Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ជ

Chuon Nath's Khmer-Khmer Dictionary
  1. ជង្ឃមាគ៌ា
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជង្ឃមគ្គ) ។
  2. ជង្ឃា ( ន.នាមសព្ទ )
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជង្ឃ) ។
  3. ជង្ហុក ( ន.នាមសព្ទ ) [ជង់-ហ៊ុក]
    ដី​ដែល​រូង​ខូង​ជា​រណ្ដៅ​ដោយ​ទឹក​ហូរ​ច្រោះ​ជាដើម : ធ្លាក់​ជង្ហុក, ផ្លូវ​នេះ​មាន​ជង្ហុក​ច្រើន​ណាស់ ។
  4. ជច់ ( គុ.គុនសព្ទ )
    ដែល​គ្រេច, ពាប់, ដាប, ស្រុញ ។
  5. ជជីក ( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ទទូច​សួរ, សួរ​ឈ្លេចឈ្លី, សួរ​រក​បាត​រក​ជម្រៅ​ឲ្យ​ឃើញ​ឫស​ឃើញ​គល់ : ចុះ​ជជីក​ធ្វើ​អ្វី ? កុំ​សួរ​ជជីក​ខ្លាំង​ពេក ។
  6. ជជុះ ( កិ.កិរិយាសព្ទ )
    រលាស់​ឲ្យ​ជ្រុះ, រំសោះ​រលាក់​ទង្គិច​ជម្រុះ : ជជុះ​ចំបើង, ជជុះ​សំពត់ ។
  7. ជជុះជជាយ ( កិ.កិរិយាសព្ទ )
    រលាស់​ដាក់​ចោល​រាត់​រាយ ឥត​សណ្ដាប់​ធ្នាប់ ។
  8. ជជួរ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ដែល​ស្រុង, ស្លុយ​ហៀរ​កែង : ស្លៀក​សម្លុយ​ជជួរ, ស្លៀក​ហូល​ជជួរ ។
    - ជជួរ​ជជាយ ស្លុយ​ជាយ​ជជួរ​ស្ទើរ​នឹង​អូស​ដី ។
  9. ជជើល ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ងងើល, ចចើស : ដើរ​ជជើល; ដំណើរ​ជជើល ។
  10. ជជែក ( កិ.កិរិយាសព្ទ )
    និយាយ​ពិគ្រោះ​គ្នា​ឲ្យ​ឃើញ​សេចក្ដី​ប្រាកដ ។ ជជែក​វែក​ដៃ ជជែក​ឆ្ការ​ដៃ​វាស​វែក​ចេញ​ក្រៅ ។

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar