុះ, រំលេច​លាយ​គ្នា : ឆ្លាស់​ពណ៌ ។
  9. ឆ្លាំង ( ន.នាមសព្ទ )
    ឈ្មោះ​ត្រី​រំអិល​មួយ​ប្រភេទ សន្ដាន​ទ្រនេល តែ​តូច​ជាង​ត្រី​ទ្រនេល ។
  10. ឆ្លឺម ( គុ.គុនសព្ទ )
    ដែល​តូច​ស្ដួច​ច្រឡឺម : ក្បាល​តូច​ឆ្លឺម ។

<< Prev   1 ... 15   16   17   18   19   20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar