Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឆ

Chuon Nath's Khmer-Khmer Dictionary
  1. ឆឹង ( កិ.កិរិយាសព្ទ )
    រំងាស់​សម្រាំង​ជា​មួយ​នឹង​ស្ករ​រាវ​ឲ្យ​ស្ងួត​ស្រឹង ។
  2. ឆឺង ( ឧ.ឧទានសព្ទ )
    សូរ​ឮ​ដោយ​លោហ​ជាតិ​ស្ដើង​រឹង​ស្រួយ ធ្លាក់​ទង្គុកទង្គិច ឬ​ដោយ​ផ្ទាត់, គោះ ឲ្យ​ប៉ះ​នឹង​វត្ថុ​រឹង​ផង​គ្នា ។
  3. ឆុក ( កិ.កិរិយាសព្ទ )
    លង់, ស៊ុន : ឆុក​គំនិត ។
  4. ឆុង ( កិ.កិរិយាសព្ទ )   ( ចិ.ចិន (ភាសាចិន) )
    ចាក់​ទឹក​ក្ដៅ សំយុង​ចុះ​ទៅ​លើ​តែ ឬ​ទៅ​លើ​ថ្នាំ​ផង់​សម្រាប់​កែ​រោគ ឬ​ក៏​បង់​ស្លឹក​តែ, បង់​ថ្នាំ​ផង់ ចាក់​ទឹក​ក្ដៅ ឲ្យ​ចេញ​រស​ជាតិ : ឆុង​តែ; ឆុង​ថ្នាំ ។ ចុះ​រាសី, អាប់​សិរី​សួស្ដី, ថយ​អានុភាព ក៏​ហៅ​ថា
    - ឆុង ដែរ ។ បញ្ចុះ​អដ្ឋិធាតុ​មាតា​ឬ​បិតា ត្រូវ​ត្រង់​ថ្ងៃ ឬ ខែ​ឆ្នាំ​កំណើត​នៃ​បុត្រ​ឬ​ធីតា​បង្កើត ក៏​ហៅ​ថា ឆុង ដែរ : ឆុង​ថ្ងៃ - ខែ - ឆ្នាំ​លើ​កូន​នេះ ឬ លើ​កូន​នោះ ។
  5. ឆុត ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ដែល​ត្រូវ, ពិត, ប្រាកដ, ដែល​ប្រកប, ពូកែ, ស័ក្តិសិទ្ធិ : គ្រូ​នេះ​ទាយ​ឆុត​ណាស់; ថ្នាំ​នេះ​ឆុត​ណាស់ ។
  6. ឆុប ( កិ.កិរិយាសព្ទ )   ( បា.បាលី​ ( បាលីភាសា ) )
    ចាប់, កាន់, ប៉ះ​ពាល់ : កុំ​យក​ដៃ​ទៅ​ឆុប​កញ្ចក់​នេះ​លេង (មិន​សូវ​ប្រើ) ។
  7. ឆុរ ( កិ.កិរិយាសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឆុរ “កាត់, កាប់, ពុះ​បំបែក, ហ័ន”) ខ្សុរ​ឡើង, ឆេវ​ឡើង ។
    - ឆុរ​ឆេះ គឺ​ក្រោធ​ក្ដៅ​ខ្លាំង​ទប់​មិន​ឈ្នះ ។
    - ឆុរ​ឆេវ គឺ​ខឹង​ខ្លាំង​ដូច​ជា​ចាប់​ពើត​ឆេវ​ៗ ។
  8. ឆុរ ( ឧ.ឧទានសព្ទ )
    សូរ​ឮ​ដោយ​ប្រេង​ឬ​ខ្លាញ់ ដែល​ពុះ​ព្រោះ​ត្រូវ​ចំហាយ​ក្ដៅ ។
  9. ឆូត ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​មុត​មាន​ស្នាម​ជា​ឆ្នូត, កាត់​ផ្ដាច់​រហូត​តាម​ផ្នក់ តាម​ស្នាម : យក​ដែក​គោល​ឆូត​បន្ទះ​ក្ដារ ។
  10. ឆូវ ( កិ.កិរិយាសព្ទ )
    ចំហូវ​ដោយ​ឧបាយ​បញ្ឆោត, ឈ្លេច​សួរ​ដោយ​ឧបាយ​កល ដើម្បី​ឲ្យ​ដឹង​ការ​ជាក់ ។

<< Prev   1 ... 5   6   7   8   9   10   11   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar