Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឆ

Chuon Nath's Khmer-Khmer Dictionary
  1. ឆួង ( ប.បរិវារសព្ទ )
    ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ​ឆែប : ឆែប​ឆួង គឺ​ឆែប​គ្រហួង​ឬ​ឆែប​មាន​ឈូង​ឆក ។
  2. ឆួល ( កិ.កិរិយាសព្ទ )
    បណ្ដាល​ឡើង​ដោយ​កម្ដៅ​ឬ​ដោយ​ក្លិន​អ្វី​ដែល​ផ្សាយ​ជះ​ឡើង​ដល់​ច្រមុះ នាំ​ឲ្យ​ឈ្លក់, ឲ្យ​កណ្ដាស់​ឬ​នាំ​ឲ្យ​ចង្អោរ ដូច​ក្លិន​ផង់​ម្រេច​ជាដើម ។
  3. ឆួល ( កិ.កិរិយាសព្ទ )
    អុជ​ផ្ទាល​បញ្ឆាប, រោល​បញ្ឆាប​ដោយ​អណ្ដាត​ភ្លើង : ឆួល​ព្រៃ, ឆួល​គំនរ​ចំបើង ។ កិ. ឬ កិ. វិ. ខ្មួល​ឡើង, ឆេវ​ឡើង : ខឹង​ឆួល, ឈឺ​ពោះ​ឆួល ។ គុ. ដែល​ចាស់​ភ្លើង​រក​កល​ខ្លោច : បាយ​ឆួល​ភ្លើង ។
  4. ឆើត ( គុ.គុនសព្ទ )
    ឧត្តម, ថ្លៃថ្លា, ប្រសើរ​កន្លង : ល្អ​ឆើត ។
    - ឆើត​ឆាយ ស្រស់​បំព្រង​ថ្លៃថ្លា ។
    - ឆើត​ឆោម ដែល​មាន​រូប​រាង​ប្រសើរ​កន្លង (សម្រាប់​ប្រើ​ក្នុង​កាព្យ) ។
  5. ឆើយ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ប៉ើយ, តោះតើយ, សោះ​អង្គើយ, យ៉ាង​ស្បើយ : ងាក​ឆើយ, ធ្វើ​ឫក​ឆើយ, ក្រអូប​ឆើយ ។
  6. ឆៀក ( កិ.កិរិយាសព្ទ )
    (យ.ព.ទ.) ពិនិត្យ​មើល, ត្រួតត្រា​មើល, ឲ្យ​ដឹង​ថា​របស់​នោះ​ត្រឹម​ត្រូវ​តាម​បញ្ញត្តិ​ឬ​ទេ : ឆៀក​រថយន្ត, យក​រទេះ​ទៅ​ឆៀក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឆែកឆេរ ផង) ។
  7. ឆៀង ( គុ.គុនសព្ទ )
    ល្អៀង​បន្តិច​ៗ​ពី​គ្នា : ស្ពាយ​ឆៀង ឬ​ព័ទ្ធ​ឆៀង គឺ​ស្ពាយ​ឬ​ព័ទ្ធ​តែ​មួយ​ចំហៀង ។
  8. ឆៀប ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ ) or ឆៀបៗ
    ដែល​ឈឺ​ចាក់​ដោត​យ៉ាង​ស្រាល​ៗ ម្ដង​ៗ ឬ​ចាប់​ពើត ឬ​ក៏​ផ្សា​បន្តិច​ៗ ម្ដង​ៗ : ឈឺ​ឆៀប, ឈឺ​ឆៀប​ៗ ។
  9. ឆេញ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឆិញ) ។
  10. ឆេរ ( កិ.កិរិយាសព្ទ )
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឆែកឆេរ) ។

<< Prev   1 ... 5   6   7   8   9   10   11   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar