Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ជ

Chuon Nath's Khmer-Khmer Dictionary
  1. ជញ្រ្ជាំង ( ន.នាមសព្ទ ) [ជញ់-ជ្រាំង ]
    គល់​ស្រូវ​ទុំ​ដែល​គេ​ច្រូត​ទុក​ឲ្យ​សល់ : ជញ្រ្ជាំង​ស្រូវ​ជា​ចំណី​គោ ក្របី ។
  2. ជញ្រ្ជំ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ ) [ជញ់-ជ្រំ ]
    ដែល​ជ្រំ​ផ្ទួន​ៗ មិន​ដាច់ : ភ្លៀង​ជញ្រ្ជំ, គោ​ដើរ​ជញ្រ្ជំ​ជើង ។
  3. ជដា ( ន.នាមសព្ទ ) [ជៈដា ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ផ្នួង​សក់​តាបស ។ ព្រៃ​ស្នាប់ ។ ធម្មជាតិ​ដែល​ទ្រុបទ្រុល, ចាក់​ស្រែះ, កណ្ដាញ់​ដូច​ជា​ផ្នួង​សក់​តាបស​ឬ​ព្រៃ​ស្នាប់ (តណ្ហា) ។
  4. ជដាធរ ( ន.នាមសព្ទ ) [ជៈដាធៈរៈ ឬ -ធ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    អ្នក​ទ្រទ្រង់​ផ្នួង​សក់, អ្នក​ទុក​ផ្នួង​សក់ (តាបស) ។
  5. ជដិល ( ន.នាមសព្ទ ) [ជៈ ដិល ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    អ្នក​មាន​ភ្នួង​សក់, អ្នក​ទុក​ផ្នួង​សក់ (តាបស) ។
  6. ជណ្ដើរ ( ន.នាមសព្ទ )
    ប្រដាប់​មាន​កាំ​ជា​ជាន់​ៗ ឬ​ជា​ថ្នាក់​ៗ​ភ្ជាប់​ទៅ​នឹង​មេ​ទាំង​ពីរ​ខាង សម្រាប់​ជាន់​ដើរ​ឡើង​ចុះ : ជណ្ដើរ​ឈើ, ជណ្ដើរ​ថ្ម ឬ ឥដ្ឋ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អណ្ដើរ ផង) ។
  7. ជណ្ដើរស្វា ( ន.នាមសព្ទ )
    វល្លិ​មួយ​ប្រភេទ រាង​សំប៉ែត កង្កាញ់​ផ្នត់​ៗ ច្រើន​ដុះ​វារ​ឡើង​ដើម​ឈើ​ធំ​ៗ (បាន​ជា​ហៅ​ដូច្នេះ ទំនង​ជា​ស្វា​តែង​ឡើង​ចុះ​តាម​វល្លិ​នេះ ដែល​ទុក​ជា​ជណ្ដើរ​របស់​វា) ។
  8. ជត ( គុ.គុនសព្ទ )
    ដែល​ទន់​ពាប់ : រត​ផ្ទះ​ជត ។ ដែល​ថយ​កម្លាំង, ដែល​ខ្សោយ : កម្លាំង​ជត, ជត​កម្លាំង ។
    - ជត​ៗ កិ. វិ. ឬ គុ. ទ្រត​ៗ : ដើរ​ជត​ៗ; ដំណើរ​ជត​ៗ ។
  9. ជតា ( ន.នាមសព្ទ ) [ជៈ តា; ក្លាយ​មក​អំពី​ពាក្យ​ ជាតា]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ជាតា “ដែល​កើត​ហើយ”) កំណើត, វេលា​ដែល​កើត, អង្សា​កំណើត : ចង​ដួង​ជតា, ជតា​ចុះ, ជតា​ឡើង, ជតា​រាសី (តាម​តម្រា​ព្រាហ្មណ៍) ។
  10. ជតា​រាសី ( ន.នាមសព្ទ ) [ជៈដា​រាសី]   ( បា.បាលី​ ( បាលីភាសា ) )
    កំណើត​ដែល​ទាក់ទង​នឹង​ថ្ងៃ ខែ ឆ្នាំ សម្រាប់​ទស្សន៍ទាយ​ឲ្យ​ដឹង​ពី​វាសនា​មនុស្ស ឡើង ឬ​ចុះ អាក្រក់ ឬ​ល្អ ..... ។

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar