Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឆ

Chuon Nath's Khmer-Khmer Dictionary
  1. ឆេវ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ ) or ឆៀវ
    ដែល​មាន​អាការ​ពើត​ចាប់​ស្រាល​ៗ : ឈឺ​ពោះ​ឆេវ ។ ដែល​ខ្សុរ​ឡើង, ឆុរ​ឡើង :
    - ខឹង​ឆេវ, ឆុរឆេវ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឆុរ ១ កិ. ផង) ។
  2. ឆេះ ( កិ.កិរិយាសព្ទ )
    ត្រូវ​ភ្លើង​ចាប់, វិនាស​ដោយ​ភ្លើង, កើត​មាន​ភ្លើង : ភ្លើង​ឆេះ​ព្រៃ, គោម​ឆេះ​ហើយ ។ គុ. ដែល​ងាយ​ដុត, ដែល​ឆាប់​ទទួល​ភ្លើង : ឧស​នេះ​ឆេះ​ល្អ​ណាស់ ។ ព. ប្រ. កិ. ក្ដៅ​ក្រហាយ, រោល​រាល​ ក្នុង​សន្ដាន : សត្វ​លោក​ត្រូវ​ភ្លើង​ទុក្ខ​ភ្លើង​កិលេស​ឆេះ​រង្គំ​ជានិច្ច ។ ខឹង​ក្ដៅ​ខ្លាំង, ក្ដៅ​ចិត្ត​ខ្លាំង : គាត់​គ្រាន់​តែ​ឮ​គេ​និយាយ​រឿង​ហេតុ​នោះ​ប្រាប់​ភ្លាម ក៏​ស្រាប់​តែ​ឆេះ​ច្រឡោត​អ្នក​ណា​អង្វរ​ក៏​មិន​ព្រម ។
  3. ឆែ ( ន.នាមសព្ទ )   ( យ.យួន ( ភាសាយួន ) )
    រទេះ : ឆែ ! ពី​នេះ​ទៅ​ផ្សារ​ធំ​ថ្មី​យក​តម្លៃ​ប៉ុន្មាន ?
  4. ឆែក ( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ធ្វើ​ឲ្យ​មាន​ឆែក, ច្រៀក​បំបែក : ក្ដារ​មួយ​សន្លឹក​នេះ ត្រូវ​ទុក​ទោល​ទាំង​ពីរ​ខាង​ឲ្យ​រាប​ស្មើ​ចុះ កុំ​បាច់​ឆែក, មួយ​សន្លឹក​នុ៎ះ​ត្រូវ​អារ​ឆែក​តាម​គំនូស​ដែល​ខ្ញុំ​គូស​ឲ្យ ។
  5. ឆែក ( គុ.គុនសព្ទ )
    ដែល​មាន​របត់​ញោច​ចេញ​លូក​ចូល​គន្លាក់​គន្លើន : ស្លឹក​ឆែក ។
  6. ឆែកឆេរ ( កិ.កិរិយាសព្ទ )   ( បារ.បារាំង ( ភាសាបារាំងសែស ) )
    (យ.) (កា្លយ​មក​ពី បារ. ស៊ែរសេរ Chercher “រក”) សួរ​រក, ពិនិត្យ​មើល​, ត្រួតត្រា​មើល​ឲ្យ​ដឹង : ទៅ​ផ្សារ​ត្រូវ​យក​កាត​ទៅ​ផង ក្រែង​ប្រទះ​ប៉ូលិស​ឆែកឆេរ ។ ច្រើន​ប្រើ​កាត់​ពាក់​កណ្ដាល​ពាក្យ​ថា ឆែក ឬ ឆេរ : ប៉ូលិស​ឆែក​កាត, មេ​គយ​ឆេរ​ថ្នាំ ។ ប្រើ​ពាក្យ ឆៀក ជា​ជំនួស​ក៏​មាន : ប៉ូលិស​ឆៀក​កាត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឆៀក ផង) ។
  7. ឆែកែវ ( ន.នាមសព្ទ )   ( បារ.បារាំង ( ភាសាបារាំងសែស ) )
    (យ.) (ពុស-ស្ពុស Pousse-Pousse )
    - រទេះ​អូស គឺ​រទេះ​ស្រាល​ដែល​លឿន​ទៅ​ដោយ​សារ​កម្លាំង​នៃ​មនុស្ស​ម្នាក់​អូស​រត់ : ជិះ​ឆែកែវ, រក​ស៊ី​អូស​ឆែកែវ (មាន​ប្រើ​តែ​ពី​សម័យ​មុន) ។
  8. ឆែង ( ន.នាមសព្ទ )   ( ព. អា.ពាក្យអាសគ្រាម )
    គន្លាក់ ... (ព. អា.) ។ គន្លាក់​ជា​របាំង​នៅ​ត្រង់​គល់​ដាវ : ឆែង​ដាវ (មិន​សូវ​ប្រើ ព្រោះ​ជា​ពាក្យ​ហៅ​ដោយ​ក្លាយ​មក​ពី​ពាក្យ​អាស-គ្រាម, គួរ​ហៅ​ថា របាំង​ដាវ ឬ ក្បាំង​ដាវ វិញ ព្រោះ​ជា​សំដី​គួរ​សម) ។
  9. ឆែត ( ឧ.ឧទានសព្ទ ) or ឆែតៗ
    សូរ​ឮ​ដោយ​កណ្ដាស់​ឬ​ដោយ​ព្រួស​ទឹក​ជា​ដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ផែត ផង) ។
  10. ឆែប ( កិ.កិរិយាសព្ទ )
    របេះ​មុខ, របេះ​ហាម ។ គុ. ដែល​របេះ​មុខ, របេះ​ហាម : ចាន​ឆែប​, កាំបិត​ឆែប, ចប​ឆែប ។ ឆែប​ឆប ផ្គាប់ផ្គុន​នាយ​អាយ​ឲ្យ​តែ​ខាង​បាន​ស្រួល ។
    - ឆែប​មាត់ ឬ មាត់​ឆែប បបូរ​មាត់​ដែល​ដាច់​ឬ​ដែល​ខ្វះ​ពី​កំណើត​មាន​សណ្ឋាន​ជា​រង្វះ​ច្រហ ។ ឆែបឆួង ឆែប​គ្រហួង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឆួង ផង) ។

<< Prev   1 ... 5   6   7   8   9   10   11   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar